ភ្នំពេញ៖តារាសម្ដែងហ្វា ហ្វា ហៅស្រីយី បានទទួលស្គាល់ថារឿងស្នេហានាងជាមួយទាហានអាមេរិកលោក Sanan Sithadin គឺពិតជាបានដើរដល់ផ្លូវបំបែកពិតប្រាកដមែន។ប៉ុន្ដែចំពោះមូលហេតុអ្វីនៅពីក្រោយការបែកបាក់នេះមិនត្រូវបានស្រីស្អាតប្រាប់ពីហេតុផលឲ្យច្បាស់លាស់ឡើយ។

ហ្វា ហ្វា និយាយយ៉ាងខ្លីតាមឆាតហ្វេសបុកតបសំណួររបស់អ្នកយកព័តមានយើងថា”ច៎ាបង !រឿងខ្ញុំបែកជាមួយគាត់( Sithadin)គឺពិតប្រាកដមែន”។


ថ្វីត្បិតតែស្រីយី មិនប្រាប់ពីដើមចមដែលបណ្ដាលឲ្យរូបនាងនិងទាហានអាមេរិកមិនអាចបន្ដស្នេហ៍តាមOnline តទៅមុខទៀតបានក្ដី ប៉ុន្ដែមនុស្សភាគច្រើននៅតែយល់ថាគ្មានរឿងណាផ្សេងក្រៅពីមកពីហ្វា ហ្វា ហ៊ានថតរឿង18+ “ល្ងង់+ល្ងង់”នោះឡើយ ព្រោះនាងជាតួស្រីឈ្មោះSky ជារូបនាងនោះត្រូវតួប្រុសសាច់ដុំធំៗមាំលោកឡៅ បញ្ហា ដែលលេងជាតួរាជ អោបថើបនាងវក់វីស្ទើគ្រប់កន្លែងទាំងអស់ដែលធ្វើឲ្យអ្នកទស្សនាក្ដៅសាច់ និងខ្លះបោកទូរស័ព្ទចោលព្រោះខឹងមានពាណិជ្ជកម្មកាត់វគ្គពិសេសនោះទៀតផង។ប៉ុន្ដែសម្រាប់ស្រីយី វិញនៅតែទទួចថាសូមឲ្យអ្នករិះគន់នាងទាំងឡាយមើលភាពយន្ដនោះឲ្យចប់ចុងចប់ដើមសិនចាំវាយតម្លៃនាងតាមក្រោយ ហើយរូបនាងព្រមទទួលយកការរិះគន់គ្រប់បែបយ៉ាងទាំងអស់ ឲ្យតែក្នុងន័យសា្ថបនា។

តែអ្វីដែលគូរឲ្យសោកស្ដាយក្រោយលោកលោក Sanan Sithadin ឆេះដុំរឿងហ្វា ហ្វា ហ៊ានលេងឈុតរោលរាលគ្មានខ្លាចក្រែងចិត្តលោកប៉ុនក្រចកដៃនោះ ធ្វើឲ្យគម្រោងដែលលោកគ្រោងចុះមកពីអាមេរិកមកខ្មែរដើម្បីជួបស្រីយី ដោយផ្ទាល់ជាលើកទី១នៅអំឡុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះត្រូវរលាយអស់ដូចអំបិលត្រូវទឹក ព្រោះទោះជាស្រីយី ព្យាយាមប្រាប់ហេតុផលទៅទាហានរូបនោះយ៉ាងណាក៍លោកមិនខ្ចីស្ដាប់ឡើយ។អ្វីដែលធ្វើឲ្យហ្វា ហ្វា កាន់តែតូចចិត្តទៀតនោះគឺគ្រាន់តែទាហានរូបនោះបាយបាយពីនាងភ្លាមស្រាប់តែលោកបានបង្ហាញវីដេអូCall ជាមួយនារីម្នាក់ជាអ្នកលក់Online ដែលមានដើមទ្រូងធំទ្រលុកទ្រលន់នោះដូចគូស្នេហ៍ នាំឲ្យស្រីយី បានត្រឹមតែខាំមាត់សង្កត់ចិត្តតែម្នាក់ឯងប៉ុណ្ណោះ។



សូមរំលឹកថានេះគឺជាការបរាជ័យរឿងស្នេហាស្ទួនៗរបស់ហ្វា ហ្វា ខណៈដែលមុននេះនាងទើបចែកផ្លូវគ្នាជាមួយនាយចឺម និងសង្ឃឹមយ៉ាងមុតមាំថាចំណងស្នេហាថ្មីនាងជាមួយទាហានអាមេរិកអាចរក្សារបានយូអង្វែង ព្រោះបុរសម្នាក់នោះយល់ច្បាស់ពីអាជីពនាង តែដឹងអីមិនទាន់បានជួបគ្នាផ្ទាល់មុខផង ទាហានរូបនោះក្ដៅចិត្តរឿងហ្វា ហ្វា ហ៊ានលេងរឿង18+ ទើបនាំឲ្យស្នេហាបញ្ចប់កណ្ដាលទី៕


