Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក អនុម័តការលក់ប្រព័ន្ធការពារមីន ប្រឆាំងរថ ក្រោះ​ឲ្យកោះតៃវ៉ាន់

អាមេរិក អនុម័តការលក់ប្រព័ន្ធការពារមីន ប្រឆាំងរថ ក្រោះ​ឲ្យកោះតៃវ៉ាន់

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការ​លក់​ប្រព័ន្ធការពារមីនប្រឆាំងរថក្រោះប្រភេទVolcano ទៅឱ្យកោះតៃវ៉ាន់ក្នុងតម្លៃប៉ាន់ស្មាន ១៨០លានដុល្លារ។ក្រុម​ហ៊ុនNorthrop Grumman និង Oshkosh Corporationគឺជាអ្នកម៉ៅការសំខាន់សម្រាប់ការលក់សព្វាវុធ​ដ៏មាន​សក្តា​នុពល។

កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះកើតឡើងនៅពេលដែលប្រទេសចិនបង្កើនសម្ពាធផ្នែកយោធា ការទូត និង​សេដ្ឋកិច្ចលើកោះតៃវ៉ាន់ក្នុងការទាមទារអធិបតេយ្យភាពរបស់ខ្លួនរួមទាំងបេសកកម្មរបស់កងទ័ពអាកាសចិនរំលោភកោះតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិខ្លាំងបំផុតរបស់តៃវ៉ាន់ និងជាប្រភពអាវុធដ៏សំខាន់ដែល​ធ្វើឱ្យចិនខឹង​សម្បារ។

ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការលក់នឹងចូលជាធរមានក្នុងរយៈពេលប្រហែលមួយខែ ហើយប្រព័ន្ធនេះនឹងជួយបង្កើនសមត្ថភាព សង្គ្រាមមិនស៊ីមេទ្រីរវាងចិននិងកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា សកម្មភាពយោធាជាញឹកញាប់របស់បក្សកុម្មុយ​និស្តចិននៅជិតកោះ​តៃ​វ៉ាន់​បានបង្កការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរមកលើយើង។លោកបន្ថែមថាការលក់សព្វាវុធយោធាជា​បន្ត​បន្ទាប់​របស់សហរដ្ឋអាមេរិកគឺជាមូលដ្ឋានគ្រឹះនៃការរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់៕

RELATED ARTICLES