ភ្នំពេញ៖អ្នកមេម៉ាយភិន សុដាលីស បានបង្ហាញអារម្មណ៍រីករាយជាមួយគូស្នេហ៍ថ្មីជាប្រុសក្មេងរូបសង្ហារម្នាក់ដែលនាងបាននាំបុរសរូបនោះទៅហាយឡាយម៉ូដសក់ថ្មីកាលពីថ្ងៃទី១៩ មករា ដើម្បីយកហុងស៊ុយពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃទី២២-២៤ មករា ហើយមើលទៅពួកគេពិតជាយល់ចិត្តគ្នាល្អខ្លាំងណាស់។ទោះជាយ៉ាងណាសុដាលីស មិនដែលបញ្ជាក់ពីអត្តសញ្ញាណគូស្នេហ៍ឡើយ ខណៈដែលនៅចំពោះអ្នកសារព័តមានកាលពីពេលថ្មីៗនេះអតីតភរិយាលោកប៉ែន ចំរ៉ុង រូបនេះក៍មិននិយាយពីរឿងស្នេហាថ្មីនាងដែរ។

ប៉ុន្ដែក្រោយសុដាលីស ត្រូវលោកចំរ៉ុង រៀបការប្រពន្ធថ្មីចោលនាងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះមានព័តមានថាអ្នកមេម៉ាយរូបស្រស់និងជាកូនថៅកែផលិតកម្មមហាហង្សរូបនេះមានប្រុសអាណិកជនខ្មែរនៅបរទេសតាមស្នេហ៍ច្រើនជាងបុរសក្នុងស្រុក។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរសុដាលីស ក្រៅពីរកបានបុរសថ្មីចូលមកស្អំរបួសបេះដូងឲ្យមានកំដៅឡើងវិញនេះនាងសប្បាយចិត្តខ្លាំងពេករហូតកាន់តែមានព្រលឹងជាងមុនទៀតផង ខណៈដែលទម្រង់មុខនាងប្រែប្រួលខុសពីមុន ទើបធ្វើឲ្យគេសង្ស័យថានាងបានវះកាត់កែផ្ទៃមុខ តែដាលីស ថាមុខនាងប្លែកនេះគឺដោយសារតែនាងបានពត់ធ្មេញប៉ុណ្ណោះ គ្មានការទាក់ទងរឿងកែសម្រស់នោះទេ។

ភិន សុដាលីស បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៥ឆ្នាំមកហើយដែលនៅតែគ្មានដំណឹងនាងមានគម្រោងដឹកដៃគូស្នេហ៍ថ្មីក្រាបផ្ទឹមបើទោះជាពេលនេះនាងព្រមបញ្ចេញមុខម្ចាស់ចិត្តក្រោយនេះជាសាធារណៈក្ដី។តារាដែលបាត់មុខពីការថតភាពយន្ដថ្មីជិត៤ឆ្នាំតាំងពីផ្ទុះកូវីដនោះថ្មីៗនេះនាងបានលេចមុខមកវិញក្នុងរឿង”កៅអី ចុងក្រោយ” ហើយក៍ព្រមបញ្ចេញមុខអនាគតស្វាមីនៅពេលនេះព្រមគ្នាតែម្ដង។ប្រភពបានឲ្យដឹងថាពេលសុដាលីស ជួបលោកចំរ៉ុង ដោយចៃដន្យនោះពួកគេបានដើរគេចគ្នារៀងៗខ្លួននិងមិននិយាយរកគ្នាសូម្បីតែ១ម៉ាត់ដែលការតាំងចិត្តបែបនេះនឹងមិនធ្វើឲ្យប៉ៈទង្គិចដល់ចំណងស្នេហ៍ថ្មីរបស់ពួកគេរៀងៗខ្លួន។

លើសពីនេះការដាក់ល័ក្ខខណ្ឌរបស់សុដាលីស ទៅលើលោកចំរ៉ុង ថាមិនអនុញ្ញាត្តិឲ្យពិធីកររូបេះបានជួបមុខផ្ទាល់កូនស្រីខ្លួនឈ្មោះCatherina អាយុជាង៥ឆ្នាំ នោះពេលនេះបម្រាមនេះនាងមិនប្ដូរចិត្តឡើយ បើទោះជាចំរ៉ុង នៅតែប៉ងចង់ជួបកូនលោកខ្លាំងទោះជាពេលនេះលោកមានភរិយាថ្មី និងកូនស្រីម្នាក់ទៀតក្ដី។តាមព័តមានថាសុដាលីស ត្រូវបានឪពុករបស់នាងគឺលោកអ៊ិន សុភិន ផ្ដល់សិទ្ធិឲ្យនាងជ្រើសរើសគូស្នេហ៍ថ្មីដោយខ្លួនឯងពោលគឺក្រៅពីចំរ៉ុង បុរសរូបណាដែលស្រលាញ់កូនស្រីលោកក៍ថៅកែរូបនេះមិនប្រឆាំងឡើយ៕

