Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិលោក ពូទីន អះអាងថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចានិងចោទលោកខាងលិចហែករុស្ស៊ីជាពីរ

លោក ពូទីន អះអាងថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចានិងចោទលោកខាងលិចហែករុស្ស៊ីជាពីរ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដើម្បី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទោះបីជាប្រទេសនេះប្រឈមមុខនឹងការវាយប្រហារកាន់តែច្រើនពីទីក្រុងមូស្គូក៏ដោយ ដែលជាសញ្ញាច្បាស់លាស់ថាសន្តិភាពនិងមិនខិតមកជិតឡើយ។នេះបើយោងតាមការចេញផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃចន្ទទី ២៦ខែធ្នូឆ្នាំ២០២២។

លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋដោយដកស្រង់ចេញពីការចេញផ្សាយកាលពីរសៀលថ្ងៃអាទិត្យថាប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាអំពីលទ្ធផលដែលអាចទទួលយកបានមួយចំនួនជាមួយអ្នកចូលរួមទាំងអស់នៃដំណើរការនេះ។លោកបាននិយាយថា វាមិនមែនពួកយើងដែលបដិសេធការពិ ភា ក្សានោះទេ ។វាគឺជាពួកគេ។នេះគឺជាអ្វីដែលវិមានក្រឹមឡាំងបាននិយាយម្តងហើយម្តងទៀត ក្នុងប៉ុន្មានខែថ្មីៗ នេះខណៈដែលការលុកលុយរយៈពេល១០ខែរបស់ខ្លួន។

លោក ពូទីន ចោទលោកខាងលិចថាកំពុងព្យាយាមបំបែករុស្ស៊ី

លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់លោកខាងលិចចំពោះការព្យាយាមបំបែកបំបាក់រុស្ស៊ីហើយ បាននិយាយនៅក្នុង បទសម្ភាសន៍មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិថាការវាយលុករបស់លោកនៅអ៊ុយក្រែនមានគោលបំណង បង្រួបបង្រួមប្រជាជនរុស្ស៊ី។

លោកពូទីនបានប្រើគំនិតជាប្រវត្តិសាស្ត្រដើម្បីជជែកវែកញែកថា អ៊ុយក្រែន និងរុស្ស៊ីគឺជាប្រជាជនតែមួយ – ដោយធ្វើឱ្យខូចអធិបតេយ្យភាពរបស់ទីក្រុងគៀវ និងបង្ហាញពីភាពត្រឹមត្រូវនៃការវាយលុករយៈពេល១០ខែ របស់លោកនៅអ៊ុយក្រែន។លោកបាននិយាយថា គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី គឺមានគោលបំ ណងបំបែកប្រទេសរុស្ស៊ីដែលជាប្រវត្តិសាស្ត្ររុស្ស៊ី។

លោកពូទីនបានបន្ថែមថា ការបែងចែក និងយកឈ្នះ នោះគឺជាអ្វីដែលពួកគេតែងតែស្វែងរកដើម្បីសម្រេចបាន ហើយនៅតែកំពុងស្វែងរកដើម្បីធ្វើប៉ុន្តែគោលដៅរបស់យើងគឺខុសគ្នា: វាជាការបង្រួបបង្រួមប្រជាជនរុស្ស៊ី។

លោកពូទីនបានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងធ្វើសកម្មភាពក្នុងទិសដៅត្រឹមត្រូវ … ការពារផលប្រយោ ជន៍ជាតិរបស់យើងនិងផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង ។

បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនស្លាប់ទាហានរុស្ស៊ី៣នាក់

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារជាតិបានអោយដឹងថាបុគ្គលិកយោធាបីនាក់បានស្លាប់ដោយសារការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើមូលដ្ឋានយោធាក្នុងតំបន់ Saratov របស់ប្រទេសរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថានៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង១និង៣៥នាទី (ម៉ោងនៅទីក្រុងម៉ូស្គូ )យន្ត ហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅរយៈកម្ពស់ទាបខណៈពេលដែលវាចូលទៅជិតអាកាសយានដ្ឋានយោធា Engels ក្នុងតំបន់ Saratov។ក្រសួងបានបន្ថែមថា ឧបករណ៍អាកាសចរណ៍មិនត្រូវបាន ខូចខាតទេ៕

RELATED ARTICLES