Sunday, September 22, 2024
Homeតារាខ្មែរបេប៊ី៖លែងកំណត់ពេលវិលឡើងឆាក

បេប៊ី៖លែងកំណត់ពេលវិលឡើងឆាក

ភ្នំពេញ៖តារាចម្រៀងថោននាងជុំ រចនាពេជ្រ ហៅបេប៊ី បានបាត់មុខពីបណ្ដារឆាកតន្រ្ដី​ទាំង​ឡា​យ​រយៈពេល​ជាង​៣ឆ្នាំទៅហើយ ដែលការឃ្លាតឆ្ងាយពីក្បាលមីក្រូយូខែ​បែបនេះ​ធ្វើ​ឲ្យនាង​ធ្លាក់កូដហើយ​ពិបាកស្ដារ​មុខមាត់​ឡើង​វិញខ្លាំងណាស់។អ្វីដែលគូរឲ្យកត់សម្គាល់ក្នុងជំនួបកន្លងមកទាំងបេប៊ី និងម្ដាយនាងលោកស្រីប៊ុន ណារី សុទ្ធ​តែ​អះអាងថាអ្នកចម្រៀង​រូបស្រ​ស់​នេះ​មិនទៅណាពីអាជីពចាស់នោះទេ ព្រមទាំងសន្យាថានឹងរកអ្វីដែលថ្មីបំផុតមក​ពញាក់​អ្នក​គាំទ្រ​ទៀតផង។ប៉ុន្ដែពេលនេះFan របស់បេប៊ី ចាំបាត់ៗIdol របស់ខ្លួនទើបចុងក្រោយនេះ​ទាំងនាង​រច​នា​ពេជ្រ និងលោកស្រីណារី លែងកំណត់ពីពេលវេលាអតីតពិធីការិនីរបស់CTN រូបនេះ​ឡើងឆាកតែម្ដង។យ៉ាង​ណាជុំវិញការពន្យាពេលចេញច្រៀងរាំរបស់បេប៊ី នាពេលនេះ​ហាក់​ធ្វើឲ្យមានការសង្ស័យកាន់​តែច្រើនថា​នាង​អាច​រងគំនាបពីគូស្នេហ៍ បើទោះជាស្រីស្អាត​ធ្លាប់​បកស្រាយឡើងរោយមាត់ទៅហើយ​ថារូបនាងគ្មានប្រុស​ណា​ម្នាក់ហួងហែងក្ដី។

 អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅបេប៊ី និងម្ដាយនាងលោកស្រីប៊ុន ណារី ដើ​ម្បីសួរនាំពីរឿងរចនាពេជ្រ មិនព្រមវិលរកអាជីពចាស់តាមផែនការណ៍កំណត់។ប៉ុន្ដែមិនទាន់​អាចបានចម្លើយឡើយកាល​ពីពេលថ្មីៗនេះ​ព្រោះ​​ទូរស័ព្ទនិងតេតាមហ្វេសបុកគ្មានអ្នកទទួល។ចំពោះបេប៊ី វិញនាងនៅតែប្រាប់ហេតុផលទៅ​មិត្តរួមអា​ជីព​និង​អ្នកកាសែតថារឿងដែលនាង​មិន​អាចចេញទៅច្រៀងសម្ដែងដូចមុនបានព្រោះតែជាប់​រវល់រឿងបើក​ហាងកា​ហ្វេលក់ដល់​ទៅ៤ទីតាំងផ្សេងៗគ្នាហេតុនេះហើយគ្មានពេលគ្រប់គ្រាន់លេងសិល្បៈទេ។ប៉ុន្ដែអ្នកខ្លះថាស្រី​ស្អាត​ដូចបេប៊ី គូតែធ្វើជាថៅកែស្រីហើយជួលកូនចៅធ្វើការងារទាំង​នោះជំនួសនាង​ទៅនោះ​នាង​អាចឡើងឆាក​ជា​ធម្មតា​បានដូចមុនជាមិនខាន ប្រសិនបើចិត្តនាងនៅចង់នោះ។តែបេប៊ី ធ្លាប់​អះ​អាងថាការ​ផ្អាកឡើងឆាករយៈ​ពេល​​ត្រឹមជាង៣ឆ្នាំនោះមិនមែនជាសញ្ញា​ប្រាប់ថានាង​បញ្ច​ប់​​អាជីពមួយនេះឡើយ។

  គូរបញ្ជាក់ថានាងជុំ រចនាពេជ្រ បានបោះបង់អាជីពសម្ដែងនិងពិធីការិនីដែលបាន​តស៊ូ​ជាង១០ឆ្នាំ ដើម្បីមក​ពង្រឹង​អាជីពចម្រៀងតែមួយមុខប៉ុណ្ណោះនៅថោន ហើយមុនពេលនាង​ឃ្លាត​ឆ្ងាយពីសង្វៀនសិល្បៈ​រយៈ​ពេល​យូខែមិនធ្លាប់​មានសម្រាប់រូបនាងនេះស្រីស្រស់​មាន​ព័ត​មានថានាងមានបុរសអ្នកមានទ្រព្យស្ដុក២នាក់តាម​ស្នេ​ហាក្នុងពេលតែមួយនោះគឺ​លោក​ឧក​ញ៉ាម្នាក់ និងម្នាក់ទៀតជាលោកអភិបាលខណ្ឌ។ប៉ុន្ដែទាំងបេប៊ី និងម្ដាយ​នាង​​ធ្លាប់​ច្រាន​ចោលដំណឹងដ៍រសើបនេះ៕

RELATED ARTICLES