Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកផ្តល់ជំនួយស្បៀងអាហារ ២,៥ ពាន់លាន​ដុល្លារ​ដល់ទ្វីបអាហ្វ្រិក

អាមេរិកផ្តល់ជំនួយស្បៀងអាហារ ២,៥ ពាន់លាន​ដុល្លារ​ដល់ទ្វីបអាហ្វ្រិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់ជំ​នួយមនុស្សធម៌បន្ថែម​រាប់ពាន់លានដុល្លារដើម្បីដោះស្រាយអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅទ្វីបអាហ្រ្វិកដែលកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែធំ និងស្មុគស្មាញជាងពេលមុនៗ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានសន្យាផ្តល់​ជំនួយសង្គ្រោះបន្ទាន់​ចំនួន ២,៥ពាន់លានដុល្លារបន្ថែមទៀតនិងជំនួយសន្តិសុខស្បៀង​រយៈពេលមធ្យមទៅវែងសម្រាប់ប្រទេស​អា​ហ្វ្រិក។

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនជាមួយមេដឹកនាំអាហ្វ្រិកមកពី ៤៩ប្រ​ទេស និងសហភាពអាហ្រ្វិកលោកបៃដិនបានថ្លែងថា យើងកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារសកល ហើយ​គ្មានកន្លែងណាដែលមានអារម្មណ៍ខ្លាំងជាងនៅទ្វីបអាហ្រ្វិកទេ។

លោកបានបន្តថាសព្វថ្ងៃនេះ គ្រោះទុរ្ភិក្សបានឈានដល់ ទ្វីបអាហ្វ្រិកម្ដងទៀត។ តម្លៃអាហារខ្ពស់ និងរបាំងពា​ណិជ្ជ​កម្មខ្ពស់កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់នៅទូទាំងទ្វីបនេះ។

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទមុនកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាហ្វ្រិកថា ខ្លួនកំពុងសន្យាផ្តល់ជំ​នួយផ្នែកសេដ្ឋកិច្ចសុខភាពនិងសន្តិសុខចំនួន៥៥ពាន់លានដុល្លារសម្រាប់អាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខ៕

RELATED ARTICLES