Saturday, September 21, 2024
Homeតារាខ្មែរថុល សុភិទិ ៖និយាយត្រង់ពេក ភ្លាត់ស្នៀត២ដង

ថុល សុភិទិ ៖និយាយត្រង់ពេក ភ្លាត់ស្នៀត២ដង

ភ្នំពេញ៖តារាចម្រៀងហង្សមាសនិងជាអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដែលត្រូវគេ​ស្គាល់​ថាជាកូន​មន្រ្ដីធំ​ផ្កាយ២​នោះលោកច្រើនតែនិយាយបែបត្រង់ៗ រហូតមានពាក្យពេជ្រន៍ខ្លះត្រូវ​បានគេចាត់ទុកថា​មិនសមរម្យឬមិន​សាកសមជា”តារា”ទៀតផង។តាំងពីភិទិ ល្បីក្រោយ​ច្រៀង​Cover បទ”មិនអាចឃាត់ទេ”មកគេកត់សម្គាល់ថា​រយៈ​ពេល​ខ្លីនេសោះអ្នកចម្រៀងរូបនេះ​បាន​ធ្វើ​ឲ្យ​​ភ្លាត់ស្នៀតដល់ទៅ២ដងក្នុងនោះគឺកាលពីខែ​មុននៅលើឆាកតន្រ្ដី​ដែលមានFan ជាច្រើន​នៅចំពោះមុខលោកបានលេងសើចទៅកាន់មិត្តរួមអាជីពគឺលោកស៊ឹម ច័ន្ទពន្លឺ ដោយ​និ​យាយ​ថាតារារូបនេះស្រលាញ់ប្រុសធ្វើឲ្យលោកពន្លឺ ស្រឡាំងកាំងតែម្ដងព្រោះដាក់ចំៗពេក។

ដោយ​ឡែកថ្មីៗនេះនៅលើបណ្ដាញសង្គមTik Tok ម្ចាស់អាខោនឈ្មោះមនុស្សZero បានចេញមុខរិះ​គន់​លោកភិ​ទិ ក្នុងន័យស្ថាបនាព្រោះតែតារាថ្មីរបស់ហង្សមាស​រូបនេះបានលេងសើចជាមួយ​លីម តិចម៉េង ដោយហៅថា”ឆ្កែ”ហើយលោកចាត់ទុកថាពាក្យនេះមិន​សមតារានិយាយជាសា​ធារ​ណៈ​ដាក់គ្នាបែបនេះឡើយ ទោះជាក្នុងន័យ​លេងក្ដី។ប៉ុន្ដែបំណងរបស់លោកZero  មិនត្រូវ​បានFan របស់ភិទិ យល់​ស្របឡើយ ព្រោះពួកគេនៅតែ​ការពារ​ភិទិ ដដែល ខណៈដែល​មនុស្ស​អព្យាក្រិត​ទើប​គាំទ្រមតិរបស់លោក​ហ្សេរ៉ូ ។

  យ៉ាងណាគេកត់សម្គាល់ថានៅមានសកម្មភាពមួយចំនួនទៀតដែលគេឃើញថុល សុ​ភិទិ មើលទៅហាក់​នៅមិន​ទាន់ត្រៀមខ្លួនក្នុងការធ្វើជាតារាល្បីឡើយ ក្នុងនោះដូចជា​ការ​បង្ហា​ញភាពស្និតស្នេហ៍ជាមួយនាងពេជ្រ សូលីកា ខ្លាំងពេកមុនពេលប្រលងចម្រៀង​Cambo​dian Idol វគ្គ​​ផ្ដាច់ព្រ័ត្រ ធ្វើឲ្យរបូតពានដោយលោកម៉ៃ សុគន្ធ ថាពី​តួ​ឯក​ក្លាយទៅជាតួរង ខ​ណៈ​​ដែលថ្មីៗ​នេះលោកភិទិ ក៍កាន់តែបញ្ចេញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយ​សាច់​សាច់​សខ្ចីម្នាក់ទៀតគឺនាងឡុង ម៉ានីន ផងដែរ រហូតមានការលើកឡើងថាតារាលេងម៉ូដ​សាក់​រូបនេះស្វាក់​តែ​អ្នកមេម៉ាយទៀតផង។ប៉ុន្ដែអ្នកមេម៉ាយដែលទុកចិត្តភិទិ គឺសុទ្ធតែជាមេម៉ាយ​ដែល​មានសម្រស់មិនចាញ់​ក្រមុំ​ឡើយ ហេតុនេះហើយបានជាធ្វើឲ្យកូនលោកផ្កាយ២ មើល​រំ​លងក្រមុំៗបែបនេះ។

  គូរបញ្ជាក់ថាថុល សុភិទិ ទោះជាខកខានលើកពានCambodian Idol  រដូវកាលទី៤ក្ដី ប៉ុន្ដែលោកនៅតែក្លាយ​ជា​តារាហង្សមាសហើយពេលនេះក្លាយជាដៃគូថ្មីរបស់នាងពេជ្រ សូ​លីកា ទៀតផង។ជុំវិញការនិយាយ​មិនសូវប្រ​យ័ត្​នរបស់ភិទិ នេះអ្នកជំនាញសិល្បៈលើកឡើង​ថា​ទាល់តែតារារូបនេះមានទីប្រឹក្សារផ្ទាល់​ខ្លួនទើបមិនអាច​ភ្លាត់​ស្នៀតជាលើកទី៣៕

RELATED ARTICLES