Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិកាណាដា ទិញយន្តហោះចម្បាំងបំបាំងកាយ F-35ចំនួន៨៨គ្រឿង

កាណាដា ទិញយន្តហោះចម្បាំងបំបាំងកាយ F-35ចំនួន៨៨គ្រឿង

ប្រទេសកាណាដាបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៨៨គ្រឿងក្នុងកិច្ចព្រមព្រៀងតម្លៃ ១៤,២ ពាន់លានដុល្លារ។នេះបើយោងតាមការប្រកាសកាលពីថ្ងៃច័ន្ទដោយរដ្ឋាភិបាលអូតាវ៉ា។

រដ្ឋាភិបាលកាណាដាបាននិយាយថា យន្តហោះដំបូងបង្អស់ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹង ថានឹងចូលបម្រើកងទ័ពអាកាសកាណាដានៅឆ្នាំ២០២៦ហើយយន្តហោះទាំងអស់នឹងដាក់អោយដំណើរការនៅឆ្នាំ២០៣៣ឬ ២០៣៤ ។

រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Anita Anand បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងបរិយា កាសពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះប្រទេសកាណាដាទាមទារឱ្យមានយោធាដែលអាចបត់បែនរហ័សរហួននិងមានសមត្ថភាពឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗដែលមិនបានមើលឃើញទុកជាមុន។

លោកបន្តថាយន្តហោះ F-35 នឹងមានសារៈសំខាន់សម្រាប់ការពារជនជាតិកាណាដា ពង្រឹងសន្តិសុខតំបន់អាក់ ទិក អធិបតេយ្យភាពជាតិ និងផ្តល់លទ្ធភាពឱ្យប្រទេសកាណាដាបំពេញកាតព្វកិច្ចរបស់អង្គការណាតូNORADនិងកាតព្វកិច្ចផ្សេងទៀតបានយ៉ាងល្អនាពេលអនាគត។

ក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin បានឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ F-35 ក្នុងរយៈពេល មួយឆ្នាំកន្លងមកជាពិសេសចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អាល្លឺម៉ង់ ស្វីស និងហ្វាំងឡង់ បានធ្វើកិច្ចព្រមព្រៀងសម្រាប់ F-35 នៅឆ្នាំ 2022 ខណៈដែលសម្ព័ន្ធមិត្តណាតូក្រិក និងសាធារណរដ្ឋឆេកក៏បានប្រកាសសំណើទិញយន្តហោះចម្បាំងបំបាំងកាយផងដែរ៕

RELATED ARTICLES