Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិ ប្រធានាធិបតីហ្វីលីពីន នាំយកបញ្ហាសមុទ្រចិនខាង ត្បូង ជួបជាមួយលោកស៊ីជីនពីង

 ប្រធានាធិបតីហ្វីលីពីន នាំយកបញ្ហាសមុទ្រចិនខាង ត្បូង ជួបជាមួយលោកស៊ីជីនពីង

ប្រធានាធិបតីហ្វីលីពីនលោកហ្វើឌីណាន់ម៉ាកូស ជេអ (Ferdinand Marcos Jr)បានធ្វើដំណើរទៅកាន់ទីក្រុងប៉េ កាំងនៅថ្ងៃអង្គារ ទី៣ ខែមករាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលលោកត្រូវបានគេរំពឹងថានឹងជួប ពិភាក្សាជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលទីក្រុងម៉ានីលពិពណ៌នាថាជាទង្វើខុសច្បាប់របស់ចិន។

ថ្លែងនៅមុនពេលហោះហើរ លោកម៉ាកូសបាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតីស៊ី ហើយ ថា បញ្ហារវាងប្រទេសយើងទាំងពីរគឺជាបញ្ហាដែលមិនមែនជាកម្មសិទ្ធិរបស់មិត្តទាំងពីរ ដូចជាហ្វីលីពីននិងចិន នោះទេ។

កាលពីសប្តាហ៍មុនមន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយថា កិច្ចពិភាក្សាជាមួយលោក លោកស៊ីជីនពីង នឹងរួមបញ្ចូលសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin កាលពីថ្ងៃសុក្រ មិនបាននិយាយពីសមុទ្រចិនខាង ត្បូង ទេ ប៉ុន្តែបាននិយាយថាដំណើរទស្សនកិច្ចនេះនឹងផ្តោត លើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនង ទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

លោក Wang បាននិយាយថា ចិននឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌ ដើម្បីបង្កើត យុគសម័យមាសជាមួយប្រទេសហ្វីលីពីន៕

RELATED ARTICLES