Sunday, September 22, 2024
Homeតារាខ្មែរសូ អេណា ៖នាំស្វាមីមករស់នៅខ្មែរ

សូ អេណា ៖នាំស្វាមីមករស់នៅខ្មែរ

ភ្នំពេញ៖អតីតបេក្ខភាពMiss Global កាលពីឆ្នាំ២០១៦ អ្នកនាងសូ អេណា ដែលត្រូវបានគេ​សម្គា​ល់​ថាជាតារា​បង្ហាញម៉ូដលេចធ្លោម្នាក់នោះបាននាំស្វាមីរបស់​នាងជាជនជាតិហូឡង់​លោក Maurice វិលត្រឡប់មករស់​នៅ​ខ្មែរវិញបាន២ខែមកហើយបន្ទាប់​ពីប្ដីនាងបានចេញទៅ​ធ្វើការជាអ្នកគ្រប់គ្រងសណ្ឋាគារមួយនៅទី​ក្រុងហុង​កុង​អស់រយៈពេលជាង៤ឆ្នាំ ខណៈលោក​ក៍ធ្លាប់បានធ្វើការផ្នែកនេះនៅសណ្ឋាគារសូហ្វីតែលភ្នំ​ពេញជាច្រើន​ឆ្នាំ​ផង​ដែរ។អេណា ដោយ​សារ​តែ​នាង​ចង់ឲ្យកូន​ទាំង​ពីររបស់នាងបានស្វែងយល់ពីប្រពៃណីខ្មែរ រៀន​ភាសារ​ខ្មែរឲ្យ​បាន​​ល្អ​​ ទើប​ស្វាមី​នាងសម្រេចចិត្តផ្លាស់ប្ដូរពីធ្វើការនៅទីក្រុងហុងកុងមក​នៅខ្មែរជាអចិនត្រេយ៍​តែម្ដង​។​នាង​និ​យាយ​ដោយរីករាយលាយឡំសំណើចថា”ប្ដីលះបង់ដើម្បី​អូននិងកូន”​។នាងថា​មានអា​រម្មណ៍សប្បាយ​ចិតុ្ត​ណាស់​ដែលស្វាមីធ្វើអ្វីៗដើម្បីរូបនាងនិងកូនៗបែបនេះ ខណៈ​ដែល​​​គម្រោ​ង​យក​កូនទី៣នាងនៅមិនទាន់គិតគូរឆាប់ៗ​នេះឡើយ។

 ជុំវិញការមករស់នៅខ្មែរវិញនេះដែរអ្នកនាងសូ អេណា ថានឹងត្រៀមធ្វើការងារសិល្បៈ​មួយចំនួនដូច​ជានាង​ត្រូវ​ចាប់ដៃជាមួយកញ្ញារ៉េត សារីតា ធ្វើ​Contents មួយដោយមានទាំង​កូន​និងស្វាមីនាងចូលរួមផងដែរ។ប៉ុន្ដែអេណា ថានាងក៍នឹងទទួលយកការងារសិល្បៈ​ផ្សេងៗទៀត​ជាបន្ដបន្ទាប់ផងដែរ ព្រោះថាពេលនេះនាង​មានពេល​វេលា​ដើម្បីសិល្បៈដូចដើមវិញហើយ។

  គូររំលឹកថាសូ អេណា បានរៀបការជាមួយលោកលោកMaurice កាលពីថ្ងៃទី៦ ខែ​មេ​សា ឆ្នាំ២០១៩ ហើយ​ក្រោ​យ​​រៀបការហើយភ្លាមៗនាងក៍បានចេញទៅរស់​នៅតាមស្វាមីដែល​ធ្វើការនៅទីក្រុងហុងរហូតនិង​ទទួល​បានកូន​២នាក់ទើមសម្រេចចិត្តមកខ្មែរវិញនាពេលនេះ។អេណា ជាតារាដែលជ្រើសស្វាមីជាជន​ជាតិបរទេស​មានដូចជា​អ្នកនាងខៀវ សាន​សា​ណា,ផូ មុន្នីពៅ ,ហ៊ាប រ៉ាឌី,អឿន ដាលីស និងទឹម រដ្ឋា ជាដើម។សម្រាប់ការវិល​រកអាជីព​ចាស់​វិញនេះ​អេណា រំពឹងថាទស្សនិកជននៅតែគាំទ្រដល់រូបនាងដូចដើម ស្របពេលនាងបានដាក់​ចិត្ត​កាយ​រួច​ជាស្រេច ព្រមទាំងមានការជម្រុញពីស្វាមីផងដែរ៕

RELATED ARTICLES