Saturday, September 21, 2024
Homeតារាខ្មែរគង់ សុជាតិ ៖នាំស្វាមីទៅមើលព្រិលធ្លាក់​នៅវៀត​ណាម ថ្ងៃឆ្លងឆ្នាំសាកល

គង់ សុជាតិ ៖នាំស្វាមីទៅមើលព្រិលធ្លាក់​នៅវៀត​ណាម ថ្ងៃឆ្លងឆ្នាំសាកល

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បាននាំស្វាមីនាងលោកជា វិបុល ទៅដើរកម្សាន្ដឆ្លងឆ្នាំសាកល​ឆ្នាំ២០​២២ ឈាន​ចូល​​២០២៣ នៅទីក្រុងសាប៉ា ដែលជាកន្លែងមានព្រឹលធ្លាក់​ដ៍ស្រស់​ស្អាត​បំផុតនៅវៀតណាម។តំណើរ​កម្សាន្ដ​នៅក្រៅស្រុកនេះដែររបស់អ្នកនាងសុជាតិ ក្រោយពី​នាងនិងស្វាមីទើបបានបញ្ចប់ភារកិច្ចធ្វើជាMC ចាប់ដៃ​គ្នា​ក្នុងកម្មវិធីThe Voice Kids Cambo​dia​ រដូវ​​កាលទី៣ កាលពីពេលថ្មីៗនេះ ខណៈដែលនាងនិងលោកវិបុល ក៍តែង​តែចេញ​ទៅដើរ​កម្សាន្ដនៅប៉ែកអ៊ឺរ៉ុបជាញឹកញាប់តាំងពីកូវីដថមថយវិញនេះ។

 អ្នកនាងគង់ សុជាតិ បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេស​បុកថាអ្នក​នាង​ទៅ​ឆ្លងឆ្នាំនៅទៅក្រុងសាប៉ា រយៈពេល៥ថ្ងៃទើបវិលមកកម្ពុជាវិញ។ពិធីការិនីជើង​ចាស់រូបនេះ​ថា​តំ​ណើរកម្សាន្ដនេះមិនមែនមាន​តែនាងនិង​ស្វា​មីនោះទេ ពោលគឺទៅជាលក្ខណៈគ្រួសារធំ​រប​ស់​នាង​តែម្ដងដែលមានកូនៗនាង,ប្អូនៗនាង និងឪពុក​ម្ដាយ​នាងផងដែរ។

 ការចេញទៅវៀតណាមរបស់អ្នកនាងគង់ សុជាតិ នាពេលនេះប្រាកដណាស់ថាក្រៅ​ពី​បាន​លំហែកាយ៉ាធ្វើ​ឲ្យ​អារម្មណ៍កាន់តែស្រស់ថ្លាបំបាត់ការនឿយហត់ពីការងារនោះនាង​ក៍​អាច​​រឹតចំណងស្នេហាជាមួយស្វា​មីឲ្យកាន់តែ​រឹងមាំថែមទៀតជាមិនខាន​ហើយអ្វីដែលកាន់តែ​ពិសេសថែមទៀតនោះផែនការណ៍យកកូន​ភ្លោះប្រុសរបស់​សុ​ជាតិ តាមបំណងស្វាមី​នាង​ជាង​៤ឆ្នាំទៅហើយនៅតែអត់នោះ អាចនឹងមានសង្ឃឹមសារជាឡើងវិញជាមិនខាន ព្រោះថា​ទោះ​ជាសុជាតិ អាយុច្រើន​បន្ដិច​មែន ប៉ុន្ដែការផ្លាស់ប្ដូរទីតាំងរ៉ូមែនទិកនៃរសជាតិស្នេហា​នោះធ្វើ​ឲ្យ​គូស្នេហ៍ជាច្រើនមកហើយ​ដែលអស់សង្ឃឹមក្នុងការយកកូនប្រែ​ក្លាយទៅជាមាន​កូនសមតាម​បំណងទៅវិញ។

  គូរកត់សម្គាល់ថាអ្នកនាងគង់ សុជាតិ បានចាប់ដៃជាមួយលោកជា វិបុល រយៈពេល​ជាង​៩ឆ្នាំមកហើយ​ដោយ​ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អា​យុជាង៥ឆ្នាំ។តាំងពីសុជាតិ-វិបុល ចាប់ដៃគ្នា​មក​គេឃើញតារា១គូនេះរកប្រាក់ចំណូល​បានជា​ច្រើនម៉ឺនដុល្លារក្នុង១ខែៗតាមរយៈការធ្វើMC នៅហង្សមាស​និងបណ្ដារកម្មវិធីរបស់Agency ទាំង​ឡាយ ហេតុនេះហើយដើម្បីឲ្យជីវិតស្នេហាកាន់តែស្រស់បំព្រងសុជាតិ តែង​តែនាំប្ដី​ដើរ​កម្សាន្ដ​ចាយលុយនៅក្រៅស្រុកទាំងនៅអ៊ឺរ៉ុប និងអាស៊ី ខណៈដែលមហាជន​ចាត់ទុក​ថាពិធី​ការិនី​ដែ​ល​​ល្បីល្បាញជាង២០ឆ្នាំមកនេះគឺជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ បើទោះជា​នាងមិន​ចេះ​អួត​អាង​ដូចគេក្ដី៕

RELATED ARTICLES