ភ្នំពេញ៖ត្រឹមតែរយៈពេលខ្លីសោះសុគន្ធ និសា បានចូលគ្លីនិកនិងមន្ទីសម្ភពដល់ទៅ២ដងជាមួយទឹកមុខហាក់រីករាយចម្លែកទើបនាំឲ្យFan កាន់តែសង្ស័យអ្នកចម្រៀងរហ័សនាមតារាស្រគត់ស្រគុំរូបនេះថាកំពុងតែសប្បាយចិត្តព្រោះនាងជិតបានកូនង៉ាបីប្រលែងលេងដូចគេដែរហើយ។ប៉ុន្ដែទាំងអ្នកសួរនិសា ផ្ទាល់និងតាមOnline រឿងនាងពពោះកូនដំបូងនេះនាងបែជាឆ្លើយដដែលថាអត់អាលីងទៅវិញ…។តែគេអាចយល់បានថាការអះអាងរបស់និសា បែបនេះប្រាកដជានាងមានហេតុផល ព្រោះថានាងបានចុះកុងត្រាធ្វើជាBA ឲ្យក្រុមហ៊ុនមួយចំនួនទៅហើយ ហេតុនេះផលិតផលខ្លះហៀបនឹងហៅនាងធ្វើការងារនេះដែរអាចនឹងដកថយទៅវិញបើដឹងថានាងពពោះ ព្រោះពិបាកធ្វើការទើបនាងនៅតែថាអត់ទាន់មានកូនបែបនេះ។

យ៉ាងណាកាលពីចុងខែសីហា ឆ្នាំ២០២២ និសា បានប្រាប់អ្នកយកព័តមានយើងថាចាប់ផ្ដើមគិតគូរឿងយកកូនហើយគឺមានពេលណាពេលហ្នឹង លែងពន្យាពេលតទៅទៀត ហើយគ្រាន់តែប្រកាសបែបនេះភ្លាមស្រាប់តែនៅដើមខែ១២ នេះគេឃើញនិសា បានចូលមន្ទីសម្ភពដល់ទៅ២លើកឯណ្ណោះទើបទាំងតារាចម្រៀងរួមអាជីពនិងអ្នកគាំទ្រនាងបានជូនពរនិសា ឲ្យសម្រេចក្ដីប្រាថ្នារឿងពពោះឲ្យបានដូចបំណង។

គូររំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកនៅថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ពោលគឺចំណងអាពាហ៍ ពិពាហ៍របស់នាងមានអាយុកាលជាង៥ឆ្នាំទៅហើយ ប៉ុន្ដែនិសា នៅតែគ្មានកូន១គ្រាប់ដដែល ទើបការចង់បានកូននៅពេលនេះត្រូវបានគេជឿរថាមកពីនាង បារម្ភខ្លាចអាយុច្រើនពិបាករឿងយកកូនដូចមាស សុខសោភា ដែរ។ដោយឡែកចំពោះមូលហេតុនៃការពន្យាពេលយកកូនរបស់នាងជាង៥ឆ្នាំកន្លងមកនោះត្រូវបានគេជឿរថាដោយសារតែអ្នកនាងប៊ុន សុគន្ធា ចង់ផ្ដល់កំណើតឲ្យកូនទី១របស់នាងលើទឹកដីអាមេរិកដែលកើតភ្លាមបានសញ្ជាតិភ្លែត ហេតុនេះហើយទើបនាងគ្មានកូនដូចតារាខ្លះដែលការក្រោយនាងផងតែមានកូនសាលារៀនទៅហើយ។

ចំពោះការផ្លាស់ប្ដូរចិត្តរឿងយកកូននាពេលនេះរបស់និសា គេជឿរថានោះមកពីនាងគិតថារូបនាងនៅតែបន្ដអាជីពចម្រៀងនៅខ្មែរជាច្រើនឆ្នាំទៀត ខណៈស្វាមីនាងក៍បម្រើរការនៅទីនេះដែរ ហេតុនេះហើយមិនអាចបង្អង់រឿងយកកូនតទៅទៀបានឡើយ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នៅពេលដែលនិសា រៀបគម្រោងយកកូនទី១នេះបែជាអាជីពសិល្បៈរបស់នាងកាន់តែមមាញឹកទៅវិញព្រោះនៅរដូវក្ដៅនេះនាងចេញច្រៀងស្ទើរាល់ថ្ងៃ និងជាប់ដៃធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ទៀតផង។គេជឿរថាការសម្រុកការងារសិល្បៈរបស់និសា នៅពេលនេះអាចជាការធ្វើឲ្យរួចរាល់(Clear)ជាមួយក្រុមហ៊ុនដែលនាងបានទទួល ហើយនៅពេលមានផ្ទៃពោះនាងនឹងសម្រាកពីសិល្បៈមួយអន្លើតែម្ដង៕
