ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនិរ័ត្ន ធ្លាប់ត្រូវបានគេសង្ស័យថានាងខូចិត្ត តុកស៊ិក ព្រោះម្ចាស់បទ”អាក្របី”លោកចេន បានរៀបការជាមួយអ្នកនាងវ៉ាន់ លក្ខិណា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ចោលរូបនាង។ការលើកឡើងបែបនេះព្រោះតែមុនលោកចេន លាភាពកំលោះរបស់ខ្លួននោះលោកធ្លាប់ត្រូវបានគេសង្ស័យថាជាសង្សាររបស់នីរ័ត្ន ដោយសារតែអ្នកទាំងពីរបង្ហាញពីភាពស្និតស្នាលគ្នាខុសធម្មតាដូចជាជិះទូកតាមស្ទឹងតែនិងទៅលំហែកាយ៉ានៅតាមឆ្នេរតែពីរនាក់។អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលដែលលោកចេន ភ្ជាប់ពាក្យជាមួយអ្នកនាងលក្ខិណា គេឃើញច័ន្ទនីរ័ត្ន ហាក់ស្រងូតស្រងាត់ខុសពីធម្មតាហើយនាងច្រើនតែទៅដើរលេងបន្ធូអារម្មណ៍នៅបារាំងជាញឹកញាប់ទៀតផង។

ប៉ុន្ដែអ្វីៗហាក់ធូស្រាលមកវិញក្រោយច័ន្ទនីរ័ត្ន ពេលនោះបានសម្រេចចិត្តវិលពីដើរលេងនៅបារាំងមកចូលរួមពិធីមង្គលការរបស់លោកចេន នៅថ្ងៃនោះដែរទើបធ្វើឲ្យអ្នកថានាងជួបស្នេហាមិនសូវសមប្រកបនោះលែងសូវឌឺដងដាក់ស្រីស្អាតរូបនេះទៀត។រឿងដែលគូរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះនីរ័ត្ន បានជួបលោកចេន នៅកម្មវិធីមួយដោយនាងថែមទាំងសរសេរសារសាទរលោកចេន ដែលក្លាយទៅជាឪពុករបស់គេ គឺមានន័យថាពេលនេះភតរិយាលោកចេន អ្នកនាងលក្ខិណា កំពុងតែពពោះហើយ។សកម្មភាពបែបនេះរបស់ច័ន្ទនីរ័ត្ន ធ្វើឲ្យមានការកោតសរសើរថាទោះជានាងនិងលោកចេន មិនអាចស្និតស្នាលគ្នាដូចមុនបានទៀតក្ដី ប៉ុន្ដែពួកគេនៅតែរាប់អានគ្នាជាធម្មតា ក្នុងនាមជាមិត្តរួមអាជីព។

គូរបញ្ជាក់ថាអតីតFrshie លេខ១កាលពីឆ្នាំ២០០៧ នាងហ៊ិន ច័ន្ទនីរ័ត្ន មានជម្រើសស្នេហ៍ច្រើន ព្រោះបុរសមិនតិចនាក់ទេ ដែលរងចាំត្រងស្នេហាពីនាង ប៉ុន្ដែស្រីស្អាតរូបនេះនៅក្នុងពិភពសិល្បៈនណាក៍ដឹងដែរថានាងមិនជ្រួលជ្រើមទៅតាមអំណាចទឹកលុយនោះដែរ ពោលគឺមនុស្សប្រុសដែលយកបេះដូងនាងបានទាល់តែនាងមានអារម្មណ៍ដែរទើបអាចទៅរួច។ប៉ុន្ដែក្រោយលោកចេន ការប្រពន្ធនោះនីរ័ត្ន បានងាកមកស្និតស្នេហ៍ជាមួយលោកសេង មង្គល(ហូ ប៉ូសេង)បានតែមួយរយៈក៍ត្រូវប្រុសសង្ហារនេះងាកទៅល្អូកល្អិនជាមួយអ្នកមេម៉ាយជាថៅកែពេជ្រមួយទៅវិញ រហូតនីរ័ត្ន ហួសចិត្តពេកថានាងឃើញសកម្មភាពនោះចង់តែទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាទៀតផង។ដើម្បីឆ្លើយតបទៅលោកមង្គល នោះដែរស្រីស្រស់ធ្មេញចំពើសនីរ័ត្ន បានបញ្ចេញគូសង្សារថ្មីជាលោកគ្រូពេទ្យរូបសង្ហារម្នាក់ដែលនាងបានភ្ជាប់ស្នេហ៍តាំងពីមុនពិធីការិនីរូបនេះស្និតលោកមង្គល ម្លេះ។តែរហូតមកដល់ពេលនេះដំណឹងនីរ័ត្ន និងលោកគ្រូពេទ្យគ្រោងដឹកដៃគ្នាចូលរោងការនៅពេលណានោះនៅតែស្ងាត់ដដែល៕

