Saturday, September 21, 2024
Homeតារាខ្មែរសុខ ពិសី ៖គ្មានរឿងធំជាមួយអ៊ីវ៉ា

សុខ ពិសី ៖គ្មានរឿងធំជាមួយអ៊ីវ៉ា

ភ្នំពេញ៖សុខ ពិសី និងសិស្សប្អូនអ៊ីវ៉ា ពួកគេគឺជាស្រីស្អាតប្រចាំសាន់ដេ ខណៈដែលកន្លងមក​ធ្លាប់លេច​ថាតារា​ទាំងពីរមិនសូវត្រូវគ្នានោះទេ ព្រោះថារយៈពេលជាង១០ឆ្នាំមកនេះពិសី គឺជា​តួឯក ខណៈដែលស្រីនាថ គឺជាតួរង​ប្រចាំផលិតកម្មធំ១នេះ។ប៉ុន្ដែថ្មីៗនេះក្នុងកម្មវិធី​ប្រគុំតន្រ្ដី​ឆ្លង​​ឆ្នាំសាកល២០២២ ឈានចូល២០២៣ ពិសី និងអ៊ីវ៉ា បាន​ប៉ៈគ្នានៅឆាកតន្រ្ដីតែ១ហើយ​តារា​​ទាំង​ពី​បានអោបថើបគ្នាដោយក្ដីស្រលាញ់នៅក្រោយឆាកតន្រ្ដី ដែលនេះ​បញ្ជាក់ឲ្យFan ទាំងសង​ខាងឃើញថាអ្នកទាំងពីរ​គ្មានបញ្ហាវិវាទជាមួយគ្នាដូចគេសង្ស័យ​ឡើយ។អ្វីដែលកាន់​តែ​កាន់តែច្បាស់ថែមទៀតនោះគេឃើញថានៅថ្ងៃពិសី សម្ពោធហាងតែគុជសាខាថ្មីរបស់នាង​នោះ​អ៊ីវ៉ា ក៍បានទៅ​សាទរនាងផងដែរ ដែលសកម្មភាពបែបនេះបើមនុស្សមិនត្រូវគ្នាប្រាកដ​ជាមិន​​អាចធ្វើ​​បាន​ឡើយ។

 គូរបញ្ជាក់ថាស្រីស្អាតសុខ  ពិសី ដែល​Fan នាងដាក់រហ័ស្សនាមថា”រាជនីយសម្រស់”​នោះ​នាង​តែងតែបង្ហាញ​ចឬករួសរាយរាក់ទាក់ដល់អ្នករួមអាជីពទូទៅ និងគោរពសិល្បកររៀម​ច្បងជានិច្ច ទើបមិនសូវ​មាន​អ្នក​ណា​មិន​ចូលចិត្តនាងទេ ស្របពេលដែលអ៊ីវ៉ា ក៍ដូចគ្នាព្រោះ​នាងមិនចេះឆ្មើង​ឆ្មៃ​ឡើ​យ​។ពិសី វ័យ៣៣ឆ្នាំរូបនេះបានប៉ៈ​ស្នេហ៍ថៅកែ​សាន់ដេលោក​ឡាយ សុខចំរើន ជាង១០ឆ្នាំ​មកហើយ ប៉ុន្ដែទាំងសងខាងមិនដែល​ព្រមសារភាព​ម្ដង​ណា​ឡើយ​។យ៉ាងណា​ផលិតកម្ម​សាន់​ដេវិញពិសី មានឥទ្ធិពលខ្លាំងមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្ស​មាស​នោះ​ទេ បើទោះជានាង​មិនដែល​ប្រើអំណាចរបស់នាងដាក់សម្ពាធ​លើមិត្តរួម​អាជីពក្ដី​។

គេនៅ​មិនទាន់ដឹងទេថាហេតុអ្វីបាន​ជា​ពិសី មិនព្រមលាតត្រដាងរឿងស្នេហាជាមួយ​ថៅកែ​នោះ​ព្រោះ​នៅក្នុង​សិ​ល្បៈតារាជាច្រើន​បាន​ដឹងឭរឿងនេះសឹងគ្រប់គ្នាអស់ទៅហើយ ។ប៉ុន្ដែ​មាន​​មូល​​ហេតុមួយដែលគេជឿរថាពិសី មិនដាច់ចិត្តទម្លាយរឿងស្នេហា១នេះព្រោះការខ្លាច​ប្រ​ឈម”ធ្លាក់កូដ”ខូច”ក្រេឌីត”ទើបនាង​នៅតែជ្រើសផ្លូវបន្ដ​លាក់បាំងស្នេហានេះតទៅទៀត តែ​បើ​នៅ​តែ​បិត​បាំង​យ៉ាងនេះ​ប្រាកដ​ណាស់ថា​ដំណឹងនាងរៀបការជា​មួយ​លោក​ថៅកែ​ប្រាកដ​ជា​គ្មានស្រមោលឡើយ។

  ក្រៅពីសុខ ពិសី ដែលគ្រងតំណែងជាតួឯកនៅសាន់ដេបានជាង១០ឆ្នាំ​នោះតារាស្រី​ដែលក្លាយជាតួឯកប្រចាំ​ផលិត​កម្ម៣​ផ្សេងគ្នាទៀតគឺឱក សុគន្ធកញ្ញា នៅហង្សមាស,មាស សុខ​សោភា ប្រចាំរាម និងតន់ ច័ន្ទសីម៉ា របស់​Galaxy ៕

RELATED ARTICLES