Saturday, September 21, 2024
Homeតារាខ្មែរសួស វីសា ៖ជំងឺលែងសូវធ្វើទុក្ខ

សួស វីសា ៖ជំងឺលែងសូវធ្វើទុក្ខ

ភ្នំពេញ៖សួស វីសា ក្រោយចុះពីឆាកតន្រ្ដីកាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៣ នៅមុខវត្ត​បទុ​ម​វតីនាងបណ្ដើរ​ប្ដីនិង​ដឹកដៃកូនស្រីហោះទៅ​ប្រទេស​សាំ​ង​​​ហ្គា​​ពួរដើម្បី​ឆ្លង​ឆ្នាំ​សាកល២០២២ ឈានចូល២០២៣ ដែលនេះ​ជាការរឹត​ចំណង​ស្នេហា​ឲ្យ​កាន់តែរឹងមាំថែមទៀត ក្រោយពួក​គេ​ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ជាង៣ឆ្នាំនិង​ទទួល​បាន​កូនស្រី១អាយុជាង២ឆ្នាំ​។ការឡើង​ឆាកតន្រ្ដីដូចមុន និងហោះទៅលំហែកាយ៉ានៅ​បរ​ទេ​ស​ជាបន្ដបន្ទាប់របស់វីសា នាពេលនេះ​បញ្ជាក់ថាសា្ថនភាពសុខភាពនាងដែល​ឈឺបំពង់ក​ជិត​២ឆ្នាំកន្លងមកនោះ ពេលនេះ​បានប្រ​សើរ​ជាង​មុនច្រើនហើយ ក្រោយនាង​ទៅ​ជួប​ពេទ្យថៃចុងក្រោយកាលពីថ្ងៃទី១៥ វិច្ឆិកា ព្រោះ​បើនៅតែធ្វើទុក្ខដូចមុនច្បាស់​ជានាងមិន​អាចឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និង​ចេញទៅក្រៅប្រទេសដោយរីក​រាយដូច​ជានៅ​ពេលនេះបានឡើយ។

 ក្រៅពីសួស វីសា តារាដែលចេញទៅដើរលេងនៅក្រៅស្រុកអំឡុងឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​នេះមានដូចជាអ្នកនាងគង់ សុជាតិ នាំប្ដីទៅវៀតណាម និងនាងគង់ ច័ន្ទស្រីមុំ ដឹក​ដៃប្ដីទៅ​ជប៉ុនជាដើម ខណៈដែលតារាមួយចំនួន​ទៀត​ជាប់​ការងារក្នុងស្រុកបាន​ជ្រើស​រើសតំ​បន់​លំហែ​យនៅក្រុងព្រះសីហនុ និងកោះកុងជាដើម។ចំពោះវីសា វិញនាង​ធ្លាប់​ទៅដើរលេងនៅបរទេស​ជាច្រើនលើកច្រើនសារមកហើយក្នុងនោះដូចជាក្រោយរៀបការ​កាល​ពី​ចុងឆ្នាំ​២០១៩ នោះ​នាង​បានដឹកដៃប្ដីទៅក្រេបចន្ទទឹកឃ្មុំនៅបារាំង និងទៅលេងនៅប្រទេស​ថៃជា​ញឹកញាប់​ផង​ដែរ។ប្ដីប្រពន្ធតារា១គូនេះមានជីវភាពធូធាខ្លាំងព្រោះក្រៅពីអាជីពសិល្បៈពួកគេរកស៊ីលក់អ៊ឺវ៉ាន់តាមOnline និង​លក់​ដីធ្លីជាដើមទើបវីសា-ថមមី រស់នៅផ្ទះវីឡារនិង​ជិះរថយន្ដ​ថ្លៃៗ។​ប៉ុន្ដែវីសា នៅមានក្ដីសុបិនធំ១ទៀត​ដែលមិន​ទាន់ក្លាយទៅជាការពិត នោះគឺនាងចង់ជិះរថ​យន្ដ​ម៉ាកRolls Royce ដែលបំណងនេះគេជឿរថា​មិនយូទេ​ស្វាមី​នាងនឹង​បំពេញឲ្យនាង​ជា​មិនខាន។

សូមបញ្ជាក់ថាសួស វីសា ក៍ដូចជាតារាមានស្វាមីនិងកូនផ្សេងៗទៀតដែរ ពោលគឺ​នាង​មិនសូវលេចធ្លោ​ក្នុង​អា​ជីពចម្រៀងដូចកាលនៅលីវនោះទេ ប៉ុន្ដែតាមកម្រិតជីវភាពរបស់វីសា នាពេលនេះនាងនិង​ស្វាមីមិនពឹងទាំង​ស្រុងលើអាជីពសិល្បៈឡើយ។គេចាំមើលថាតើវីសា បានជាសះស្បើយពីជំងឺរលាកបំពង់​កកម្រិតធ្ងន់នឹងអាច​ប្រកបអាជីពចាស់បានដូចដើមបានដែរទេ ខណៈដែលពេទ្យថៃធ្លាប់ព្រមាននាងថាបើមិនទាន់ជាហាមដាច់ខាត​ក្នុងការប្រើ​សម្លេង​។ ប៉ុន្ដែវីសា មិនអាចពន្យាពេលតទៅទៀតបាននោះឡើយ ព្រោះថាការបាត់មុខពីឆាកតន្រ្ដី​ជិត​២ឆ្នាំកន្លងមកធ្វើឲ្យនាងប្រឈមធ្លាក់កូដខ្លាំងមិនធ្លាប់មានក្នុងអាជីព៕

RELATED ARTICLES