ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសទេព បូព្រឹក្ស បានឲ្យដឹងថាពេលនេះទម្ងន់កូនក្នុងផ្ទៃរបស់នាងគឺមានអាយុជាង៧ខែទៅហើយ ប៉ុន្ដែនាងថាមិនទាន់ច្បាស់រឿងគូត្រូវសម្រាលដោយធម្មជាតិឬវះកាត់នោះទេ ខណៈដែលកូនប្រុសឬស្រីនាងសូមលាក់សិន ចាំក្រោយសម្រាលទើបអាចប្រាប់បាន តែនាងនឹងសម្រាលក្នុងស្រុក អត់ទៅក្រៅប្រទេសឡើយ។បូព្រឹក្ស ហៅស្រីនិច្ច ថានាងកាន់តែទទួលបានភាពកក់ក្ដៅក្រោយមានផ្ទៃពោះព្រោះដេវីត ស្រលាញ់នាងទ្វេដង រហូតមានពេលខ្លះនាងឆ្ងល់ថាហេតុអីបានជាគូស្នេហ៍ស្រលាញ់នាងដល់ម្លឹងទៀតផង។

ទេព បូព្រឹក្ស បានប្រាប់”នគរធំ”កាលពីថ្ងៃទី៨ មករា ថាដេវីត ស្រលាញ់ខ្លាំងតាំងពីបានចាប់ដៃគ្នាដំបូងរហូតមកដល់ពេលមានBaby នេះគឺគូស្នេ៍របស់នាងកាន់តែCare នាងថែមទៀត ទើបពេលខ្លះនាងមានអារម្មណ៍ថាទិចស្អីចូលទេដឹង? នាងថាក្ដីស្រលាញ់រវាង នាង និងដេវីត ជាច្រើនឆ្នាំមកនេះគឺស្មោះត្រង់គ្នាទៅវិញទៅមកអត់មានទាក់ទងឬរញ៉េរញៃជាមួយអ្នកណាដូចគ្នា ហើយអ្វីដែលនាងកាន់តែទទួលបានសុភមង្គលនោះគឺនៅពេលដែលមានកូនព្រោះដេវីត បង្ហាញក្ដីស្រលាញ់មកលើនាងកាន់តែខ្លាំង និងមិនឲ្យនាងធ្វើអីនោះទេ ព្រោះដឹងថានាងមានសុខភាពខ្សោយ ទើបនាងនៅផ្ទះរហូតដល់មានអារម្មណ៍អផ្សុកនិងចេះតែចាក់អាវឲ្យដេវីត ពាក់ជាបន្ដបន្ទាប់តាមឆាកតន្រ្ដី ខណៈដែលG-Devith មិនដែលប្រកែកអាវនាងចាក់ផ្ទាល់ដៃនោះឡើយ។

ថ្វីត្បិតតែនៅបាំងតែជាង១ខែទៀតទេព បូព្រឹក្ស ដល់ថ្ងៃត្រូវសម្រាលកូនក្ដី ប៉ុន្ដែនាងថានឹងចេញMV មួយនៅមុនថ្ងៃបានឃើញមុខកូន ដើម្បីជាកាដូដល់Fan របស់នាងដែលតែងសួរថាតើមានអ្វីថ្មី។ប៉ុន្ដែទាក់ទងដល់ការវិលរកឆាកតន្រ្ដីវិញបូព្រឹក្ស ថាមិនអាចកំណត់បានទេ ព្រោះតែនៅលើសុខភាពនាងជាក់ស្ដែងហើយពេលនេះអ្វីដែលរូបនាងនិងដេវីត រងចាំដោយអន្ទះសារបំផុតនោះគឺការចាំអ៊ុតមុខកូន។

ឆ្លើយតបសំណួរថាតើទេព បូព្រឹក្ស នឹងយកកូនប៉ុន្មាននាក់ទើបគិតគូរឿងរៀបការនោះអតីតតារាចម្រៀងរស្មីស្ទឹងសង្កែរ និងTv Production រូបនេះបានអះអាងថាតាមពិតរវាងនាងនិងដេវីត បានធ្វើអ្វី១ជាលក្ខណៈឯកជនទៅហើយ តែរឿងPrivate នាងថាមិនអាចនិយាយបាន ហេតុនេះអាចប្រាប់បានតែចំណុចណាដែលមិនគូលាក់បាំងប៉ុណ្ណោះ។នាងថាសម្រាប់កូនរបស់នាងទោះជាមិនទាន់អាចប្រាប់ពីភេទបាន ព្រោះសូម្បីតែអ្នកផ្ទះនាងខ្លះក៍មិនបានដឹងដែរមែន ប៉ុន្ដែគេមានឈ្មោះទៅហើយ ។

តាមរយៈការអះអាងរបស់ទេព បូព្រឹក្ស បញ្ជាក់ថានាងអាចនឹងភ្ជាប់ពាក្យឬចុះអេតាស៊ីវិលជាមួយងួន ចាន់ដេវីត តាំងពីមុននាងពពោះម្លេះ តែរឿងនេះនាងនៅតែលាក់លៀមនឹងថាមិនអាចនិយាយបានទៅវិញ ទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមខ្លះនៅតែរិះគន់នាងរឿងមានកូនមុនរៀបការនេះ តែរូបនាងនិងដេវីត មិនបានវាយបកទៅអ្នកមិនពេញចិត្តនាងពោះធំទាំងមិនដែលរៀបការនេះឡើយ។

គូរបញ្ជាក់ថាទេព បូព្រឹក្ស ធ្លាប់បានដឹកដៃងួន ចាន់ដេវីត ទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ដោយមានព័តមានថាពួកគេគ្រោងក្រាបផ្ទឹមជាមួយគ្នាតាមប្រពៃណីខ្មែរទៀតផង។ប៉ុន្ដែរឿងរៀបការបូព្រឹក្ស-ដេវីត បានស្ងប់ស្ងាត់ទៅវិញជាង៣ឆ្នាំមកនេះហើយពួកគេសម្រេចចិត្តយកកូនមុនរៀបអាពាហ៍ ពិពាហ៍ ដែលធ្វើតួលេខនៅឆ្នាំ២០២៣នេះ អត្រាតារាយកកូនមុនរៀបមង្គលការមានកាន់តែខ្ពស់។ប៉ុន្ដែបូព្រឹក្ស ទទួលបានភាពកក់ក្ដៅពេញបេះដូងឬជាងគូស្នេហ៍តារាខ្លះដែលបានរៀបការទៅទៀត ហេតុនេះគេជឿរថាដើម្បីឲ្យដេវីត កាន់តែថ្នមនាងដូចកែវភ្នែកថែមទៀតនោះស្រីនិច្ច អាចនឹងយកកូនថែមទៀតជាមិនខាន៕