ភ្នំពេញ៖សុគន្ធ និសា បានវិលមកអង្គុយកៅអីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ក្រោយនាងបាត់មុខរនាដូវកាលទី២ ដែលជំនួសដោយសួស វីសា ។ប៉ុន្ដែនិសា ដែលរំពឹងថានឹងនាំកូនក្រុមរបស់ខ្លួនលើកពាននៅរដូវកាលនេះ បន្ទាប់ពីមិនបានសម្រេចនៅរដូវកាលទី១នោះ ឥឡូវនិសា នៅតែមិនទាន់អាចធ្វើបានដដែល។យ៉ាងណានាងបានសម្ដែងការសាទរដែលលោកហ្សូណូ បាននាំកូនក្រុមខ្លួនលើកពានបានដូចបំណងកាលពីថ្ងៃទី២៤ ធ្នូ ខណៈដែលនៅរដូវកាលទី៤គេជឿរជាក់ថានិសា នៅតែបន្ដអង្គុយកៅអីនេះជាបន្ដទៀតមិនខាន បើទោះជាមុននេះនាងបានប្រាប់ថាចាប់ពីពេលនេះតទៅត្រូវគិតគូរឿងយកកូនឈប់ពន្យាពេលតទៅទៀតក្ដី ។

ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថានិសា នៅតែត្រូវបានថ្នាក់ដឹកនាំហង្សមាសពេញចិត្តហើយអាចបន្ថែមការងារថ្មីឲ្យនាងធ្វើជាCoach សម្រាប់កម្មវិធីផ្សេងៗទៀត ព្រោះមុននេះមានព័តមានថាថៅកែរាម ពេញចិត្តនិងចង់បាននាងធ្វើជាសមាជិករបស់ខ្លួន ក្រោយពួកគេទទួលបានអតីតតារាហង្សមាសលោកដួង វីរៈសិទ្ធ ដូចបំណងនោះ តែគេជឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យនិសា ចាកចេញជាលើកទី២ឡើយ។

គូរបញ្ជាក់ថាក្រៅពីសុគន្ធ និសា តារាចម្រៀងដែលក្លាយជាCoach និងJudge របស់ហង្សមាសដែលមិនទាន់នាំកូនក្រុមខ្លួនលើកពានដូចបំណងនោះគឺមានដូចជាពេជ្រ សោភា,សុខ សីឡាលីន ,សុខ ស្រីនាង និងណុប បាយ៉ារិទ្ធ និងអតីតតារាផលិតកម្មនេះលោកខែម ប៊ុនថៃ ជាដើម។សម្រាប់និសា វិញទោះជានៅរដូវកាលទី៣នេះនាងមិនទាន់អាចដឹកដៃកូនក្រុមលើកពានក្ដី ប៉ុន្ដែនាងគ្មានសម្ពាធខ្លាំងដូចនៅរដូវកាលទី១ ដែលទទួលការរិះគន់ត្រូវអ្នកលេងបណ្ដាញសង្គមចោទនាងថាទម្លាក់កូនក្រុមខុសទៀតឡើយ ហេតុនេះគេជឿរថាការខកចិត្តរបស់នាងមិនខ្លាំងដូចការចាប់ផ្ដើមដំបូងនោះទេ។

អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនិសា ដែលរៀបការជាង៥ឆ្នាំអត់កូន១គ្រាប់នោះថ្មីៗនេះគេឃើញនាងចេញចូលមន្ទីសម្ភពជាបន្ដបន្ទាប់ទើបធ្វើឲ្យFan សង្ស័យថានាងជិតបានកូនង៉ាបីប្រលែងលេងដូចមិត្តភក្ដិដែរហើយ បើទោះជានិសា និយាយប្រាប់ទៅអ្នកគាំទ្រថានាងនៅតែអត់ទាន់ពពោះក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់និសា ហាក់ចេញសម្រុកច្រៀងសម្ដែងច្រើននារយៈពេលចុងក្រោយនេះដែលទំនងអាចជាការធ្វើការដែលកុងត្រាទាំងឡាយឲ្យចប់ ទើបនាងដកឃ្លាមកយកទី១តែម្ដង៕
