Sunday, September 22, 2024
Homeតារាខ្មែរនាយចឺម ៖តាំងចិត្តលាក់មុខសង្សារទី៥ រហូតដល់ថ្ងៃ​ចូលរោងការ

នាយចឺម ៖តាំងចិត្តលាក់មុខសង្សារទី៥ រហូតដល់ថ្ងៃ​ចូលរោងការ

ភ្នំពេញ៖នាយចឺម អាយុ២៧ឆ្នាំបានបែកបាក់សង្សារជាស្រីស្អាតដល់ទៅ៤ដួង​មកហើយ​ក្នុង​នោះ​​​គឺទី១៖នាងអៀ ម៉េងលិ ហៅអូនម៉ី,ទី២៖ពុធ ស្រីខួច ,ទី៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖​សេង សុខឃីម ។ប៉ុន្ដែសសម្រាប់​សង្សារ​ថ្មីឬទី៥ វិញនាយចឺម តាំងចិត្តថានឹងបន្ដលាក់មុខកំ​ពូល​ស្នេហារហូតដល់ថ្ងៃនាយចូលរោងការនៅឆ្នាំ២០២៤ ខាង​មុខឬនៅពេលនាយមានអាយុ​២៩ឆ្នាំ​នោះទើបនាយ ព្រមបញ្ចេញឲ្យគ្រប់គ្នាបានស្គាល់តែម្ដង។យ៉ាងណាលោក​សុខ មេសា ហៅនាយចឺម មិនប្រាប់ពីមូលហេតុដែលនាយ មិនព្រមបង្ហាញមុខគូស្នេហានៅពេល​នេះ​ឡើយ ដោ​យនាយគ្រាន់តែបង្ហើបថា​អនាគតភរិយានាយគឺមិនមែនជាអ្នកសិល្បៈ​ដូចគ្នានោះ​ទេ។នាយចឺម ដែលបែកបាក់​សង្សារជាស្រីស្អាតដល់ទៅ៤នាក់នោះ​ថាប្រសិនបើនាយយក​សង្សារ​ជា​តារាម្ដងទៀតនោះច្បាស់ជា​មិនអាច​រក្សា​រចំណងស្នេហា​មួយនេះឲ្យគង់វង្សបាន​យូអង្វែងឡើយ ហេតុនេះទើបនាយប្ដូរយុទ្ធសាស្រ្ដដាក់ផែនការណ៍ត្រូវតែ​យកភរិយាជា​អ្នក​ក្រៅសិល្បៈវិញម្ដងទើបអាច​រក្សារចំណងស្នេហាឲ្យបានគង់វង្ស។

 សូមបញ្ជាក់ថាតាំងពីនាយចឺម ចែកផ្លូវជាមួយស្រីស្អាតជាសង្សារដល់​ទៅ៤នាក់មក​នាយ ក៍ធ្លាប់បង្ហើប​ថាមាន​អារម្មណ៍សោកស្ដាយខ្លាំង​ដែរតែមិនដឹងធ្វើយ៉ាងម៉េចព្រោះឋានៈ​ត្រឹម​ជាសង្សារ​អ្វីៗអាចប្រែប្រួលបានគ្រប់​ពេល​វេលាទាំងអស់។តែនាយចឺម យល់ថាអតីត​សង្សារ​នាយបានចាត់ទុកនាយថាជាមនុស្សល្អ ព្រោះនៅពេលនាង​នាងជួបលោកម្ដងៗ​ពួក​គេមាន​តែសប្បាយចិត្ត ហេតុនេះហើយគ្រប់Agency ទាំងអស់ឲ្យតែត្រូវការនាយធ្វើការ​ជា​មួយសង្សារចាស់លោកគឺអាចចាប់ដៃបានគ្រប់ពេលវេលា។នាយចឺម ដែលត្រូវស្រីៗខ្លះ​បាន​ចាត់ទុកថា​ជា​ព្រាននារីលាក់មុខនោះក៍បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងពេលដែលបានឃើញអតីតសង្សារទី៣របស់នាយគឺនាងហ្វា ហ្វា ហ៊ានថតរឿង18+ នោះដែរ ដោយ​នាយថា​អំ​ឡុង​​ពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយនាយ ស្រីយី មិនដែលហ៊ានលេងឈុត​រោលរាល​បែប​នេះឡើយ។

 គូរបញ្ជាក់ថាទោះជានាយចឺម ពូកែអោបថើបគ្រញិចដៃគូសម្ដែងពេលថតMV ជា​មួយ​ខ្លួនរហូតដល់ម្ដាយ​តារា​មួយ​ចំនួនបារម្ភពេលកូនស្រីរបស់ពួកគាត់ត្រូវថតបទនាយចឺម ក្ដី ប៉ុន្ដែ​គេកត់សម្គាល់ថាលោកមេសា បែជាស្លូត​និងសុភាពរាបសារពេលថតសម្ដែង​ជាមួយ​ស្រីស្អាត​សុខ ពិសី នាយមិនដែលហ៊ានយកចំណេញ​សាច់រៀម​ច្បង​នេះ​ម្ដងណាឡើយ។សកម្មភាព​បែប​នេះរបស់នាយចឺម ត្រូវបានគេលើកឡើងថានាយចឺម “ចូលស្ទឹងតាមបទ ចូល​ស្រុកតាម​ប្រ​​ទេស”៕

RELATED ARTICLES