Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិប្រធានIMF៖ មួយភាគបីនៃសេដ្ឋកិច្ច​ពិភពលោកស្ថិត​ក្នុងវិបត្តិសេដ្ឋ​កិច្ចសម្រាប់​ឆ្នាំ​២០២៣

ប្រធានIMF៖ មួយភាគបីនៃសេដ្ឋកិច្ច​ពិភពលោកស្ថិត​ក្នុងវិបត្តិសេដ្ឋ​កិច្ចសម្រាប់​ឆ្នាំ​២០២៣

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva  បានព្រមានថា មួយភាគបីនៃ​សេដ្ឋកិច្ច​ពិភពលោកនឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣។នេះបើយោងតាមចេញផ្សាយរបស់​បណ្តាញសារព័ត៌​មាន​ប៊ីប៊ី​ស៊ីកាលពីថ្ងៃចន្ទ ទី ២ ខែធ្នូ ឆ្នាំ ២០២៣។

លោកស្រីបាននិយាយថាឆ្នាំ២០២៣នឹងមានភាពតឹងតែងជាងឆ្នាំមុន ដោយសារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនមើលឃើញថាសេដ្ឋកិច្ចរបស់ពួកគេមានភាពយឺតយ៉ាវ។វាក៏បណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន ការកើន​ឡើងតម្លៃ អត្រាការប្រាក់កាន់តែខ្ពស់ និងការរីករាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេសចិន ធ្វើឱ្យប៉ះពាល់​ដល់​សេ​ដ្ឋ​កិច្ចពិភពលោក។

កាលពីខែតុលា IMF បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ ។

IMFបានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ក្នុងខែតុលា ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនក៏ដូចជាអត្រាការប្រាក់កាន់តែខ្ពស់ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកព្យាយាមរក្សាតម្លៃកើនឡើង។

លោកស្រី Georgieva បានព្រមានថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនឹងប្រ​ឈម​មុខនឹងការចាប់ផ្តើមដ៏លំបាកដល់ឆ្នាំ២០២៣។

លោកស្រីបានបន្តថាសម្រាប់ពីរ-បីខែខាងមុខ វានឹងមានភាពលំបាកសម្រាប់ប្រទេសចិន ហើយឥទ្ធិពលលើ​កំណើន​​របស់ចិននឹងមានអវិជ្ជមាន ផលប៉ះពាល់ក្នុងតំបន់នឹងអវិជ្ជមាន ផលប៉ះពាល់លើកំណើនពិភព​លោក​ក៏នឹងអវិជ្ជមានដែរ៕

RELATED ARTICLES