តុលាការកំពូលទីក្រុងCatalonia បានសម្រេចកាលពីថ្ងៃអង្គារថា ក្លឹបBarcelona ត្រូវតែបង់ប្រាក់ ៨,២លានដុល្លារ ដល់ខ្សែបម្រើប្រេស៊ីល Matheus Fernandes សម្រាប់ការបណ្តេញចេញដោយអយុត្តិធម៌។Barca បានលើកឡើង ថាការបង្ហាញកីឡាកររូបនេះលេងមិនល្អ ។
ចៅក្រមបានច្រានចោលការលើកឡើងនេះដោយនិយាយថាក្លឹបមិនបានផ្តល់ភស្តុតាងនៃការសម្តែងមិនគ្រប់គ្រាន់របស់កីឡាករក្នុងការហ្វឹកហាត់។Barcelona បានប្តឹងឧទ្ធរណ៍ភ្លាមៗចំពោះសេចក្តីសម្រេចនេះ។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានច្រានចោលការទាមទាររបស់កីឡាករវ័យ ២៤ ឆ្នាំ ក្នុងការទារសំណង បន្ថែម ជាង៦លានដុល្លារសម្រាប់ ការខូចខាតខាងសីលធម៌ និងកេរ្តិ៍ឈ្មោះ។ខ្សែបម្រើរូបនេះបានចូលរួមជាមួយ Barca ពី Palmeiras នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងារឆ្នាំ ២០២០ហើយត្រូវបានខ្ចីជើងទៅលេង អោយក្លឹប Valladolid ភ្លាមៗ។
គាត់បានបង្ហាញខ្លួនឱ្យក្លឹប Barcelona តែម្តងក្នុងនាមជាកីឡាករបម្រុងទល់នឹង Dynamo Kyiv ក្នុងការប្រកួតក្នុង ពូល Champions League ក្នុងឆ្នាំ២០២០៕