Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសចិន ព្រមានអាមេរិកកុំឲ្យឆ្លងកាត់ បន្ទាត់ក្រហម

រដ្ឋមន្ត្រីការបរទេសចិន ព្រមានអាមេរិកកុំឲ្យឆ្លងកាត់ បន្ទាត់ក្រហម

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យីបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងការហៅ ទូរស័ព្ទថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ ទម្លាប់ចាស់នៃការគំរាមកំហែងឯកតោភាគីរបស់ខ្លួន។កាលពីថ្ងៃសុក្រ លោកវ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទព្យាយាមគាបសង្កត់ការអភិវឌ្ឍន៍របស់ប្រទេសចិន។

កាលពីថ្ងៃទី២៣ ខែធ្នូ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជជែកតាមទូរសព្ទជាមួយសមភាគីអាមេរិក លោកអាន់តូនី ប្លីងខិន។ បញ្ហាតៃវ៉ាន់ និងការអភិវឌ្ឍ នៅតែជារបៀបវារៈដ៏សំខាន់ ក្នុងកិច្ចសន្ទនាដ៏សំខាន់នេះ។

ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតចិន បានអំពាវនាវឱ្យអាមេរិកយកចិត្តទុកដាក់លើការបារម្ភរបស់រដ្ឋាភិបាល ក្រុងប៉េកាំងហើយឈប់ព្យាយាមរារាំងការអភិវឌ្ឍរបស់ខ្លួន រួមទាំងចង់ឆ្លងបន្ទាត់ក្រហម។ ត្រង់ចំណុចបន្ទាត់ក្រ ហមនេះ រដ្ឋមន្រ្តីការបរទេសចិន ចង់សំដៅដល់កោះតៃវ៉ាន់ ដែលអាម៉េរិក តែប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យ និងលក់គ្រឿងបរិក្ខារយោធាជាច្រើនពាន់លានដុល្លារឱ្យ។

ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបញ្ជាក់ដដែលថា អាម៉េរិក នឹងបន្តគោរពគោលនយោបាយចិនតែមួយ ហើយមិនគាំទ្រការប្រកាសឯករាជ្យរបស់តៃវ៉ាន់ដែរ។ ក្រៅពីបញ្ហាខាងលើ រដ្ឋមន្រ្តីប្រទេសទាំងពីរក៏ជជែក ពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានឈានចូលដល់ខែទី១០ ផង៕

RELATED ARTICLES