ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីបានច្រានចោល សំណើរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់គ្នារយៈពេល៣៦ម៉ោងក្នុងពិធីបុណ្យគ្រិស្តអូស្សូដក់(Orthodox Christmas) ដោយនិយាយថាវាគឺជាល្បិចរបស់រុស្ស៊ីដើម្បីបញ្ឈប់ការរីកចំរើនរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Donbas ភាគខាងកើតនិងនាំយកមកនូវកងទ័ពរបស់ពួកគេកាន់តែច្រើន។
គ្រិស្តបរិស័ទជារៀងរាល់ឆ្នាំប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃ៦ និង៧ខែមករា ដើម្បីចងចាំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរគ្រីស្ទាន។
ហ្សេឡិនស្គីបាននិយាយថាទីក្រុងម៉ូស្គូបានព្រងើយកន្តើយម្តងហើយម្តងទៀតនូវផែនការសន្តិភាពផ្ទាល់ខ្លួនរបស់ទីក្រុងគៀវ។ លោកបាននិយាយថា សង្គ្រាមនឹងត្រូវបញ្ចប់នៅពេលដែលទាហានរុស្ស៊ីចាកចេញពីអ៊ុយក្រែន ឬត្រូវគេបណ្តេញចេញ។
លោកបានថ្លែងប្រាប់ពិភពលោកថា “ឥឡូវនេះរុស្ស៊ីចង់ប្រើបុណ្យណូអែលជាគម្របមួយ ដើម្បីបញ្ឈប់ការជឿនលឿនកងទ័ពរបស់យើងនៅ Donbas និងនាំយកឧបករណ៍ គ្រាប់រំសេវ និងកងទ័ពដែលបានចល័តចូលមកទឹកដីរបស់យើង។
អាមេរិក និងអាល្លឺម៉ង់ គ្រោងបញ្ជូនរថពាសដែក ចម្បាំងឲ្យអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិននិងអធិការបតីអាល្លឺម៉ង់លោកអូលាហ្វឆូល (Olaf Scholz)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសទាំងពីមានបំណងក្នុងការផ្តល់រថពាសដែកប្រយុទ្ធឱ្យអ៊ុយក្រែននូវ នៅក្នុងសង្គ្រាមដែលកំពុងបន្តជាមួយរុស្ស៊ី។
លោកបៃដិននិង អូឡាហ្វបានសម្តែងការប្តេជ្ញាចិត្តរួមរបស់ពួកគេក្នុងការពិភាក្សាតាមទូរស័ព្ទដើម្បីបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុមនុស្សធម៌យោធានិងការទូតចាំបាច់ដល់អ៊ុយក្រែនឱ្យបានយូរតាមតម្រូវការ។
នៅទីបញ្ចប់នៃកិច្ចសន្ទនាសហរដ្ឋអាមេរិកមានបំណងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងរថពាសដែកប្រយុទ្ធថ្មើរជើង Bradley ហើយអាល្លឺម៉ង់មានបំណងផ្តល់ឱ្យអ៊ុយក្រែននូវរថយន្តប្រយុទ្ធថ្មើរជើង Marder ផងដែរ។ បន្ថែមពីនេះទៀតប្រទេសទាំងពីរគ្រោងនឹងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅលើប្រព័ន្ធរៀងៗខ្លួន។នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង សុទ្ធតែបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធធុនធ្ងន់កាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅទីនោះកាលពីខែកុម្ភៈកន្លងទៅ៕