ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាកាលពីថ្ងៃអង្គារលើក្រឹត្យមួយដើម្បីបង់ប្រាក់ចំនួន៦៨៨០០ដុល្លារជាជំនួយដល់គ្រួសាររបស់ទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ក្រឹត្យដែលរួមបញ្ចូលការធានាសង្គមបន្ថែមសម្រាប់ទាហានរុស្ស៊ី កងកម្លាំងសន្តិសុខ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានបោះពុម្ពនៅលើគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានច្បាប់របស់រុស្ស៊ី។ទន្ទឹមនឹងនេះដែរនៅក្នុងក្រឹត្យនេះក៏បានសម្រេចផ្តល់ប្រាក់៤១៣០០ដុល្លារដល់ទាហានដែលបានរងរបួសឬបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តក្នុងអំឡុងពេលសង្រ្គាម។

ក្រសួងការពារជាតិបន្ទោសទាហានស្លាប់៨៩នាក់ដោយសារប្រើទូរស័ព្ទ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងទ័ពរបស់ខ្លួន រហូតទៅដល់ទៅ៨៩នាក់បានស្លាប់នៅក្នុងការវាយឆ្មក់កាលពីថ្ងៃចន្ទដោយមីស៊ីលរបស់អ៊ុយក្រែនដែលជាជំនួយរបស់អាមេរិកទៅលើទីក្រុង Makiivka នៅក្នុងតំបន់Donetsk ដែលកាន់កាប់ដោយរុស្ស៊ី ។
នៅក្នុងការស្លាប់នេះដែរក្រសួងការពារជាតិក៏បានស្តីបន្ទោស កងកម្លាំងរបស់ខ្លួនដែលបានលួចប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានការអនុញ្ញាត។
ពីដំបូងរុស្ស៊ីបានផ្សាយថាទាហានរបស់ខ្លួនត្រឹមតែ៦៣នាក់ប៉ុណ្ណោះបានស្លាប់ខណៈដែលប្រព័ន្ធផ្សព្វ ផ្សាយអ៊ុយក្រែនបានអះអាងថាទាហានរុស្ស៊ីប្រហែល៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីនៅក្នុងនាទីដំបូងនៃថ្ងៃចូលឆ្នាំថ្មីកាលពីថ្ងៃអាទិត្យ។
ឧត្តមសេនីយ៍ឯក Sergey Sevryukov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីព្រឹកថ្ងៃពុធថា ចំនួនសមមិត្តដែលបានស្លាប់ក្នុងសមរភូមិកើនឡើងដល់ ៨៩នាក់។លោកបានបញ្ជាក់ថាចំនួនអ្នកស្លាប់កើនឡើងបន្ទាប់ពីសាកសពបន្ថែមត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែកនៅក្នុងទីក្រុង Makiivka ។
លោកSevryukovបន្ថែមថាការប្រើប្រាស់ទូរស័ព្ទរបស់ទាហានរុស្ស៊ីគឺត្រូវស្តីបន្ទោសចំពោះការវាយប្រហារនេះ។កត្តានេះបានអនុញ្ញាតឱ្យសត្រូវតាមដាននិងកំណត់កូអរដោនេនៃទីតាំងរបស់ទាហានសម្រាប់ការវាយប្រហារដោយមីស៊ីល៕