ភ្នំពេញ៖បវរកញ្ញារបស់Miss Universe Cambodia ៤រូបគឺគឺកញ្ញារឿន ណាត ២០១៧,សំណាង អាលីណា ២០១៨,រ៉េត ហ្សារីតា ២០២០, ងិន ម៉ារ៉ាឌី ២០២១ និងអ្នកដឹកនាំMiss Universe ជនជាតិហ្វីលីពីនបានហោះទៅអាមេរិកកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទៅលើកទឹកចិត្តដល់កញ្ញាហង្ស ម៉ានីតា ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតបវរកញ្ញាចក្រវាឡលើកទី៧១ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ការនាំគ្នាទៅលើកទឹកចិត្តដល់កញ្ញាម៉ានីតា នាពេលនេះរបស់បវរកញ្ញា ទាំង៤ជំនាន់ធ្វើឡើង ខណៈដែលការប្រកួតនៅមិនដល់សប្ដាហ៍ទៀតនោះទេនឹងមកដល់ ហេតុនេះហើយការលើកទឹកចិត្ត ផ្ដល់កំលាំងចិត្ត សំខាន់បំផុតដល់ម៉ានីតា ដែលតំណាងឲ្យកម្ពុជា។



កញ្ញារឿន ណាត អាយុ២៨ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥២ គ.ក្រ ជាម្ចាស់មកុដMiss Universe Cambodia ២០១៧ បានឲ្យដឹងថាមុនចេញទៅអាមេរិកនេះរូបនាងបានទាក់ទងជាមួយម៉ានីតា ជាប្រចាំតាមរយៈGroup Chat ហើយនាងនិយាយលើកទឹកចិត្តដល់ម៉ានីតា ឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីសម្ថភាពនិងកុំមើលពីSocial Media ច្រើនពេកពេលប្រកួតជិតមកដល់។រឿន ណាត បន្ថែមថានាងជំនឿរចិត្តលើម៉ានីតា ១០០% ថានាងអាចធ្វើបានព្រោះនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកួតពិសេសគឺចំណេះដឹងទូទៅ និងភាសារអង់គ្លេស ហេតុនេះយ៉ាងហោចក៍នាងអាចដណ្ដើមបានតំណែងTop 10 ជាមិនខាន។នាងថាសម្រាប់តំណើរចេញទៅអាមេរិករបស់នាងនិងបវរកញ្ញាទាំង៣រូបផ្សេងទៀតនាពេលនេះគឺបានទទួលការឧបត្ថម្ភពីលោកលោកចិន សំណាង ម្ចាស់ហាងCSNJ ។



រឿន ណាត បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាតាំងពីនាងក្លាយជាបរកញ្ញាមកធ្វើឲ្យជីវភាពនាងមានការផ្លាស់ប្ដូរធូធារជាងមុន ប៉ុន្ដែនាងសូមផ្ដាំដល់ប្អូនៗជំនាន់ក្រោយថាបើចង់ចូលរួមវិស័យនេះគឺដាច់ខាតត្រូវតែចេះភាសារអង់គ្លេស១ទៀតទើបអាចទៅរួច ព្រោះនាងមិននេះអង់គ្លេសអីចឹងពេលប្រលងជួបផលវិបាក ព្រោះមិនអាចនិយាយនូវអ្វីដែលខ្លួនចង់ប្រាប់ទៅគេ។នាងថាការប្រលងបវរកញ្ញាសំខាន់សម្រាប់យុវវ័យខ្មែរព្រោះធ្វើឲ្យពួកគេផ្លាស់ប្ដូរផ្នត់គំនិត ជឿរជាក់លើខ្លួនឯង នឹងមានឱកាសបង្ហាញពីឈុតតំណាងជាតិ និងអរិយធ័ម វប្បធ័ម ទៅកាន់ពិភពលោកឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត។

ដោយឡែកកញ្ញាសំណាង អាលីណា,រ៉េត ហ្សារីតា និង ងិន ម៉ារ៉ាឌី ក៍មានទស្សនៈស្របគ្នាទៅកញ្ញារឿន ណាត ដែរដោយពួកគេជឿរជាក់ថាកញ្ញាហង្ស ម៉ានីតា នឹងទទួលបានជោគជ័យនាំកិត្តិយសជូនជាតិនាពេលខាងមុខនេះជាមិនខាន។

គូរបញ្ជាក់ថាម្ចាស់មកុដMiss Universe Cambodia 2022 កញ្ញាហង្ស ម៉ានីតា បានចេញទៅប្រកួតសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនប្រកួតកញ្ញាចក្រវាឡលើកទី៧១នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួម៕

