Sunday, September 22, 2024
Homeតារាខ្មែរមាស សុខសោភា ៖ស្ងប់ស្ងាត់ថ្ងៃខួបអាពាហ៍ពិពាហ៍​១៣ឆ្នាំ

មាស សុខសោភា ៖ស្ងប់ស្ងាត់ថ្ងៃខួបអាពាហ៍ពិពាហ៍​១៣ឆ្នាំ

ភ្នំពេញ៖មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា រយៈពេល១៥ឆ្នាំ(២០០៧-២០២២) ហើយដែល​អំឡុងពេលនេះនាងបានថតឈុតកូនក្រមុំជាច្រើនលើក​ច្រើនសារ​ពេល​ខ្លះទៅ​ថត​ដោយខ្លួនឯងទុកមើល និង​ជូនកាលត្រូវគេជួល​ថតឃោសនា​ឲ្យសម្អាងគេ​។ប៉ុន្ដែគូរ​ឲ្យ​ស្ដាយសុខ​សោ​​​ភា មិនបានបំពេញបំណងតាមFan  របស់នាងដែលចង់ឲ្យនាងគ្រង​ឈុត​កូន​ក្រមុំ​មែន​ទែន តាមរយៈការរៀបការជាចំហ ដូចមិត្តរួមអាជីពឡើយ គឺ​រយៈពេល១ទស​វត្សន៍​កន្លះមក​នេះ​សោភា បានត្រឹមតែស្រម៉ៃថាចង់រៀបការជាចំហប៉ុណ្ណោះ តែការពិតនាងនៅ​តែមិន​អាច​ធ្វើ​បានដដែល បន្ទាប់ពីនាងបានរៀបការបែបលួចលាក់ ស្រដៀងសែនព្រែន​រួចម្ដង​មក​ហើយ​កា​ល​​​ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩  និងធ្លាប់បានរៀបការតាមបែប​សាសនាគ្រិស្ដ​នៅ​ព្រះ​វិ​ហារ​មួយ​នៅ​កាណាដា​កាលពី​ឆ្នាំ២០០៨ ផងដែរ។

ប៉ុន្ដែនៅថ្ងៃខួបអាពាហ៍ ពិពាហ៍គម្រប់​១៣ឆ្នាំ​កាល​ពី​ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២ នេះសុខសោភា បែជាស្ងប់ស្ងាត់មិន​ប្រារព​ពិធីនោះ​ដោយ​ជប់លៀង​ឬ​ជួប​ជុំមិត្តរួមអាជីពទ្រង់ទ្រាយធំដូចតារាផ្សេងៗទៀតឡើយ បន្ទាប់ពីនាង​ធ្លាប់​បាន​ពឹងតារា​ចម្រៀ​​​ង​លោកឆន សុវណ្ណារាជ ដែលឡើងកួចដៃជាមួយញឹម ចាន់ថន​ ឲ្យបញ្ចេញរូប​មង្គលការរបស់​នាង​នៅថ្ងៃគម្រប់​ខួបស្នេហ៍១២ឆ្នាំកាលពី​ឆ្នាំ២០២២។យ៉ាងណាជារៀង​រាល់​ឆ្នាំ​សុខសោភា មិន​ដែលភ្លេចពី​ថ្ងៃអា​ពាហ៍ ពិពាហ៍របស់នាងនោះទេ ហើយនៅឆ្នាំនេះក៍ដូចគ្នា​គឺ​នាងនឹង​ប្រា​រព​ជាមួយស្វាមីដោយគ្រាន់​តែមិនបញ្ចេញ​ជា​សាធារណៈប៉ុណ្ណោះ ខណៈឆ្នាំមុន​ៗនៅថ្ងៃពិ​សេ​ស​នេះសុខសោភា តែងតែសរសើរពីស្វាមីពេញ​ៗមាត់តែម្ដង​ថាលោករ៉ាដា នេះ​ហើយ​ហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាងដែលការវាចារបស់សោភា បែបនេះ​ត្រូវបាន​គេជឿរថានាងចង់សំដៅដល់អាណិកជនខ្មែរ​កាណាដារូបនោះសុខចិត្តមករស់នៅខ្មែរ​តាមនាងដោយ​បោះ​បង់ចោលអាជីពជាគ្រូពេទ្យនៅទីនោះ។

អ្វីដែលសោភា កាន់តែកក់ក្ដៅ​ថែម​​​ទៀត​នោះលោកអ៊ឹត រ៉ាដា មិនដែលប្រឆាំងនាងម្ដងណាទេ ពោលគឺលោក​សម្រប​​តាម​នាង​ជានិច្ច​ទាំងការស្លៀកពាក់ និងការរៀបចំខោអាវឲ្យនាងឡើងតាមឆាកតន្រ្ដីជាដើម។​សកម្មភាព​របស់​ស្វាមីរបស់សុខសោភា បែបនេះហើយទើបពួកគេអាចរក្សារ​ចំណងស្នេហា​បាន​ដល់ទៅជាង​១៥​​ឆ្នាំ បើទោះ​ជាអ្នក​ទាំងពីរមិនដែលបានរៀបការជាចំហ ហើយចុងក្រោយ​នេះ​គ្មានដំណឹង​ពួកគេ​រៀប​ការជាលើកទី៣ក្ដី ។

 គូរកត់សម្គាល់ថាមាស សុខសោភា ក្រោយប្ដូរផលិតកម្មពីថោន មករាម ជិត២ឆ្នាំនេះ​នាង​មិន​សូវមាន​បទល្បីៗ​ដូចមុនឡើយ ប៉ុន្ដែនៅតាមបណ្ដារឆាកតន្រ្ដីធំៗគេឃើញសោភា តែង​​​តែបង្ហាញខ្លួនជានិច្ច ស្របពេលដែល​ថ្មីៗ​នេះនាងបានលេចមុខធ្វើជាBA  ជាបន្ដបន្ទាប់​ផង​ដែរ។សកម្មភាពបែបនេះបញ្ជាក់ថាសោភា មិនធ្លាក់នោះទេ គឺ​គ្រាន់តែនៅទ្រឹង ប៉ុន្ដែ​ប្រសិន​បើនាងនៅតែគ្មានអ្វីថ្មីដែលថ្មីប្លែកតទៅទៀតនោះគេជឿរ​ថាតំណែងរបស់នាង​មិន​អាចមានសុវត្ថិភាពឡើយព្រោះ”រលកក្រោយ ច្រានរលកមុន”។

ដោយឡែកដៃគូរបស់សោភា ជិត២ឆ្នាំមក​នេះ​គឺ​មានតែប្រុសក្មេងលោកដួង វីរៈសិទ្ធ ម្នាក់ប៉ុណ្ណោះ​ បន្ទាប់ពីដំ​ណឹង​​ថាលោកឆន សុវណ្ណា​រាជ អាចនឹងទៅរួមទ្រនុំជាមួយនាងបានស្ងប់ស្ងាត់ទៅវិញ ហេតុនេះហើយការធ្វើឲ្យទី​ផ្សារ​ចម្រៀ​​ង​ប្រែប្រួលរបស់នាងអាចនឹងមិនងាយដូចការតាំងចិត្តឡើយ ខណៈដែលផលិត​កម្ម​ផ្ទាល់​​ខ្លួន​របស់​នាង​Camtrax មិនដំណើរការ។

  ក្រៅពីមាស សុខសោភា តារាចម្រៀងដែលជ្រើសស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញ​ជិត​​​”មានដូចជាអ្នក​នាង​គឹម លក្ខិណា និងសុគន្ធ និសា ជាដើម។មហាជនរងចាំមើលថាតើ​សុខ​សោភា អាចនឹងប្ដូរចិត្តបញ្ចប់ក្ដីស្រម៉ៃ ប្រែ​ក្លាយទៅជាការពិតតាមរយៈការព្រមគ្រងឈុតកូន​ក្រមុំមែនទែន ដើម្បីរៀបការ​លើក​​ទី៣ដែរឬទេ?

RELATED ARTICLES