Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី​ ច្រានចោលបទឈប់បាញ់គ្នាជាមួយ​រុស្ស៊ី​ខណៈ អាមេរិកនិង​អាល្លឺម៉ង់ ​ផ្តល់​សព្វាវុធបន្ថែម

ហ្សេឡិនស្គី​ ច្រានចោលបទឈប់បាញ់គ្នាជាមួយ​រុស្ស៊ី​ខណៈ អាមេរិកនិង​អាល្លឺម៉ង់ ​ផ្តល់​សព្វាវុធបន្ថែម

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីបានច្រានចោល សំណើរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់គ្នារយៈ​ពេល​​៣៦ម៉ោងក្នុងពិធីបុណ្យគ្រិស្តអូស្សូដក់(Orthodox Christmas) ដោយនិយាយថាវាគឺជាល្បិចរបស់រុស្ស៊ីដើម្បី​បញ្ឈប់ការរីកចំរើនរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Donbas ភាគខាងកើតនិងនាំយកមកនូវ​កងទ័ព​របស់​ពួកគេកាន់តែច្រើន។

គ្រិស្តបរិស័ទជារៀងរាល់ឆ្នាំប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃ៦ និង៧ខែមករា ដើម្បីចងចាំពីកំណើតរបស់​ព្រះយេ​ស៊ូវ​គ្រីស្ទ ដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរគ្រីស្ទាន។

ហ្សេឡិនស្គីបាននិយាយថាទីក្រុងម៉ូស្គូបានព្រងើយកន្តើយម្តងហើយម្តងទៀតនូវផែនការសន្តិភាពផ្ទាល់ខ្លួនរបស់ទីក្រុង​គៀវ។ លោកបាននិយាយថា សង្គ្រាមនឹងត្រូវបញ្ចប់នៅពេលដែលទាហានរុស្ស៊ីចាកចេញពីអ៊ុយក្រែន ឬ​ត្រូវ​គេបណ្តេញចេញ។

លោកបានថ្លែងប្រាប់ពិភពលោកថា “ឥឡូវនេះរុស្ស៊ីចង់ប្រើបុណ្យណូអែលជាគម្របមួយ ដើម្បីបញ្ឈប់ការជឿន​លឿន​កងទ័ពរបស់យើងនៅ Donbas និងនាំយកឧបករណ៍ គ្រាប់រំសេវ និងកងទ័ពដែលបានចល័ត​ចូលមកទឹកដី​របស់យើង។

អាមេរិក និងអាល្លឺម៉ង់ គ្រោងបញ្ជូនរថពាសដែក ចម្បាំងឲ្យអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិននិងអធិការបតីអាល្លឺម៉ង់លោកអូលាហ្វឆូល (Olaf Scholz)បានប្រ​កាសកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសទាំងពីមានបំណងក្នុងការផ្តល់រថពាសដែកប្រយុទ្ធឱ្យអ៊ុយក្រែននូវ នៅក្នុង​សង្គ្រាមដែលកំពុងបន្តជាមួយរុស្ស៊ី។

លោកបៃដិននិង អូឡាហ្វបានសម្តែងការប្តេជ្ញាចិត្តរួមរបស់ពួកគេក្នុងការពិភាក្សា​តាមទូរស័ព្ទដើម្បីបន្តផ្តល់ជំនួយ​ផ្នែកហិរញ្ញវត្ថុមនុស្សធម៌យោធានិងការទូតចាំបាច់ដល់អ៊ុយក្រែនឱ្យបានយូរតាមតម្រូវការ។

នៅទីបញ្ចប់នៃកិច្ចសន្ទនាសហរដ្ឋអាមេរិកមានបំណងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងរថពាសដែកប្រយុទ្ធថ្មើរជើង Bradley ហើយអាល្លឺម៉ង់មានបំណងផ្តល់ឱ្យអ៊ុយក្រែននូវរថយន្តប្រយុទ្ធថ្មើរជើង Marder ផងដែរ។ បន្ថែមពី​នេះ​ទៀតប្រទេសទាំងពីរគ្រោងនឹងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅលើប្រព័ន្ធរៀងៗខ្លួន។នេះបើយោង​តាម​សេចក្តីថ្លែងការណ៍រួម។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង សុទ្ធតែបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ​ធុនធ្ងន់​កាន់​​តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅទីនោះកាលពីខែកុម្ភៈកន្លងទៅ៕

RELATED ARTICLES