Sunday, September 22, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖កូនច្បងផុតកុងត្រានៅហង្សមាស

ព្រាប សុវត្ថិ ៖កូនច្បងផុតកុងត្រានៅហង្សមាស

ភ្នំពេញ៖លោកព្រាប សុវត្ថិ បានចាកចេញពីហង្សមាសចូលGalaxy រយៈពេលជាង២ឆ្នាំមក ហើយ ខណៈ​ដែល​កូនប្រុសទី៣របស់លោកសុវត្ថិ សិរីវុឌ្ឍ បានឈប់ពីផលិតកម្មធំមួយ​នេះ​តាំងពីដើមឆ្នាំ២០២០ ម្លេះហើយពេល​នេះស្រាប់តែកូនប្រុសច្បងរបស់លោកឈ្មោះសុវត្ថិ មុនី​វណ្ណ បានអះអាងកាលពីពេលថ្មីៗ​នេះថារូបគេ​បានផុត​កុងត្រាជាមួយ​ហង្សមាសដែរទៅហើយ​។ប៉ុន្ដែ​សម្រា​​ប់​កូន​ទី២របស់លោកឧកញ៉ាសុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ នោះនៅមិន​ទាន់មាន​ការ​​​អះ​អាងថានឹងបន្ដកុងត្រាថ្មីជាមួយហង្សមាសទៀតឬក៍ដើរតាមគន្លងឪពុក និងបង​រួមទាំង​ប្អូន​ប្រុស​​របស់គេដែរនោះទេ ខណៈដែលមុនីនាគ ក៍បានកុងត្រាជាមួយផលិតកម្មធំ​នេះតំ​ណា​ល​គ្នាទៅ​និង​មុនីវណ្ណ និងសិរីវុឌ្ឍ ដែរដែលមានន័យថាបើគ្មានកិច្ចសន្យាថ្មីទេគឺសុពល​ភាពនៃ​ការកុង​ត្រា​តំណាក់​កាល​ដំបូងនោះគឺបានផុតកំណត់ដូចគ្នា។ប៉ុន្ដែតាមព័តមាន​ថាថ្នាក់​ដឹកនាំ​ហង្សមាស​ក៍​ពេ​ញ​ចិត្តសម្ថភាពរបស់សុវត្ថិ មុនីនាគ ដែរក្រោយកូនទី២របស់លោកសុវត្ថិ ម្នាក់​នេះចាប់ដៃ​នាង​រ៉េត ស៊ូហ្សាណា ដ៍សាកសម​ជាមួយគ្នា​នាពេល​កន្លងមក។

សុវត្ថិ មុនីវណ្ណ បានអះអាងតាមបណ្ដាញសង្គមថាតាំងពីឆ្នាំ២០២០ ដល់២០២២ លោក​គ្មានបទថ្មីៗនៅហង្សមាស​នោះទេ ប៉ុន្ដែចាប់ពីឆ្នាំ២០២៣ ទៅលោកនឹងមានអ្វីដែល​ថ្មីៗឡើង​វិញព្រោះថាពេលនេះProject ស្ថិតនៅក្នុងដៃ​លោក​នៅឡើយ ប៉ុន្ដែលោកថាការធ្វើ​បាន​ប៉ុណ្ណា​នោះ​គឺ​មាន​តែទស្សនិកជនទេទើបអាចវាយតម្លៃបាន។

តាមព័តមានថាទោះជាព្រាប សុវត្ថិ លែងជាតារាហង្សមាសជាង២ឆ្នាំទៅហើយក្ដី ប៉ុន្ដែ​កន្លង​មកថ្នាក់ដឹក​នាំហង្ស​មាសមិនចង់ឲ្យទាំងឪពុកនិងកូន​ៗផ្ដាច់ការងារសិល្បៈទាំងស្រុង​ពី​ពួក​គេឡើយ ព្រោះសម្អាងថាលោកសុវត្ថិ បាន​សាងស្នាដៃជាច្រើននៅផលិតកម្មធំនេះ​ហេតុ​នេះហើយហង្សមាសចង់ឲ្យកូនៗលោកសុវត្ថិ នៅបន្ដវេនឪពុក រហូត​មានគ្រូភ្លេងម្នាក់​នៅ​ផលិត​​កម្ម​នេះ​និយាយថា”អ្ហែងយកបានឪ អាញ់យកបានកូន”​។

ប៉ុន្ដែមើលតាមទិដ្ឋភាពចុង​ក្រោយ​នេះ​ហង្ស​មាសអាចនឹងប្រឈមបាត់បង់ទាំងព្រាប សុវត្ថិ និងកូនៗទាំង៣​របស់លោក​តែម្ដង ព្រោះ​តែតាំងពីលោកសុវត្ថិ ចាកចេញពីផលិតកម្មធំនេះមកកូនៗរបស់លោកមិនសូវ​មាន​បទល្បីៗ​ដូច​ជំនាន់ឪពុករបស់គេនៅច្រៀងផលិតកកម្មនេះឡើយ​។អ្នកខ្លះលើកឡើងថា​អាច​មកពី​ផលិ​ត​កម្មនេះពិបាកឡង់សេកូនៗលោកព្រាប សុវត្ថិ ឲ្យល្បីខ្លាំង​ព្រោះថា​ពេល​នេះ​ឪពុករបស់​គេ​បាន​​ទៅឈជើង​នៅផលិតកម្មដែលជាគូប្រជែងជាមួយហង្ស​មាសទៅ​ហើយ។​ដោយ​ឡែក​មជ្ឈ​ដ្ឋានមហាជនមើល​ឃើញថា​មុនពេលដែលព្រាប សុវត្ថិ ចេញពីហង្សមាស​ទៅ​Galaxy កូនៗ​របស់​លោកក៍ល្បីលេចធ្លោខ្លាំង​ដែរពេលបាន​ច្រៀង​សម្ដែងជាមួយឪពុក​របស់ពួក​គេ ប៉ុន្ដែ​ពេល​នេះលោកសុវត្ថិ ក៍លែងសូវមានបទល្បីៗដូចមុន ខណៈ​ដែលកូនទាំង៣​របស់​លោក​ក៍មិនច្បាស់​ពីអនាគតរបស់ពួកគេដែរ។

 សំណួរដែលមហាជនលើកឡើងនោះថាតើព្រាប សុវត្ថិ នឹងធ្វើយ៉ាងណាដើម្បីឲ្យកូនៗ​របស់លោកបានស្នងតំ​ណែង​អាជីព​ចម្រៀងពីលោកនាថ្ងៃអនាគត?ឬមួយលោកចង់យកកូនទាំង​៣ចូលGalaxy ដែរ?

 ទាក់ទងរឿងនេះលោកឧកញ៉ាព្រាប សុវត្ថិ បានអះអាងប្រាប់អ្នកកាសែតមុននេះថា​កូន​ៗរបស់លោកមិន​អាច​ឃ្លាតឆ្ងាយពីសិល្បៈនោះទេព្រោះពួកគេមានដុងនិងសម្ថភាពសិល្បៈរៀងៗខ្លួន តែការមិនទាន់ចេញ​អ្វីថ្មីៗនា​ពេលនេះដោយសារតែរងចាំដល់ពេលវេលាដែលត្រូវធ្វើ ដល់​វេលាសមស្របថាចេញគឺនឹងចេញតែម្ដង។ប៉ុន្ដែលោកសុវត្ថិ មិនដែលបញ្ជាក់ថាលោក​មាន​​​ឬគ្មាន​គម្រោង​យកកូនកំលោះទាំង៣របស់លោក​ទៅច្រៀង​នៅGalaxy ជាមួយគ្នាឡើយ។

 ថ្វីត្បិតតែពេលនេះព្រាប សុវត្ថិ មានអាយុ៤៧ឆ្នាំទៅហើយ និងមិនទាន់ដឹងថាតើ​កូន​ប្រុស​លោកម្នាក់ណា​នឹង​អាច​ស្នងតំណែងលោកបានក្ដី ប៉ុន្ដែកន្លងមកតារាចម្រៀងពេជ្រ សោ​ភា ដែលធ្លាប់ជាដៃគូរបស់លោកសុវត្ថិ នោះនាង​យល់ថាកូនទី២របស់លោកឧកញ៉ាគឺសុវត្ថិ មុនី​នាគ មានសម្ថភាពអាចស្នងឪពុករបស់គេបាន ព្រោះ​ពេលខ្លះ​មុនី​នាគ ច្រៀងបទ​លោក​សុវត្ថិ សម្លេងច្រឡំប៉ាគេ៕

RELATED ARTICLES