ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា ធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យតែការងារសិល្បៈ តែបរាជ័យរឿងស្នេហា ដែលការលើកឡើងបែបនេះដោយសារតែពិធីការនីវ័យ៤០ក្រាស់រូបនេះរក្សារតំណែងជាMC លំដាប់ជូរមុខរយៈពេលជាង២០ឆ្នាំទៅហើយ តែរឿងស្នេហាវិញអ្នកនាងធ្លាប់ប្រេះឆាជាបន្ដបន្ទាប់រហូតត្រូវមិត្តភក្ដិនិយាយឌឺដងដៀមដាមលេបខាយឲ្យនៅក្រោយខ្នងទៀតផង។ប៉ុន្ដែរយៈពេលជាង៣ឆ្នាំមកនេះអ្នកនាងចិន្ដា បានសាងស្នេហ៍ថ្មីដោយស្ងប់ស្ងាត់ ព្រមទាំងបើកចំហទៀតផង ខណៈដែលកាលពីដើមខែកក្កដា នាងបានធ្វើបុណ្យខួប១០០ថ្ងៃឲ្យម្ដាយនោះបង្កឲ្យភ្ញៀវជាច្រើនចាប់អារម្មណ៍ព្រោះតែនៅលិខិតអញ្ជើញភ្ញៀវគេឡើងអក្សរថាអ្នកនាងចិន្ដា មានស្វាមីហើយ…។

ការបញ្ជាក់បែបនេះគេអាចសន្និដ្ឋានបានថាអ្នកនាងចិន្ដា ច្បាស់លាស់ជាមួយម្ចាស់ចិត្តថ្មី១០០% រហូតត្រូវអ្នកខ្លះម៉ៃថាអ្នកនាងនិងគូស្នេហ៍បានចុះអេតាស៊ីវិលជាមួយគ្នាទៀតផងទើបបញ្ជាក់ជាផ្លូវការបែបនេះ បន្ទាប់ពីនាងបានលុបចោលមង្គលការកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២២ ដោយយកលែសថាពេលនោះផ្ទុះកូវីដខ្លាំងពេក។ប៉ុន្ដែគេជឿរថាអ្នកនាងចិន្ដា អាចនឹងបញ្ចប់ការដៀមដាមពីមិត្តរួមអាជីពដែលថានាងមានអ្វីៗគ្រប់បែបយ៉ាងតែនៅខ្វះតែរឿងបេះដូងនោះជាមិនខាន ព្រោះបើតាមជំនួយការរបស់នាងលោកជីមមី ធ្លាប់ប្រាប់ថានៅឆ្នាំ២០២៣ ខាងមុខនេះលោកមានជំនឿរចិត្តថាអ្នកនាងចិន្ដា នឹងរៀបការឲ្យខាងតែបាន ព្រោះពេលនោះកូវីដនឹងស្ងប់ស្ងាត់ទៅវិញ ហើយដូចលើកមុនដែរទោះជាមង្គលការកាលពីខែមីនា ត្រូវបរាជ័យមែន តែកម្មវិធីលើកក្រោយនេះក៍នៅតែជារូបលោកជាអ្នកចាត់ចែងកម្មវិធីទាំងអស់រួមមានផ្នួង,សម្អាងការ,ជួលអាគារប្រារពពិធី និងចុងភៅជាដើម។

អ្នកនាងយុគ ចិន្ដា បានរស់នៅផ្ទះវីឡារធំស្កឹមស្កៃជាមួយគូស្នេហ៍នាងដែលជាអ្នកជំនួញវ័យចំណាស់ម្នាក់នោះនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) ស្ថិតនៅសង្កាត់ឃ្មួញ ខ័ណ្ឌសែន រាជធានីភ្នំពេញ ហើយក្រៅពីមមាញឹកការងារសិល្បៈនាងក៍ជាអ្នករកស៊ីផ្នែកអចលនទ្រព្យម្នាក់ផងដែរដោយមានដីធ្លីមួយចំនួននៅខេត្តកោះកុងទៀតផង។ប្រភពបានឲ្យដឹងថាអ្នកនាងចិន្ដា មានភាពកក់ក្ដៅបំផុតចំពោះការចាប់ដៃគូស្នេហ៍ថ្មីដោយសារតែនាងបុរសនោះស្រលាញ់កូនក្រមុំនាងដូចជាកូនលោកបង្កើតដែរ ហេតុនេះហើយចំណងស្នេហាវ័យចំណាស់នេះទាំងសងខាងមិនមានការបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលឡើយ។ដោយឡែកតារាមួយចំនួនដែលមាត់ចាបមាត់ព្រាបថាអ្នកនាងចិន្ដា និងសង្សារថ្មីមិនសូវសាកសមគ្នាព្រោះបុរសនោះមានវ័យជ្រេបន្ដិចហើយខ្លះថែមទាំងឲ្យយោបល់ទៅពិធីការិនីរូបនេះថាគូតែរកបុរសណាមានរូបរាងសង្ហារជាងនេះទើបសាកសមគ្នានោះ ត្រូវបរាជ័យព្រោះថាអ្នកនាងចិន្ដា លែងស្ដាប់យោបល់អ្នកក្រៅហើយព្រោះអ្នកនាងធ្វើទៅតាមបេះដូងខ្លួនឯងវិញម្ដងទើបធ្វើឲ្យតារាដែលធ្លាប់តែឲ្យយោបល់នាងស្ងាត់មាត់ដូចគេចុក។

សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា កំពុងតែប្រឹងបណ្ដុះបណ្ដាលកូនស្រីរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ឲ្យដើរតាមគន្លងរបស់នាងតាមរយៈការចាប់អាជីពMC បន្ដវេនពីនាង។ប៉ុន្ដែអ្នកនាងធ្លាប់ប្រាប់ថាបើសិនជាកូនស្រីស្រលាញ់ផ្នែកណាផ្សេងក្រៅពីអាជីពពិធីការិនីនោះនាងក៍ត្រូវតែសម្របខ្លួនតាមកូនស្រីជានិច្ច។ដោយឡែកសម្រាប់រូបនាងផ្ទាល់វិញក្រៅពីជាពិធីការិនីដ៍មានឥទ្ធិពលរបស់CTN នោះអ្នកនាងចិន្ដា ក៍ត្រូវបានតាឥណ្ឌាដែលជាមេធំរបស់ទូរទស្សន៍មួយនេះផ្ដល់ទំនុកចិត្តឲ្យនាងកាន់កម្មវិធី”បាទមេ”ជំនួសលោកតាវ៉ិចទ័រ ដែលទៅPnn ផងដែរ។អ្នកនាងចិន្ដា ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើននៅរយៈពេលចុងក្រោយនេះក្នុងចំណោមអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម ,ចា រិទ្ធី និងព្រាប សុវត្ថិ ជាដើម។គេជឿរថាបើមង្គលការរបស់អ្នកនាងចិន្ដា ប្រព្រឹត្តិទៅដូចទីប្រឹក្សាររបស់នាងអះអាងមែននោះច្បាស់ជាមានភ្ញៀវតារារាប់រយនាក់ រួមទាំងអ្នកជំនួញជាច្រើននឹងលេចមុខទៅសាទរជាមិនខាន៕
