Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ដំឡើងមីស៊ីលអន្តរទ្វីបស្វាគមន៍ មីស៊ីលអាមេរិក និងអះអាងថាគ្មានបទឈប់បាញ់គ្នាទេ នៅបុណ្យណូ អែល

រុស្ស៊ី ដំឡើងមីស៊ីលអន្តរទ្វីបស្វាគមន៍ មីស៊ីលអាមេរិក និងអះអាងថាគ្មានបទឈប់បាញ់គ្នាទេ នៅបុណ្យណូ អែល

នៅក្នុងសញ្ញាថ្មីមួយបន្ថែមទៀតដែលភ្ជាប់ទៅនឹងការរារាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនយោធារុស្ស៊ីបានដំឡើងមីស៊ីលផ្លោងបាលិស្ទិកYarsទៅក្នុងឧបករណ៍ជើងទម្របាញ់ស៊ីឡូនៅក្នុងតំបន់ Kaluga ។ក្រសួងការពារជាតិ រុស្ស៊ីបានបញ្ចេញវីដេអូនេះជាសាធារណៈ នៅមុនថ្ងៃ ប្រារព្ធទិវាកងកម្លាំង មីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី។

ក្រសួងបាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានដាក់ក្នុងឧបករណ៍បាញ់ស៊ីឡូនៅក្នុងតំបន់ Kaluga ។ លោក Alexei Sokolov មេបញ្ជាការនៃការបង្កើតមីស៊ីលKozelskyបាននិយាយនៅក្នុងវីដេអូមួយថាមាតុភូមិ របស់យើងនឹងទទួលបានគំរូអាវុធនុយក្លេអ៊ែរមួយផ្សេងទៀតដែលនឹងអនុញ្ញាតឱ្យយើងដោះស្រាយកិច្ចការណាមួយនៅកម្រិតយុទ្ធសាស្ត្រ។

ការប្រកាសដំឡើងមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក បៃដិន កំពុងបញ្ចប់ផែនការបញ្ជូនប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ទៅឲ្យកាន់អ៊ុយក្រែនដើម្បី ជួយទប់ទល់នឹងការវាយប្រហាររបស់ទីក្រុងម៉ូស្គូ។

រុស្ស៊ីអះអាងថាគ្មានបទឈប់បាញ់ថ្ងៃបុណ្យណូអែល

ទីក្រុងម៉ូស្គូបាននិយាយថាគ្មានបទឈប់បាញ់គ្នានៅថ្ងៃបុណ្យណូអែលបន្ទាប់ពីសង្រ្គាមដែលអូសបន្លាយជិត១០ខែក្នុងប្រទេសអ៊ុយក្រែនដោយបដិសេធការអំពាវនាវរបស់ទីក្រុងគៀវឱ្យចាប់ផ្តើមដកកងទ័ពនៅមុនបុណ្យណូអែលជាជំហានមួយដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

បច្ចុប្បន្ន រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដែល កំពុងតែឆាបឆេះ នៅភាគខាងកើត និងខាងត្បូងនៅឡើយទេ។

លោក ហ្សេឡិនស្គីបាននិយាយនៅសប្តាហ៍នេះថា រុស្ស៊ីគួរតែចាប់ផ្តើមដកខ្លួននៅមុនបុណ្យណូអែល ជាជំហាន មួយដើម្បីបញ្ចប់ជម្លោះប៉ុន្តែទីក្រុងម៉ូស្គូបានច្រានចោលសំណើនេះដោយនិយាយថាអ៊ុយក្រែនត្រូវតែទទួលយកការបាត់បង់ទឹកដីទៅឱ្យរុស្ស៊ីមុនពេលមានវឌ្ឍនភាពណាមួយកើតឡើង។

រុស្ស៊ីនិងអ៊ុយក្រែនដោះដូរអ្នកទោស

លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃពុធថាការផ្លាស់ប្តូរ អ្នកទោសចុងក្រោយរួមមានទាហានអ៊ុយក្រែន ៦៤ នាក់និងជនជាតិអាមេរិកម្នាក់ដែល រស់នៅក្នុងប្រទេសអ៊ុយ ក្រែន។

លោកYermakបានកំណត់អត្តសញ្ញាណជនជាតិអាមេរិកមានឈ្មោះថាSuedi Murekezi ដែលបានជួយប្រជាជន អ៊ុយក្រែន” មុនពេល រុស្ស៊ីចាប់ឃុំឃាំង។ លោកមិនបានបញ្ជាក់លម្អិតទេ។

អ្នកជាប់ឃុំរាប់រយនាក់ត្រូវបានដោះលែងដោយការផ្លាស់ប្តូរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយក៏មានការរីកចម្រើនខ្លះផងដែរលើកិច្ចពិភាក្សាដើម្បីបន្តការនាំចេញសារធាតុផ្សំជីរបស់រុស្ស៊ី និងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ៕

RELATED ARTICLES