Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិឃាតកម្មគ្មានមេត្តា!កុមារជាង ១៥២នាក់ត្រូវបាន សម្លាប់ដោយយោធាមីយ៉ាន់ម៉ាឆ្នាំ២០២២

ឃាតកម្មគ្មានមេត្តា!កុមារជាង ១៥២នាក់ត្រូវបាន សម្លាប់ដោយយោធាមីយ៉ាន់ម៉ាឆ្នាំ២០២២

យោងតាមការចងក្រងឯកសាររបស់រដ្ឋាភិបាលស្រមោលឬរួមរួមជាតិ NUG ដែលសារព័ត៌មានThe Irrawaddy  ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី២៧ធ្នូ ឆ្នាំ ២០២២បានអោយដឹងថាយ៉ាងហោច ណាស់កុមារមីយ៉ាន់ ម៉ា១៥២នាក់ត្រូវបានរបបយោធាសម្លាប់ក្នុងឆ្នាំ២០២២នេះ។

យោងតាម NUG បានឱ្យដឹងថា នៅឆ្នាំនេះ អត្រានៃការសម្លាប់បានកើនឡើង ៦៨ភាគរយ ជាមួយនឹងកុមារយ៉ាង ហោចណាស់ ១៥២ នាក់ដែលត្រូវបានសម្លាប់ដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា។

កុមារនៅទូទាំងប្រទេសត្រូវបានសម្លាប់ដោយកាំភ្លើងធំ ការវាយប្រហារតាមអាកាស  ការវាយប្រហារដោយយន្ត ហោះគ្មានមនុស្សបើក និងគ្រាប់មីន។ ជាងនេះទៅទៀត របបនេះនៅតែបន្តចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់ អនីតិជន។

យោងតាមក្រសួងកិច្ចការនារី យុវជន និងកុមាររបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) បានឱ្យដឹងថាកាលពីឆ្នាំមុន កុមារចំនួន៩០នាក់ត្រូវបានសម្លាប់ដោយទាហានរបបនេះ។យោងតាមទិន្នន័យដែលប្រមូលបានដោយ The Irrawaddyការវាយប្រហារដោយកាំភ្លើងធំមានចំនួនច្រើនបំផុត ដែលបានសម្លាប់កុមារ។

កុមារចំនួន៥៦នាក់ត្រូវបានសម្លាប់នៅតំបន់ក្តៅចំនួន ៨ ដូចជាតំបន់ Sagaing, Magway និង Tanintharyi និង Kayah, Karen, Chin, Kachin និងរដ្ឋរ៉ាឃីន។កុមារ២៨ នាក់ត្រូវបានសម្លាប់ដោយអាវុធធុនធ្ងន់ ១០ ដោយការ វាយប្រហារតាមអាកាស និង ៩នាក់ត្រូវបានធ្វើទារុណកម្មនិងសម្លាប់បន្ទាប់ពីការចាប់ខ្លួន។ អាយុជនរងគ្រោះ មានចាប់ពីអាយុ៦ខែដល់១៧ឆ្នាំ។

កាលពីខែមិថុនាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មាន កុមារចំនួន ៣៨២នាក់ត្រូវបានសម្លាប់ ឬធ្វើទារុណកម្ម ច្រើនជាង១៤០០ នាក់ត្រូវបានចាប់ខ្លួនតាមអំពើចិត្ត និង ១៤០នាក់ត្រូវបានធ្វើទារុណកម្មក្នុងរយៈពេលមួយឆ្នាំកន្លះចាប់តាំងពីរដ្ឋប្រហារ៕

RELATED ARTICLES