ភ្នំពេញ៖កុមារសារុំ បញ្ញាស័ក្ក បានក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវកាលទី៣ ដែលកម្មវិធីប្រលងចម្រៀងមួយនេះបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២២ ហើយក៍ធ្វើឲ្យCoach ហ្សូណូ ដែលបានទៅអង្គុយកៅអីនេះជាលើកដំបូងរបស់លោកព្រាប សុវត្ថិ នោះបាននាំកូនក្រុមរបស់ខ្លួនឲ្យឈ្នះកូនក្រុមរបស់ឱក សុគន្ធកញ្ញា និងសុគន្ធ និសា បានដូចបំណង។

លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ បានថ្លែងថា”អបអរសាទរក្មួយសារុំ បញ្ញាស័ក្ក ជាប់ជ័យលាភីរដូវកាលទី៣ ពូសូមជូនពរក្មួយសម្រេចក្ដីប្រាថ្នារបស់ក្មួយជាបន្ដបន្ទាប់ទៀត”។

គូរបញ្ជាក់ថាសម្រាប់ម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី១បានទៅលើកុមារពេជ្រ ថៃ ,ម្ចាស់ពានរដូវកាលទី២កុមារទេព ពិសិដ្ឋ និងម្ចាស់ពានរដូវកាលទី៣កុមារសារុំ បញ្ញាស័ក្ក នេះ។ទស្សនិកជនរងចាំមើលថាម្ចាស់ពានកុមារទាំង៣មួយណានឹងជោគជ័យជាងគេនៅហង្សមាស?


