Sunday, September 22, 2024
Homeតារាខ្មែរសុវណ្ណ មុន្នី ៖ជប់លៀងមិត្តចាស់នៅថ្ងៃនេះ!

សុវណ្ណ មុន្នី ៖ជប់លៀងមិត្តចាស់នៅថ្ងៃនេះ!

ភ្នំពេញ៖អតីតតារាសម្ដែងដ៍ល្បីល្បាញលោកសុវណ្ណ មុន្នី ដែលបានទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា ទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក រយៈពេលជិត២០ឆ្នាំមកហើយនោះលោកបានមក​លេងខ្មែរ​ជា​លើកទី៥កាលពីថ្ងៃទី២៤ខែធ្នូ ដែលគោលបំណងគឺមកកម្សាន្ដនិងដើម្បី​ជួបជុំមិត្តភក្ដិចាស់ៗ​ដែលធ្លាប់រួមអាជីពជាមួយគ្នាហើយ​នឹងធ្វើពិ​ធីជប់​លៀងធំនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ នៅ​ហាង​​​ចំការដូងតាសម្បត្តិ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ។

  លោកសុវណ្ណ មុន្នី បានប្រាប់អ្នកយកព័តមាន”នគរធំ”តាមទូរស័ព្ទកាលពី​រសៀលថ្ងៃទី​២៦​ ធ្នូ ថាពិធីជួបជុំមិត្ត​ចាស់នោះនឹងធ្វើចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់១២យប់ ថ្ងៃទី២៧ ធ្នូ ហើយ​ភ្ញៀវ​ដែលលោកអញ្ជើញ​ចូលរួម​មានដូចជាលោកទេព រិនដារ៉ូ,ហម ឈរ៉ា,សាវិន ហ្វី​លីព​,យុត្ថារ៉ា ឆាន្នី ចា រិទ្ធី ,អ្នកនាងកែវ កល្យាណ និងអ្នក​នាងចាន់ តារាទី និងតារាធ្លាប់រួមអាជីពជា​មួយគ្នាមួយចំនួនទៀត។តារាវ័យ៥៤ឆ្នាំតែនៅ​រក្សារ​រូបរាងបានសង្ហារ​និងសាច់ដុំធំមាំរូប​នេះ​ថាកាលពីឆ្នាំ១៩៩៧ មុនពេលលោកចេញ​ទៅអា​មេរិកលោកក៍ធ្លាប់បានធ្វើពិធីជួបជុំ​មិត្ត​មិត្ត​រួមអាជីពនេះម្ដងហើយដែរដែលរៀបចំនៅសណ្ឋាគាអាំងទែរកុងទីណង់តាល់(The Great Duke )ដែលកាលនោះ​មានលោកខៃ ប្រសិទ្ធ ,ពិសិដ្ឋ ពីលិកា,អ្នក​នាងអ៊ូ លក្ខិណា និងតារា​ជាច្រើនទៀតបានចូលរួម។

ដោយឡែក​សម្រា​ប់ពិធីជួប​ជុំមិត្ត​ចាស់​នៅឆ្នាំនេះវិញគឺ​ធ្វើឡើង​ដើម្បីបង្ហាញពីការនឹករលឹកមិត្ត​ភក្ដិចាស់ៗ​ដែល​ធ្លាប់​រួម​អា​ជីពជាមួយគ្នាហើយ​ពេលនេះ​ខក​ខានជួបគ្នា​ជាច្រើនឆ្នាំតែចិត្តនៅតែចងចាំធ្លាប់​ថតរឿងជាមួយ​គ្នានា​ពេលកន្លងមក​និងចង់ដឹង​ពីសុខទុក្ខគ្នានាពេល​បច្ចុប្បន្នផងដែរ​។លោក​សុវណ្ណ មុន្នី បានឲ្យដឹងដែរថាក្រៅពី​មាន​កម្មវិធី​ខាងលើនេះការមកលេងស្រុក​ជា​លើកទី៥របស់លោក​នាពេលនេះគឺលោកគ្មានគម្រោងថត​ភាពយន្ដ​នោះ​ទេ ពោលគឺរយៈពេល​៣សប្ដាហ៍ដែល​លោ​ក​មានវត្តមាននៅខ្មែរ​នេះក្រៅពីជួប​មិត្តចាស់លោកនឹង​ដើរកម្សាន្ដ​តាម​រម្យ​នីយ​ដ្ឋានខ្មែរ​ឲ្យបាន​ច្រើនមុនពេលលោកឡើងយន្ដ​ហោះ​ទៅអាមេរិកវិញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។

  លោកសុវណ្ណ មុន្នី បានឲ្យដឹងទៀតថាការមកលេងស្រុកជើងនេះលោកមកតែម្នាក់ឯង មិន​បានយកប្រពន្ធនិង​កូនមកទេ ព្រោះថាភរិយាលោកជាប់ធ្វើការនៅកាស៊ីណូ ហេតុនេះ​អត់​ចំថ្ងៃ​សម្រាក​មកបាន។

 ឆ្លើយតបសំណួរថាតើលោកសុវណ្ណ មុន្នី ចង់បន្ដរស់នៅអាមេរិកជារៀងរហូត ឬលោក​មាន​គម្រោង​ចង់មករស់​នៅស្រុកខ្មែរវិញពេលដែលលោកមានអាយុច្រើនជាងនេះលោកមុន្នី អះអាងថាចិត្តលោកចង់​មករស់នៅខ្មែរវិញ​នៅពេលដែលមានវ័យចាស់ជរាទៅ ព្រោះថាបើ​នៅ​ខ្មែរចង់ទៅណាជិះតែទុកទុកគឺអាចទៅបានហើយ តែបើនៅ​អាមេរិកទាល់តែកូន​ជូនទៅបាន​កើត​។អតីតតារាសម្ដែងជើងចាស់រូបនេះបន្ថែមថាការមក​ស្រុកខ្មែរលើកនេះ​លោក​កាន់​តែមាន​អារម្មណ៍ភ្ញាក់ផ្អើលព្រោះតែស្រុកយើងមានការអភិវឌ្ឍន៍ខ្លាំង ស្ពាន ផ្លូវ ថ្នល់ ក្វាត់ក្វែង ហេតុ​នេះ​ហើយលោកចង់មកនៅខ្មែរវិញនាថ្ងៃអនាគត។

 គូរបញ្ជាក់ថាលោកសុវណ្ណ មុន្នី បានចេញទៅរស់នៅអាមេរិកតាំពីឆ្នាំ១៩៩៧ ពោលគឺ​រយៈពេលជាង១៨ឆ្នាំមក​ហើយដែលលោកផ្ញើរខ្លួននៅស្រុកគេហើយលោកមានភរិយានិងកូន២នាក់នៅទីនោះ។អំឡុពេលចាប់​អាជីព​សិល្បៈពេញទំហ៊ឹងកាលពីទសវត្សន៍៩០ នោះលោក​មុន្នី ធ្លាប់រួមអាជីពជាមួយទេព រិនដារ៉ូ,យស បូវណ្ណៈ ,ហម ឈរ៉ា,យុត្ថារ៉ា ឆាន្នី,ចា រិទ្ធី ,ខៃ ប្រ​សិទ្ធ ,សម ដារ៉ា,ហង្ស ផល្លីមធុរ៉ា ,សាវិន ហ្វីលីព ,អ្នកនាងចាន់ តារាទី ,អម្ពរទេវី ,កែវ កល្យា​ណ ,ពិសិដ្ឋ ពីលិកា និងសុខ ស្រី​មុំ ជាដើម។កាលពីឆ្នាំមុនលោកសុវណ្ណ មុន្នី ក៍ធ្លាប់ចុះមកថត​ភាពយន្ដឲ្យផលិតកម្មមហាហង្សម្ដងដែរ ក្រោយលោកអាកខាន​ធ្វើការវិស័យមួយនេះ​ជាង១​ទសវត្សន៍៕

RELATED ARTICLES