Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីកូរ៉េខាងត្បូង លើកលែងទោសអតីត​ប្រធា​នា​ធិប​តី​លីម្យុងបាក់

ប្រធានាធិបតីកូរ៉េខាងត្បូង លើកលែងទោសអតីត​ប្រធា​នា​ធិប​តី​លីម្យុងបាក់

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលជាប់​ពន្ធនាគារលោកលីម្យុងបាក់​(LeeMyungbak)បានទទួលការលើកលែងទោសពីប្រធានាធិបតីនៅថ្ងៃអង្គារនេះដោយកាត់​បន្ថយការជាប់ពន្ធ​នាគាររយៈពេល ១៧ឆ្នាំរបស់គាត់ពីបទចោទប្រកាន់អំពើពុករលួយ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ថា ការលើកលែងទោស​ដែលបានផ្តល់នៅថ្ងៃនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ ហើយការជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំដែលនៅ​សល់​​របស់លោកលី នឹងត្រូវលុបចោល។

លោកលីស្ថិតនៅក្នុងបញ្ជីមនុស្សជាង១៣០០ នាក់ ដែលទទួលបានការលើកលែងទោសពិសេស តាមទស្សនៈនៃ​ការ​បង្រួប​បង្រួម​ជាតិយ៉ាងទូលំទូលាយ និងតាមរយៈការផ្សះផ្សា ការអត់ឱន និងការពិចារណា។លោក Han Dong-hoon បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយប្រធានាធិបតី យុនស៊ុកយុល។លោកលីដែលមានអាយុ៨១ ឆ្នាំដែលកាលពីខែមិថុនាត្រូវបានអនុញ្ញាតឱ្យដោះលែង​ពីពន្ធនាគារបណ្តោះអាសន្ន​ដោយសារតែអាយុរបស់គាត់និងសុខភាពកាន់តែយ៉ាប់យ៉ឺនកំពុងជាប់ពន្ធនាគារ ១៧ឆ្នាំពីបទស៊ីសំណូក​និងកេង​បន្លំ។

វាគឺជាការកាត់ទោសមួយជីវិតយ៉ាងមានប្រសិទ្ធភាព ខណៈដែលលោកមិនទាន់ដល់ពេលត្រូវដោះលែង​រហូត​ដល់​ឆ្នាំ ២០៣៦ ដែលគាត់នឹងមានអាយុ ៩៥ ឆ្នាំ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hyundai បានក្លាយជាប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន១៦នៅ​ក្នុងឆ្នាំ២០១៨និងត្រូវបានកាត់ទោសនៅឆ្នាំ២០២០ ។

ការលើកលែងទោសដែលមានប្រសិទ្ធភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ជាលើកទីពីរដែលលោកប្រធានា​ធិប​តីបាន​ប្រើអំណាចលើកលែងទោសចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា។

កាលពីខែសីហា ប្រធានប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ស្ថិតក្នុងចំណោមអ្នក

ទទួលផលពីការលើកលែងទោសលើកដំបូងរបស់លោកយុន។ប្រធានាធិបតីកូរ៉េខាងត្បូងជារឿយៗត្រូវជាប់គុក បន្ទាប់ពីពួកគេកាន់អំណាចជាធម្មតានៅពេលដែលគូប្រជែងនយោបាយរបស់ពួកគេបានផ្លាស់ប្តូរចូលទៅក្នុងផ្ទះប្រធានាធិបតី Blue House ។

លោកស្រីប៉ាក់ហ្គឺនហេ (Park Geun-hye)ដែលជាអ្នកស្នងតំណែងពីគណបក្សអភិរក្សនិយមរបស់​លោកលីត្រូវ​បាន​លើកលែងទោសកាលពីឆ្នាំមុន ខណៈដែលលោកស្រីកំពុងជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទសូកប៉ាន់ និងការរំលោភបំពានអំណាច បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវ​ពុក​រលួយដែលបានបង្កឱ្យមានការតវ៉ានៅតាមផ្លូវដ៏ធំ៕

RELATED ARTICLES