Tuesday, April 30, 2024
Homeតារាខ្មែរមាស សុខសោភា ៖អត់ទាន់រៀបក្បួនសារថ្មី

មាស សុខសោភា ៖អត់ទាន់រៀបក្បួនសារថ្មី

ភ្នំពេញ៖មាស សុខសោភា បានរក្សារភាពស្ងៀតស្ងាត់នៅដើមឆ្នាំ២០២៣ នេះពោលគឺមិន​ទាន់​រៀបចំក្បួន​សារ​ជាថ្មីនោះទេក្នុងការវាយលុកទីផ្សារចម្រៀងសម្រាប់ឆ្នាំថ្មី ខណៈអ្វីដែលនាង​បាន​​​ធ្វើ​ឲ្យមហាជន​ចាប់​​អារម្មណ៍​នាពេលនេះគឺការតុបតែងខ្លួនបែបស៊ិចស៊ី​របស់នាងច្រើន​ជាងបទ​​ចម្រៀ​ង​​។ការពន្យាពេលដាក់ផែន​ការណ៍ថ្មី​របស់សុខសោភា នាពេលនេះអាចជា​យុទ្ធ​សាស្រ្ដ​ថ្មី​មួយ​ទៀតសម្រាប់នាងក្នុងការរៀបចំជើងព្រួល​ព្រោះថាកាល​ពីឆ្នាំ២០២២ សោភា បានស្ទះម្ដង​រួច​ទៅហើយដោយសារតែពេលនោះនៅដើមឆ្នាំ២០២២ នាងបានប្រកាស​ក្ដែងៗ​ថា​នឹង​​ធ្វើឲ្យ​ទស្ស​និកជនភ្ញាក់ផ្អើលតាមរយៈការបញ្ចេញអ្វីដែលថ្មីបំផុតពុំ​ធ្លាប់មានក្នុងអាជីព​ដែល​ការតាំង​ចិត្ត​បែបនេះច្បាស់ណាស់ថាសោភា ចង់បំបែកទីផ្សារ​ចម្រៀងតែម្ដង​។ប៉ុន្ដែអ្វីៗ​មិន​​ដូច​ការ​​រំពឹង​ទុកនោះទេ ព្រោះ​សុខសោភា អត់ទាន់អាចធ្វើព្យុះភ្លៀងបានឡើយ​នៅឆ្នាំ​២០​២២ ពោលគឺអ្វី​ដែល​ទាក់​ទាញសម្រាប់នាង​ហើយ​គ្រប់គ្នា​មើលឃើញថាមានការផ្លាស់​ប្ដូរសឹង​តែទាំងស្រុង​នោះ​​​គឺមានតែការស្លៀកពាក់ប៉ុណ្ណោះ។

ថ្វីត្បិតតែមាស សុខសោភា នៅមិនទាន់មានបទផ្ទុះខ្លាំងដូចមុនឡើងវិញតាំងពី​នាង​បាន​ប្ដូរទ្រនុំពីថោន ទៅរាម ជិត២ឆ្នាំនេះក្ដី ប៉ុន្ដែប្រាក់ចំណូលរបស់សោភា ពីការងារសិល្បៈ​នៅ​តែ​រក្សារបានលំនឹងស្ថិតក្នុងចំណោម​តារា​ល្បីៗ​ជូរមុខដដែល ព្រោះនាងចេញច្រៀងតាម​បណ្ដារ​Concerts ធំៗជាបន្ដបន្ទាប់ ខណៈដែលតារា​គីឡូប្រ​ហាក់​ប្រហែលនាងគឺឱក សុគន្ធ​កញ្ញា ក៍មិន​សូវមានបទអ្វីលេចធ្លោដែរតាំងពីមានស្វាមីនិងកូន ហេតុនេះហើយបាន​ជារកជើង​ខ្លាំងមកវ៉ា​សុខ​សោ​ភា មិនទាន់បាននៅឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនា​រយៈពេល​ចុង​ក្រោ​យ​​នេះ​គេឃើញ​សុខសោភា ថែមទាំងនាំស្វាមីនាងចូលថតស្ពតមួយចំនួនជាមួយនាង​ពោលគឺ​នាង​​បង្រៀ​ន​​ប្ដីឲ្យ​ចេះរកលុយពីសិល្បៈជាបណ្ដើរៗហើយ ព្រោះលោកអ៊ឹត រ៉ាដា គ្មាន​សញ្ញា វិល​ទៅរស់​នៅ​កា​ណាដាវិញទេ ក្រោ​យ​ពីសោភា បានលុបគម្រោងទៅរស់​នៅទីនោះ​តាំង​ពីឆ្នាំ​២០១១ ម្លេះ។

  អ្នកជំនាញសិល្បៈបានលើកឡើងថាសម្ថភាពដូចមាស សុខសោភា ឲ្យតែធ្វើបទត្រូវគឺ​ផ្ទុះភ្លាម ប៉ុន្ដែការច្រៀង​នៅរាម នាងនឹងគ្មានបទដើម្បីប្រជែងជាមួយហង្សមាស និង​​Galaxy ឡើយ ព្រោះផលិតកម្មនេះធ្វើ​ចម្រៀងសំ​គាល់​ពីព័ណសំបុររបស់​ផលិតកម្មខ្លួន​ប៉ុណ្ណោះ​។ប៉ុន្ដែ​គេ​ជឿរ​ថាការកុងត្រារយៈពេល១ឆ្នាំម្ដងរបស់សុខសោភា នោះជាសញ្ញាមួយបញ្ជាក់ថា​ប្រសិន​បើ​នាង​នៅ​តែគ្មានបទខ្លាំងៗដូចមុន ឬប្រឈមការធ្លាក់ចុះនោះនាងអាច​នឹងប្ដូរផលិត​កម្មភ្លាម​ក្រោយ​ផុតកុងត្រា។តែរឿងដែលសោភា មិនអាចធ្វើបានដូចទម្លាប់នៃការផ្លាស់ប្ដូរផលិត​កម្ម​ច្រៀង​​មុន​ៗនោះ​គឺនាងនិងថៅកែស្រី រាប់អានគ្នាខ្លាំងដែលជួយគ្នាទៅវិញទៅ​មកក្នុង​មុខជំ​នួញ​ធំ ហេតុ​នេះហើយ​បើសោភា គិតថាអាជីពចម្រៀងជាជម្រើសទី២​នោះនាងប្រាកដជា​បន្ដ​ស្នាក់នៅរាម ជា​ច្រើនឆ្នាំតទៅ​ទៀតជាមិន​ខាន។

 មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មច្រៀងស្ទើតែច្រើនជាងមិត្តរួមអាជីពរហូត​អ្នក​ខ្លះ​ចាត់ទុកនាងថាដូរទ្រ​នុំដូចខោអាវទៀតផង។សោភា ផ្ទាល់ធ្លាប់និយាយថាFan ទុកចិត្តលើ​នាង​ថាទៅដល់ផលិតកម្មណាក៍ល្បីដែរ ដែល​ចំណុចនេះអតីតតារាចម្រៀងហង្សមាស​លោក​នូ ស៊ឹប ក៍បានយល់ស្របដែរថាសោភា ពិតជាអាចធ្វើ​បាន​មែនពោលគឺច្រៀងនៅផលិត​កម្ម​ណា​ល្បីនៅណ្ណឹង។ប៉ុន្ដែពេលនេះតារាចម្រៀងមានច្រើនធ្វើឲ្យការ​គាំទ្រត្រូវ​បែក​ខ្ញែក ហេតុនេះ​ប្រសិនបើសុខសោភា នៅតែគ្មានបទចម្រៀងល្បីជាងការស្លៀកពាក់នោះទេ ច្បា​ស់​​​ជានាង​ត្រូវ​”រលក​ក្រោយ ច្រានរលកមុន”ជាមិនខាន។          

គូរបញ្ជាក់ថាមាស សុខសោភា ក្រៅពីរក្សារកៅអីជាតារាស្រីជូរមុខបានជិត១០ឆ្នាំ​មក​នេះនាងក៍ជាអ្នក​ពូកែថែ​ស្នេ​ហាមិនឲ្យមានការប្រែប្រួលបានរហូតដល់ទៅ១៦ឆ្នាំ(២០០៧-២០​២៣)ដោយគ្មានការរង្គោះរង្គើរស្នេហ៍ បើទោះជា​មង្គល​ការទាំង២លើករបស់នាង​កាលពីឆ្នាំ២​០​០៨ រៀបការតាមបែបសាសនាគ្រិស្ទនៅកាណាដា និងថ្ងៃទី២៨ ខែធ្នូ​ឆ្នាំ២០០៩រៀប​ការតាម​ប្រ​ពៃណីខ្មែរ សុទ្ធតែធ្វើដោយលាក់លៀមក្ដី តែនាងតែងតែសរសើរស្វាមីថាហ៊ាន​លះបង់​គ្រប់​​បែប​​យ៉ាងទាំងអស់ដើម្បីរូបនាង។ទស្សនិកជនជឿរថាសោភា នឹងហ៊ានប្រថុយរៀប​ការជា​លើក​ទី៣​ដោយ​ចំហ តាមបំណងFan នាងចង់បាននឹងជា​ការបើក​ផ្លូវឲ្យនាងអាចពពោះ​យក​កូន​ដំបូង​ផងដែរ ព្រោះថាពេល​នេះរូប​នាង​និងស្វាមីក៍មាន​អាយុ​ច្រើន​​ហើយដែរ៕

RELATED ARTICLES