Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិបាញ់ប្រហារនៅជាយក្រុងអូស្ត្រាលីស្លាប់៦នាក់

បាញ់ប្រហារនៅជាយក្រុងអូស្ត្រាលីស្លាប់៦នាក់

ប៉ូលិសរដ្ឋ Queensland បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ រួមមានប៉ូលិសពីរនាក់ខ្មាន់កាំភ្លើង៣ នាក់ និងអ្នកឈរមើលម្នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារ មួយនៅជាយក្រុងប្រទេសអូស្ត្រាលីកាល ពីយប់ថ្ងៃចន្ទបន្ទាប់ពីមានការប្រយុទ្ធគ្នាដោយកាំភ្លើងអស់រយៈពេលជាច្រើនម៉ោង។

ស្នងការប៉ូលិសរដ្ឋ Queensland លោក Katarina Carroll កាលពីថ្ងៃអង្គារបាននិយាយថាមន្ត្រីប៉ូលិស បួននាក់ បានទៅកន្លែងដាច់ស្រយាលក្នុងទីក្រុង Wiembilla ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Brisbane ក្នុងអំឡុងពេលស្វែងរកអ្នកបាត់ខ្លួន ។

ស្នងការប៉ូលីសបាននិយាយថាប៉ូលីសដែលស្លាប់ទាំងពីរនាក់នោះ មានឈ្មោះ Constable Matthew Arnold អាយុ ២៩ ឆ្នាំ និង Constable Rachel McCrow អាយុ ២៦ ឆ្នាំ។ អ្នកឈរមើលដែលជាជន ស៊ីវិលអាយុ៥៨ឆ្នាំ ម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ។

អាជ្ញាធរបាននិយាយថា ការឡោមព័ទ្ធពាក់ព័ន្ធនឹង អាវុធជាច្រើននិងបានបន្តអស់រយៈពេលជាច្រើនម៉ោងមុន ពេលជនសង្ស័យមានបុរសពីរនាក់ និងស្ត្រីម្នាក់ ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីដែល បានទទួលការបណ្តុះ បណ្តាលពិសេស។

ម្នាក់ត្រូវបានគេស្គាល់ថាជា Nathaniel Train អាយុ ៤៦ឆ្នាំ ជាអតីតនាយកសាលា។អ្នកផ្សេងទៀតគឺជាប្អូនប្រុស របស់គាត់ឈ្មោះ Gareth Train អាយុ ៤៧ឆ្នាំ និងប្រពន្ធរបស់ Gareth ឈ្មោះ Stacey Train អាយុ ៤៥ ឆ្នាំដែល ជាសហកម្មសិទ្ធិ។

RELATED ARTICLES