លោកNate Thayer អ្នកកាសែតឯករាជ្យជនជាតិអាមេរិកដែលបានធ្វើបទសម្ភាសន៍ជាមួយ ប៉ុល ពត មេដឹកនាំប្រល័យពូជសាសន៍នៃខ្មែរក្រហមនៃប្រទេសកម្ពុជាបានទទួលមរណភាពក្នុងអាយុ ៦២ ឆ្នាំ ។នេះបើយោងតាមការក្រុមគ្រួសាររបស់លោកបានប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃពុធ។

លោកThayerត្រូវបានប្រទះឃើញស្លាប់ដោយបងប្រុសរបស់គាត់ឈ្មោះ Rob Thayer នៅឯផ្ទះរបស់គាត់ក្នុង រដ្ឋ Massachusetts កាលពីថ្ងៃអង្គារ។លោកមានជំងឺច្រើនណាស់ គាត់ឈឺធ្ងន់អស់ជាច្រើនខែហើយ។ ប្អូនប្រុសបានប្រាប់ AFP។

លោកThayerបានចំណាយពេលជាច្រើនឆ្នាំដើម្បីរាយការណ៍អំពីនយោបាយ និងសង្គមកម្ពុជា រួមទាំងរបបខ្មែរក្រហម ដែលជារបបកុម្មុយនិស្តដ៏ឃោរឃៅ ដែលបានធ្វើឱ្យមនុស្សជាង ១លាននាក់ស្លាប់នៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។

ចាប់តាំងពីឆ្នាំ១៩៨៩គាត់បានធ្វើការឱ្យសារព័ត៌មាន Associated Press ហើយបន្ទាប់មកការបោះពុម្ពផ្សាយដូចជា ភ្នំពេញប៉ុស្តិ៍ និង Far Eastern Economic Review ដោយបង្កើតទំនាក់ទំនងនៅក្នុងតំបន់ព្រៃដ៏គ្រោះថ្នាក់នៃប្រទេសថៃ និងកម្ពុជា។

កូនប្រុសរបស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសសិង្ហបុរីលោកThayerបានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់ផ្តោតលើអាស៊ី ដោយរាយការណ៍ពីស្ថានភាពប្រយុទ្ធដូចជាព្រំដែនមីយ៉ាន់ម៉ា និងការស៊ើបអង្កេតកូរ៉េខាងជើង។គាត់ក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីរាយការណ៍អំពីការឈ្លានពានរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣៕