ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារផ្នែកផ្សេងៗនៃប្រទេសហ្វីលីពីនក្នុងអំឡុងពេលបុណ្យណូអែលបានកើនឡើងដល់១៥នាក់ហើយ ។នេះបើតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយកាលពីថ្ងៃអង្គារ។

លោក Diego Marianoមន្ត្រីព័ត៌មាននៅទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថាអ្នកស្លាប់ភាគច្រើនបានលង់ទឹកបន្ទាប់ពីមានទឹកជំនន់ភ្លាមៗ។
មនុស្ស ៥នាក់ក៏បានស្លាប់ផងដែរនៅក្នុងខេត្តភាគខាងកើតនៃ Camarines Sur, Catanduanes និងភាគខាងជើង Samar ។
ឆ្មាំសមុទ្របាននិយាយថាអ្នកនេសាទពីរនាក់បានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានលិចចេញពីខេត្ត Southern Leyte នៅថ្ងៃបុណ្យណូអែល។
មនុស្ស២៣នាក់នៅតែមិនទាន់បានរាប់បញ្ចូលក្នុងពេលអាកាសធាតុអាក្រក់។ Mariano បាននិយាយថា ភាគច្រើននៃអ្នកបាត់ខ្លួនគឺជាអ្នកនេសាទដែលបានជិះទូកទៅសមុទ្រ ទោះបីជាមានខ្យល់បក់ខ្លាំង និងរលកធំៗក៏ដោយ។
វាបានបន្ថែមថាមនុស្សជាង១៦៦០០០នាក់នៅក្នុងខេត្តជាងដប់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់រួមទាំងអ្នកស្រុកចំនួន៤៥៣៣៧ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងស្នាក់នៅក្នុងមជ្ឈមណ្ឌុលជម្លៀស៕