Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិតារាសម្តែងហូលីវូដអេនជេលីណា ចូលី ចុះចេញពីតំ ណែងUNHCR

តារាសម្តែងហូលីវូដអេនជេលីណា ចូលី ចុះចេញពីតំ ណែងUNHCR

ទីបំផុតតារាសម្តែងហូលីវូដលោកស្រី អេនជេលីណាAngelina ចូលីនិងទីភ្នាក់ងារជនភៀស ខ្លួនរបស់អង្គការ សហប្រជាជាតិបានចែកផ្លូវគ្នាបន្ទាប់ពីធ្វើការរួមគ្នាអស់រយៈពេលជាងពីរទសវត្សរ៍។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រតារាសម្តែងនិងទីភ្នាក់ងារនេះបានប្រកាសថាលោកស្រីបានចាកចេញពីតួនាទីនេះ ទៅចូលរួមក្នុងបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សកាន់តែទូលំទូលាយ។

លោកស្រីត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថាខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីគាំទ្រជនភៀសខ្លួន និងអ្នកគ្មានទីលំនៅផ្សេងទៀត។

  លោកស្រីមានអារម្មណ៍ថាវាដល់ពេលធ្វើការខុសគ្នាដោយការចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន និងអង្គ ការក្នុងស្រុក។

ចូលីបានចាប់ផ្តើមធ្វើការជាលើកដំបូងជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០១ ហើយត្រូវបានតែងតាំងជាបេសកជនពិសេសរបស់ខ្លួននៅក្នុងឆ្នាំ ២០១២។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោកFilippo Grandi ត្រូវបានដកស្រង់សម្តីថា បន្ទាប់ពីរយៈពេលដ៏យូរ និងជោគជ័យជាមួយ UNHCR ខ្ញុំពេញចិត្តចំពោះបំណងប្រាថ្នារបស់លោកស្រីក្នុងការ ផ្លាស់ប្តូ និងគាំទ្រការសម្រេចចិត្តរបស់គាត់៕

RELATED ARTICLES