ភ្នំពេញ៖ពេជ្រ សោផា បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា រយៈពេលជាង១ខែទៅហើយ ក្រោយអ្នកទាំងពីរព្រមភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ០២២។សោភា ដែលធ្លាក់ខ្លួនមេម៉ាយជិត៦ឆ្នាំនោះនាងត្រូវបានលោកសក្កដា មិនប្រកាន់ជីវិតនាងធ្លាប់បែកបាក់ប្ដីនោះទេ ព្រោះបុរសរូបសង្ហាររូបនេះយល់ថា”កកក៍បាយ មេម៉ាយក៍ស្រី”។ចំណែកសោភា វិញនាងអត់ក្វល់ពីពាក្យចចាមអារ៉ាមដែលអ្នកនៅក្នុងរង្វង់សិល្បៈមួយចំនួននាំគ្នាខ្សឹបខ្សៀវគ្នាថាលោកសក្កដា គ្មានអារម្មណ៍ស្នេហាស្រ្ដីភេទ ព្រោះលោកមានមនុស្សប្រុសតាមស្រលាញ់ច្រើនជាងស្រ្ដីនោះឡើយ។តាមរយៈការតាំងចិត្តរបស់សោភា និងសក្កដា ចាប់ដៃគ្នានិងមិនស្ដាប់មាត់ចាបមាត់ព្រាបនោះ ធ្វើឲ្យគេកាន់តែមើលឃើញច្បាស់ថារឿងស្នេហាសំខាន់លើមនុស្ស២នាក់ហើយបើគូស្នេហ៍តារា១គូនេះនៅតែប្រកាន់ជំហជឿរជាក់លើគ្នាទៅវិញទៅមកដោយមិនត្រចៀកសស្ដាប់អ្នកឲ្យយោបល់នោះគេជឿរថាមង្គលការរបស់សោភា-សក្កដា នៅឆ្នាំ២០២៣ ខាងមុខនេះនឹងគ្មានឧបស័ក្កឡើយ។

គូរបញ្ជាក់ថាពេជ្រ សោភា ក្រោយលែងប្ដីទាហានអាកាសនៅអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះនាងមានជម្រើសស្នេហ៍ច្រើន ព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុកចង់ស្អំរបួសបេះដូងនាង។ប៉ុន្ដែសោភា ដែលត្រូវបានគេចាត់តុកថានាងជោគជ័យតែអាជីពសិល្បៈ តែរឿងស្នេហាសូន្យនោះបានជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នាក្រោមការសង្ស័យពីទស្សនិកជនថាពួកគេកំពុងលេងបិតពួនដើម្បីបិតបាំងស្នេហ៍ពិតនៅក្រោយខ្នងរៀងៗខ្លួន។ប៉ុន្ដែសោភា-សក្កដា នឹងលែងត្រូវបានគេម៉ៃថាពួកគេលេងល្ខោនស្នេហ៍តទៅទៀតជាមិនខាន ប្រសិនណាបើតារាទាំងពីរពិតជាក្លាហានហ៊ានដឹកដែគ្នារៀបការនៅឆ្នាំក្រោយនេះមែន។

ក្រៅពីពេជ្រ សោភា តារាដែលជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នាហើយបានប្ដីក្មេងជាងខ្លួននោះមានដូចជាអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម និងប៉ាច គីមមួយ ជាដើម។គេកត់សម្គាល់ថាក្រោយសោភា ជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកសក្កដា នេះដែរ រយៈពេលចុងក្រោយនេះសោភា ច្រើនតែនាំអនាគតស្វាមីទៅរកលុយសិល្បៈរួមគ្នា ខណៈដែលគូណ្ដឹងរបស់សោភា ក៍ស្ងាត់រឿងមានប្រុសតាមស្នេហាជាងមុន។យ៉ាងណានៅពេលសួររឿងរៀបការថ្ងៃជាក់លាក់សោភា នៅតែមិនព្រមប្រាប់ឡើយ ខណៈលោកសក្កដា វិញនិយាយកុហក់ថាលោកនិងសោភា គ្មានអ្វីក្រៅពីមិត្តភក្ដិហើយបន្ដិចទៀតត្រៀមថតMV វគ្គ៣ បទ”មិត្ត១០០ឆ្នាំ”៕

