Saturday, September 21, 2024
Homeតារាខ្មែរនាយចឺម ៖ចង់ធ្វើឧកញ៉ា

នាយចឺម ៖ចង់ធ្វើឧកញ៉ា

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បាននិយាយលេងបន្លំមែន​កាលពី​ពេល​ថ្មីៗ​នេះ​ថានាយ​កំពុងប្រឹងសន្សំលុយធ្វើជាឧកញ៉ា។ការថ្លែងរបស់នាយចឺម បែបនេះ​ប្រាកដ​ណាស់​ថាធ្វើឲ្យ​ស្រីស្អាតៗ​ក្នុងសិល្បៈ​រួមទាំងអតីតសង្សារនាយ​ទាំង៤មានការភ្ញាក់ផ្អើល​និង​ជ្រួលច្របល់ជាខ្លាំង ខណៈដែលប្រុសខ្លះ​បារម្ភកាន់តែខ្លាំង​ថា​នាយចឺម នៅជាអ្នកចម្រៀង​ធម្ម​តាៗ​សោះញ៉ែស្រី​ស្អាតៗក្នុងពិភពសិល្បៈឡើងចង់ពាយអស់ទៅហើយ ចុះ​ទម្រាំ​នាយឡើងជា​ឧកញ៉ា​ទៀត​តើតារា​ថ្មីៗស្រីស្អាតសាច់សខ្ចី មិនត្រូវលោកមេសា ប្រមូលមកដុសខាត់អស់​ហើយ​​ទេ?

 ពិតប្រាកដណាស់ថាបើលោកមេសា ឡើងជាឧកញ៉ា នោះគឺនឹងហៅថា”ឧកញ៉ាចឺម”​ហើយ​តាមរយៈការ​ពូកែថ្វី​មាត់​នោះ​នាងនាងអាចនឹងរត់រកនាយចឺម តែម្ដង ប្រសិនបើបំណង​របស់តារាសាន់ដេរូបនេះ​បានសម្រេច​ហើយ​ពេលនោះតារាដែលពូកែញ៉ែបានៗមួយចំនួនទៀតមានដូចជានាយពែកម៉ី,នាយក្រូច និងអ៊ីណូ ជាដើមប្រាកដ​ជា​ពិបាកទប់ទល់​លោកឧក​ញ៉ា​ចឺម ជាមិនខានរឿងញ៉ែស្រីនេះ។ប៉ុន្ដែពេលនេះក្ដីសុបិនរបស់នាយចឺម ស្ថិតនៅ​ឆ្ងាយ​ពី​ដៃនៅ​ឡើយ ខណៈដែលច្បាប់ថ្មីកំណត់អ្នកចង់ឡើងជាឧកញ៉ាត្រូវ​បរិច្ចាគដល់ទៅ៥០ម៉ឺនដុល្លារជួយ​ជាតិទើប​ទទួល​បានគោរម្យងារដ៍ពិសេសនេះ។ចំពោះនាយចឺម វិញថ្មីៗនេះបានអះអាង​ថា​តម្លៃ​ខ្លួននាយច្រៀង១​កម្មវិធីស៊ី​ថ្លៃ២៥០០ដុល្លារ ហេតុនេះបើសិនជានាយចេញច្រៀងញឹក​ញាប់នោះគេជឿរថាលោកមេសា អាចនឹង​សម្រេច​ក្ដីសុ​បិននេះជាមិនខាន ព្រោះនៅពេល​នាយ​ក្លាយជាឧកញ៉ានោះគឺស្រីក្មេងៗនឹងតោងស្នេហ៍លោកមេសា ទ្វេដង​ឯ​ណ្ណោះ ហេតុនេះ​បើចង់ចំណូលទាល់តែចំណាយទើបអាចទៅរួច។

          គូរបញ្ជាក់ថាគិតមកត្រឹមដើមឆ្នាំ២០២៣នេះមានអតីតតារានិងតារាបានក្លាយទៅជាឧកញ៉ាដល់ទៅ៤រូបមកហើយក្នុងនោះគឺលោកទុំ សារុត ហៅឧកញ៉ាឃ្លោគ ,លាន អាហ្វ្រីលគីនីន ,ខែម ប៊ុនថៃ និងព្រាប សុវត្ថិ។ចំពោះ​នាយ​ចឺម វិញក្រោយផ្ដាច់ស្នេហ៍អ្នកមេម៉ាយ​សាច់ដូចម៉ែ​សំឡីនាងសេង សុខឃីម នោះពេលនេះនាយកំពុង​តែស្វះ​ស្វែង​រកស្រីស្អាតថ្មីៗ​មកឡង់សេ​និង​ស្អំរបួសបេះដូងនាយក្នុងនោះមានទាំងអ្នកលក់អន​ឡាញមួយចំនួន​ផងដែរ​ដែលចង់​ល្បីហ៊ាន​ប្រថុយលេងឈុតស្នេហាជាមួយលោកមេសា។​តារារួមអាជីពបានលើកឡើងថា​នៅ​ពេល​នាយ​ចឺម ឡើង​ឧក​ញ៉ា នោះច្បាស់ជានឹងធ្វើឲ្យអតីតសង្សារទាំង៤របស់នាយគឺនាងអៀ ម៉េងលិ ហៅអូនម៉ី,​ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ដែលក្នុង​ចំណោម​នេះមានអ្នកខ្លះ​ស្ដាយ​តំណែងជំទាវរបស់នាយចឺម ជាមិនខាន៕

RELATED ARTICLES