Saturday, September 21, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖សាសងស្នេហ៍លើកោះនៅថៃ

ហ៊ិន ច័ន្ទនីរ័ត្ន ៖សាសងស្នេហ៍លើកោះនៅថៃ

ភ្នំពេញ៖នៅមុនឆ្លងឆ្នាំសាកល២០២២​ ឈានចូល២០២៣ នេះស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បាន​ប្ដូរ​យុទ្ធសាស្រ្ដ​ពីការ​ទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុប ងាកមកទៅលំហែកាយ៉ានៅទីក្រុងKrabi និង​កោះមួយ​ចំ​នួន​ទៀតនៅថៃ​ហើយ​មើល​ទៅនាងរីករាយខ្លាំងណាស់ ព្រោះនេះអាចជាលើក​ដំ​បូងផង​ដែរ​ដែល​នាងបង្ហាញមុខគូស្នេហ៍ថ្មីជាចំហ​នោះគឺ​លោកគ្រូពេទ្យវ័យ​ក្មេងម្នាក់ដែល​ពួក​គេបានស្វែង​យល់​ចិត្តគ្នាតាំងពីឆ្នាំ២០២០ ខណៈដែលរាល់តំណើរ​កម្សាន្ដនៅ​បារាំង​កន្លងមក​នីរ័ត្ន មិនហ៊ាន​បញ្ចេញមុខលោកដុកទ័រនោះទេ បើទោះជាអ្នកទាំងពីររួមដំណើរជាមួយ​គ្នា​សឹង​គ្រប់​ពេលក្ដី។

ការបង្ហាញ​សញ្ញា​​កាន់តែច្បាស់លាស់របស់ច័ន្ទនីរ័ត្ន នាពេលនេះក្រោយពី​នាង​កាន់តែពិបាក​ប្រឈមនៅ​ពេល​​ដែលមានអ្នកឌឺដងថានាងជាស្រីស្អាតប៉ុណ្ណឹងដែរ តែប្រុសរូប​សង្ហារលោកសេង មង្គល បែជាមើល​រំលង​នាង​ហើយងាកទៅផ្សារភ្ជាប់​ស្នេហ៍ថ្មីជាមួយអ្នក​មេ​ម៉ាយទ្រព្យស្ដុកដោយគ្មានអាល័យរហូតនីរ័ត្ន ព្រលយពាក្យ​ថានាង​ចង់តែទៅលោតទឹកសម្លាប់​ខ្លួន​ពេលឃើញពួកគេ​ផ្អែម​ល្ហែមគ្នានោះទៀតផង ហើយដើម្បីឆ្លើយតបទៅ​អ្នកផ្កែ​ផ្កា​ដាក់នាង​ថាជាតារា​អភ័ព្វស្នេហ៍នោះ​ទើប​ពិធីការិនីតូចតន់រូបនេះត្រូវបង្ខំចិត្តបង្ហាញមុខគូស្នេហ៍នាពេល​នេះតែ​ម្ដង​។ប៉ុន្ដែគ្មាន​ដំ​ណឹ​ង​ស្រីស្អាតវ័យ៣១ឆ្នាំរូបនេះដឹកដៃគ្រូពេទ្យចូលរោងការឡើយ បើ​ទោះជាមិត្តភក្ដិនាងជុំវិញខ្លួន​ចង់​ឃើញនីរ័ត្ន គ្រងឈុតកូនក្រមុំមែនទែនក្ដី តែរហូតមកដល់​ពេល​នេះ​ស្រីស្រស់ហាក់ត្រូវ​ការពេលវេលា​បន្ថែម​ទៀតដើម្បីពិសោធន៍ស្នេហ៍លោកគ្រូពេទ្យ។

 គូរបញ្ជាក់ថាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ នាងហ៊ិន ច័ន្ទនីរ័ត្ន បានបរាជ័យ​ស្នេ​ហា​ជា​បន្ដបន្ទាប់រហូត​មាន​អ្នក​ខ្លះថានាងជាតារាអភ័ព្វស្នេហ៍​ទៀតផង។ប៉ុន្ដែស្រីស្អាតដូច​នាង​មិនខ្វះទេបុរសតាមស្នេហា តែមនុស្ស​ប្រុសដែលអាចយកបានបេះដូងនាងគឺទាល់តែ​នាង​មានអារម្មណ៍ស្នេហ៍ដែរទើបអាចទៅរួច ពោលគឺមិនមែន​មានលុយហើយថ្ពក់បានបេះដូង​នាង​ដោយងាយឡើយជាក់ស្ដែងមុនច័ន្ទនីរ័ត្ន ភ្ជាប់ស្នេហ៍ជាមួយ​លោកគ្រូពេទ្យ​នេះមានព័ត​មានថា​មន្រ្ដីធំម្នាក់ជាអតីតសង្សារតារាហង្សមាសមួយដួងក៍ដាក់គោល​ដៅតាមប្រម៉ាញ់បេះ​ដូងនាង​ដែរ តែទីបំផុតនីរ័ត្ន អត់ចាប់អារម្មណ៍តំណែងជំទាវលាក់មុខនោះទេ ហើយនាងពេញចិត្ត​លោ​ក​គ្រូពេទ្យដែល​មានរូបរាងសង្ហារហើយមានជំនាញពិសេសចេះព្យាបាលបេះដូងនាង​ទៀតផង​។យ៉ាងណាទស្សនិក​ជន​រង​​ចាំ​មើល​ថាតើច័ន្ទនីរ័ត្ន អាចគេចផុតពីដើរជាន់ដាន​ស្នេហ៍ចាស់ដែរ​ឬ​ទេ?

RELATED ARTICLES