អាមេរិក៖អ្នកនាងអម្ពរ ទេវី ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកជាង១០ឆ្នាំទៅហើយនោះពេលនេះអ្នកនាងនៅតែមិនដាច់អាល័យពីដៃគូដ៍សាកសមបំផុតរបស់នាងកាលនៅប្រឡូកអាជីពសិល្បៈយ៉ាងជោគជាំនៅទសវត្សន៍ទី៨០ និង៩០ នោះគឺលោកទេព រិនដារ៉ូ ដោយតាមព័តមានថាអ្នកទាំងពីរបានចាប់ដៃគ្នាសារជាថ្មីសម្ដែងជាភាពយន្ដបុរាណឲ្យផលិតកម្មរស្មីហង្សមាសនោះគឺរឿង”អប្សរា មហាអង្គរ”ដែលជារឿងនេះប្រជុំទៅដោយតារាល្បីៗនឹងប្រើពេលផលិតរយៈពេលជិត២ឆ្នាំឯណ្ណោះ។ប្រភពបានឲ្យដឹងថាតាមពិតអ្នកនាងអម្ពរ ទេវី ត្រូវចុះមកថតរឿងនេះតាំងពីឆ្នាំមុន ប៉ុន្ដែគម្រោងនោះត្រូវពន្យាពេលវិញព្រោះកូវីដ ផ្ទុះខ្លាំងពេកហើយទើបតែពេលនេះដោយសារតែកូវីដស្ងប់ស្ងាត់ទើបអ្នកនាងត្រៀមចុះមកខ្មែរសារជាថ្មីព្រោះក្រុមផលិតរឿងនេះនឹងចេញថតចាប់ពីដើមឆ្នាំ២០២៣ នេះតទៅហើយ។
អ្នកយកព័តមានយើងបានទាក់ទងទៅអ្នកដឹកនាំសម្ដែងភាពយន្ដម្នាក់របស់ហង្សមាសកាលពីពេលថ្មីៗនេះតែDirector ដែលសុំមិនឲ្យដាក់ឈ្មោះរូបនោះថាលោកមិនហ៊ាននិយាយរឿងនេះទេ ព្រោះក្រុមការងារមួយទៀតជាអ្នកផលិត។ដោយឡែកអ្នកនាងលី ម៉ារីណា ដែលជាតួអង្គសំខាន់ម្នាក់នៅក្នុងភាពយន្ដនោះបានទទួលស្គាល់ថាដំណឹងនោះគឺជាការពិត ប៉ុន្ដែនាងមិនដឹងថាអ្នកនាងអម្ពរ ទេវី នឹងចុះខ្មែរនៅពេលណាឡើយ។យ៉ាងណាអ្នកនាងម៉ារីណា ថារូបនាងក៍មិនអាចនិយាយជាមុនថាត្រូវសម្ដែងជាតួយ៉ាងម៉េចដែរ ព្រោះចាំថតចប់ទើបអាចនិយាយបាន ប៉ុន្ដែនាងមានមោទនភាពខ្លាំងព្រោះថាបានចាត់ទុកអ្នកនាងអម្ពរ ទេវី ជាIdol របស់ខ្លួនតាំងពីរូបនាងនៅតូចម្លេះ តែពេលនេះបំណងប្រាថ្នាបានសម្រេចហើយព្រោះថាបានថតសម្ដែងជាមួយរៀមច្បងក្នុងចិត្តជាលើកទី១ ហេតុនេះនាងនឹងបញ្ចេញឲ្យអស់ពីសម្ថភាពដើម្បីឲ្យភាពយន្ដនោះកាន់តែអស្ចារ្យ។
អ្នកយកព័តមានយើងមិនអាចទាក់ទងអ្នកនាងអម្ពរ ទេវី បានទេជុំវិញការសម្រេចចិត្តរបស់នាងក្នុងការវិលរកដៃគូចាស់នេះ។ប៉ុន្ដែអតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភារុណ ធ្លាប់ប្រាប់ថាអ្នកនាងទេវី ចុះមកថតរឿងម្ដងស៊ីថ្លៃ១ម៉ឺនដុល្លារ ខណៈដែលថ្លៃសំបុត្រយន្ដហោះ និងការស្នាក់នៅសណ្ឋាគាគឺជាបន្ទុករបស់ផលិតករជាអ្នករ៉ាប់រង។លោកភារុណ ថែមទាំងអះអាងថាទោះជាពេលនេះជីវិតស្នេហាលោកនិងអតីតប្រពន្ធត្រូវបានបញ្ចប់ ហើយអ្នកនាងទេវី ហៅលោក”ពុកៗ”គឺប្រៀបបានដូចជាបងប្រុសនាងមែន ប៉ុន្ដែកន្លងមកលោកជាអ្នករៀបចំសម្លៀកបំពាក់ជូនភរិយាក្នុងការថតភាពយន្ដឲ្យបានស្អាត។តែសម្រាប់រឿងថ្មី”អប្សរា មហាអង្គរ”ដែលអ្នកនាងទេវី ត្រូវចាប់ដៃគ្នាជាមួយលោករិនដារ៉ូ ជាថ្មីនេះគេនៅមិនទាន់ដឹងថាតើលោកភារុណ ជាអ្នកចាត់ចែងសម្លៀកបំពាក់ឲ្យអតីភរិយាទៀតឬយ៉ាងណានោះទេ។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលាឆ្នាំ១៩៩២ ហើយមុនចែកផ្លូវគ្នាអ្នកទាំងពីរបានបន្សល់ចំណងដៃកូន២នាក់គឺកូនទី១ប្រុសឈ្មោះភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះភិរុណ លក្ស្ញីទេវី ។ក្រោយទៅរស់នៅអាមេរិកជិត២០ឆ្នាំនេះអ្នកនាងអម្ព ទេវី មានស្វាមីថ្មីហើយគឺលោក Pauly Hap និងមានកូនស្រីអាយុជាង១០ឆ្នាំទៀតផង ។កាលពីឆ្នាំ២០១៧ អ្នកនាងទេវី ក៍ធ្លាប់បានចុះមកថតភាពយន្ដនៅខ្មែរបានដល់ទៅ២រឿងគឺ”ទឹកចិត្តម្ដាយសម័យថ្មី”របស់ផលិតកម្មផ្កា៥ ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង”ឆន្ទា”របស់LD ផងដែរ៕