ភ្នំពេញ៖ទេព បូព្រឹក្ស ពពោះជាង៧ខែហើយនិងពេលនេះគីឡូនាងឡើងដល់៦៤គ.ក្រ ឯណ្ណោះ តែនាងមិនតបការញាំនោះទេ ព្រោះដើម្បីបំប៉នសុខភាពនាងនិងកូនក្នុងផ្ទៃឲ្យបានល្អ។អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃខួបកំណើតនាងគម្រប់អាយុ២៩ឆ្នាំកាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ នោះគូស្នេហ៍របស់នាងលោកងួន ចាន់ដេវីត បាននាំនាងទៅអង្គរវត្តដោយកាយវិការថ្នាក់ថ្នមនាងជាខ្លាំង មុនពេលដែលស្រីនិច្ច ត្រូវសម្រាលកូននេះ។

ងួន ចាន់ដេវីត បានថ្លែងសារនៅថ្ងៃខួបភរិយាលោកថាដំណើរលោកនិងបូព្រឹក្ស នៅវែងឆ្ងាយ ហើយពេលវេលាល្អៗក៍ចូលមកជាបន្ដបន្ទាប់ ខណៈនៅបាំងតែប្រមាណ២ខែទៀតប៉ុណ្ណោះ ត្រូវមានអ្នកមករំខានដំណេកហើយ ហេតុនេះលោកឲ្យបូព្រឹក្ស ត្រៀមចិត្តទៅ ។ដេវីត ក៍បានជូនពរឲ្យបូព្រឹក្ស និងកូនក្នុងផ្ទៃ មានសុខភាពល្អ និងសូមឲ្យភរិយាលោកសម្រេចអ្វីដែលនាងប៉ងប្រាថ្នាក្នុងជីវិត។

តាមរយៈសកម្មភាពទេព បូព្រឹក្ស បង្ហាញពីការយកចិត្តទុកដាក់របស់គូស្នេហ៍នាងនៅថ្ងៃខួបកំណើតនោះក្រុមFan គូស្នេហ៍តារា១គូនេះទាំងសងខាងបានជូនពរឲ្យIdolពួកគេបន្ដការស្រលាញ់គ្នាបែបនេះឲ្យបានយូអង្វែងតទៅមុខទៀត ហើយមានតារាខ្លះថាស្រីនិច្ច ផ្ទៃពោះកាន់តែធំរឹតតែCute ទៀតផង។ប៉ុន្ដែទាំងបូព្រឹក្ស និងដេវីត នៅតែមិនព្រមឆ្លើយសំណួររបស់Fan ពួកគេដែលសួរថាពេលមានកូនប៉ុន្មានទើបគិតគូររឿងរៀបការនោះឡើយ។

គូរបញ្ជាក់ថាទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានរក្សារចំណងស្នេហារយៈពេលជាង៦ឆ្នាំមកហើយ ស្របពេលដែលកាលពីឆ្នាំ២០១៩ អ្នកទាំងពីរក៍បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវនឹងគ្រោងរៀបការតាំងពីមុនពពោះម្លេះ ប៉ុន្ដែពេលនេះគូស្នេហ៍តារា១គូនេះបានសម្រេចចិត្តយកកូនមុនរៀបការ។សម្រាប់បូពឹ្រក្ស វិញនាងបានផ្អាកការចេញច្រៀងសម្ដែងរយៈពេលពេញ១រដូវក្ដៅនេះតែម្ដងដើម្បីថែទាំគ័តក្នុងផ្ទៃឲ្យបានល្អ នឹងត្រៀមសម្រាលនៅដើមឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលដេវីត អាជីពចម្រៀងHip Hop របស់លោកត្រូវបានគេមើលឃើញថាមានសន្ទុះឡើងជាងមុនក្រោយផ្ទុះសង្រ្គាមDiss Track ជាមួយលោកវណ្ណដា៕


