ភ្នំពេញ៖កញ្ញាហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ”Miss Universe Cambodia 2022 “បានបង្ហាញអារម្មណ៍រំភើបរីករាយក្នុងកម្មវិធីជំនួបបវរកញ្ញាឯកកម្ពុជា៥ជំនាន់(២០១៧-២០២២)គឺកញ្ញារឿន ណាត ២០១៧,សំណាង អាលីណា ២០១៨,រ៉េត ហ្សារីតា ២០២០, ងិន ម៉ារ៉ាឌី ២០២១ និងរូបនាងហង្ស ម៉ានីតា ២០២២ ដែលធ្វើនៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា,លោកជំទាវហ៊ុន ស៊ីណាត,លោកចិន សំណាង ថៅកែCSNJ ,លោកម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រង”Miss Universe Cambodia “,លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍បាយ័ន ,គ្រូជំនាញបង្ហាត់ម៉ូដមកពីឥណ្ឌា និងអ្នកបង្ហាញម៉ូដអាជីពជាច្រើនរូបទៀត។




កញ្ញា ម៉ានីតា បានថ្លែងថានាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលអ្នកគ្រប់គ្រងនាងបានរៀបចំកម្មវិធីនេះឡើង ហើយរយៈពេល២ថ្ងៃដែលគ្រូមកពីឥណ្ឌាបានបង្ហាត់ដល់នាងនោះនាងទទួលបានការអប់រំបង្ហាត់បន្ថែមពីរបៀបដើរម៉ូដ,ការនិយាយស្ដីក៍ដូចជាការឆ្លើយសំណួរជាដើម។នាងថានឹងចេញទៅមេរិកនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ ដែលទៅដល់អាកាសយានដ្ឋានអន្ដរជាតិនៅម៉ោង៧យប់ ហេតុនេះFan អាចទៅជួយលើទឹកចិត្តនាងបាន។ម៉ានីតា និយាយទាំងមានជំនឿរចិត្តថាក្រោយទទួលបានការបង្ហាត់ពីគ្រូបរទេសដើម្បីបន្ថែមឲ្យបានល្អពីចំណុចខ្វះខាតរបស់នាងនោះធ្វើឲ្យនាងគិតថានៅលើឆាកអន្ដរជាតិនោះបេក្ខភាពទាំងអស់ចូលរួមប្រកួតសុទ្ធតែមានឱកាសដូចគ្នា អាចគ្រងមកុដដូចគ្នា ហេតុនេះហើយនាងកាន់តែប្រឹងពង្រឹងសម្ថភាពឲ្យបានល្អថែមទៀតតាមរយៈការហ្វិកហាត់ទាំងយប់ថ្ងៃមិនឲ្យFan នាងរខកចិត្តឡើយពិសេសគឺនាងពេញចិត្តខ្លាំងណាស់សម្រាប់ឈុតតំណាងជាតិកម្ពុជាដែលអ្នកគ្រប់គ្រងជ្រើសឲ្យនាងយកទៅបង្ហាញអន្ដរជាតិនៅថ្ងៃនោះ។




លោកជំទាវហ៊ុន ស៊ីណាត បានផ្ដែរផ្ដាំដល់បវរកញ្ញាថាត្រូវរក្សារឲ្យបាននូវប្រពៃណីខ្មែរ មិនត្រូវបង្ហាញាភាពស៊ិចស៊ីឬហ៊ានបង្ហាញកេរ្ដិ៍ខ្មាសណាមួយនាំឲ្យប៉ៈពាល់ដល់តម្លៃជាស្រ្ដីនិងប្រពៃណីខ្មែរឡើយ។លោកជំទាវមានប្រសាសន៍ថានឹងចូលរួមព្រមទាំងលើកទឹកចិត្តកម្មវិធីបវរកញ្ញាលើកក្រោយៗទៀតឲ្យតែប្អូនរក្សារបាននូវតម្លៃប្រពៃណីខ្មែរ។


ដោយឡែកលោកចិន សំណាង ម្ចាស់ហាងCSNJ ដែលជាអ្នកឧបត្ថម្ភ”Miss Universe Cambodia “បានថ្លែងថាលោកចង់ឃើញបេក្ខភាពតំណាងឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតលក្ខណៈអន្ដរជាតិនៅអាមេរិក ទើបលោកសម្រេចអញ្ជើញគ្រូមកពីឥណ្ឌមកបង្ហាត់កញ្ញាហង្ស ម៉ានីតា ឲ្យនាងកាន់តែមានសម្ថភាពរឹងមាំនិងខ្លាំងក្លាថែមទៀត។នៅថ្ងៃជំនួបបវរកកញ្ញាទាំង៥ជំនាន់នេះដែរលោកសំណាង ថាលោកមានគោលបំណងចង់បង្ហាញគ្រឿងពេជ្ររតនគិរី-មណ្ឌុលគិរីរបស់ខ្មែរ,មុខម្ហូបខ្មែរដល់ភ្ញៀវជាតិ និងអន្ដរជាតិ តាមរយៈកញ្ញាឯករបស់កម្ពុជាដែលចូលរួមនៅថ្ងៃនេះដែរ។ថៅកែហាងCSNJ បានបន្ថែមថាលោករំពឹងថានៅឆ្នាំ២០២៣ នេះកញ្ញាហង្ស ម៉ានីតា ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ក្លាហាន មានសម្ថភាពពេញលេញ ព្រមទាំងនិយាយភាសារអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញនោះ នឹងប្រឹងប្រែងបញ្ចេញឲ្យអស់ពីសម្ថភាព ដើម្បីនាំយកជ័យលាភីជូនជាតិជាមិនខាន។



លោកម៉ែន និមលរតន៍ អ្នកគ្រប់Miss Universe Cambodia បានឲ្យដឹងថាជាការបង្ហាញនូវភាពរីកចម្រើនរបស់យុវតីកម្ពុជានៅសម័យទំនើប ទាំងរូបសម្បតិ្ត ចំណេះវិជ្ជា ការប្រតិបត្តិខ្លួនក្លាយជាម្ចាស់ជ័យលាភី ម្ចាស់កមុដ ប្រកាន់ខ្ជាប់នូវប្រពៃណី សីលធ័ម គុណធ័ម និងសេចក្ដីថ្លៃថ្នូរ សម្រាប់ជំនួបបវរកញ្ញាទាំង៥ជំនាន់នាពេលនេះ។កម្មវិធីនេះធ្វើឡើងក៍មានការបង្ហាញនូវឈុតតំណាងជាតិបវរកញ្ញាចក្រវាឡកម្ពុជា២០២២ ដែលត្រៀមខ្លួនទៅប្រកួតនៅកម្មវិធីបវរកញ្ញាចក្រវាឡលើកទី៧១ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។លោកបន្ថែមថាក្រៅពីបង្ហាញឈុតតំណាងជាតិបវរកញ្ញាឆ្នាំ២០២២ កញ្ញាហង្ស ម៉ានីតា ក៍នឹងបង្ហាញគ្រឿងពេជ្រជាត្បូងដែលមានការរចនាយ៉ាងផ្ចិតផ្ចង់បំផុតរបស់ខ្មែរពីហាងCSNJ ផងដែរ៕


