Saturday, September 21, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ឆ្នាំថ្មី លែងចង់ស្រណោះរបស់បាត់បង់

លី ម៉ារីណា ៖ឆ្នាំថ្មី លែងចង់ស្រណោះរបស់បាត់បង់

ភ្នំពេញ៖អ្នកមេម៉ាយលី ម៉ារីណា បានចេញសារនៅថ្ងៃបើកឆាកឆ្នាំថ្មី២០២៣ ដោយនាងតាំង​ចិត្ត​ថាត្រូវ​ចាប់​ផ្ដើមជីវិតថ្មី និងលុបចោលអ្វីៗឆ្នាំចាស់ចោលឲ្យអស់ ដោយលាងសម្អាតចេញ​ពីខួប​ក្បាលតែម្ដង ហើយនាង​ថែមទាំងថាលែងនឹកស្រណោះនូវអ្វីដែល​មិនគូឲ្យស្រណោះ។ថ្វីត្បិត​តែ​ម៉ារីណា មិនបញ្ជាក់ឲ្យចំៗថា​របស់​អ្វី​ដែលនាងព្យាយាមលែងស្រណោះនោះក្ដី ប៉ុន្ដែគេ​អាច​សន្និដ្ឋានថានោះគឺនាងសំដៅដល់ទ្រព្យ​សម្បត្តិជា​គ្រឿង​មាស ពេជ្រ ដែលនាងបានចោទ​អតីត​ស្វាមីលោកសាត ចាន់ថន ថាបានលួចទ្រព្យសម្បត្តិ​ពីនាងអស់ពីខ្លួន​កាល​ពីដើមខែឧសភា ឆ្នាំ​២០២៣ ឥឡូវរយៈពេលជាង៧ខែទៅហើយនាងនៅតែមិនអាចទាម​ទារយកទ្រព្យទាំងនោះ​មក​​វិញបានឡើយ បើទោះជានាងធ្លាប់អង្វរលោកចាន់ថន ជាញឹកញាប់ឲ្យយក​មកសង​នាង​វិញក្ដី ប៉ុន្ដែលទ្ធផល​គឺដូចកាប់បំពង់រងចាំទឹកភ្លៀង ព្រោះលោកចាន់ថន ធ្លាប់បញ្ចេញសំណេរ​ថា​លោក​​មិនដែលបានលួច​ទ្រព្យពី​អតីតភរិយាដូចម៉ារីណា ចោទប្រកាន់នោះទេ។

ដោយ​ឡែក​ម​ហាជនវិញមានចម្ងល់ថាបើម៉ារីណា និងអតីត​ប្ដី​បញ្ចប់និស្ស័យស្នេហ៍និងគ្នាទៅហើយហេតុ​គេ​លួច​ទ្រព្យ មិនព្រមសងនាងមិនប្ដឹងទៅតុលាការ?តែម៉ារីណា ថានាងនៅតែប្រកាន់​ជំហថា​ដាច់ខាតមិនប្ដឹងអតីត​ប្ដីទៅ​តុលាការនោះទេ ព្រោះតែនាងមិនចង់ឃើញមនុស្ស​ដែល​នាងធ្លាប់ស្រ​លាញ់ជាប់គុក ច្រវ៉ាក់។

  សូមបញ្ជាក់ថានៅពេលដែលលី ម៉ារីណា បានព្យាយាមសមាធិលែងស្រណោះចង់​បាន​របស់​ដែលមិនអាច​យក​បានមកវិញនេះដែរ ថ្មីៗនេះមានព័តមានថាអ្នកមេម៉ាយសាច់​សខ្ចី​ដូច​បណ្ដូលចេករូបនេះប្រកាសចង់លក់ផ្ទះ និង​ដីធ្លី ដើម្បីយកប្រាក់មកផ្គត់ផ្គងកូនប្រុស​របស់​នាងក្នុងការសិក្សារទៀតផង។ការលេចឭបែបនេះធ្វើឲ្យមាន​ការ​សង្ស័​យ​ថាម៉ារីណា ក្ស័យធន និងកំពុងជួបវិបត្តិសេដ្ឋកិច្ចទៀតផង បើទោះជានៅលើបណ្ដាញសង្គមគេ​ឃើញ​នាង​នៅ​តែ​បន្ដ​លក់អ៊ឺវ៉ាន់តាម​Online ជាធម្មតាក្ដី។

 គូររំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧​ខែ​ឧសភាឆ្នាំ២០១៣ ដែលចំ​ណង​ដៃជាង៩ឆ្នាំនេះពួកគបន្សល់កូនប្រុស១អាយជាង៨ឆ្នាំ ទើប​ម៉ារីណា និងលោកចាន់ថន បានចែកផ្លូវគ្នា​ទាំង​ចម្រូងចម្រាសនៅខែ២ឆ្នាំ២០២២ ហើយ​នាងប្ដេជ្ញាថានឹងគ្មានការផ្សះផ្សារគ្នាជាមួយអតីតប្ដីវិញជាដាច់ខាត៕

RELATED ARTICLES