Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិសភារូម៉ានី ឧទ្ទិសនាម បេក្ខជនថ្មីសម្រាប់ កៅអីនាយករដ្ឋមន្ត្រី

សភារូម៉ានី ឧទ្ទិសនាម បេក្ខជនថ្មីសម្រាប់ កៅអីនាយករដ្ឋមន្ត្រី

ព័ត៌មានតំបន់អឺរ៉ុប

រូម៉ានី៖ សភាមតិភាគច្រើន ​រូម៉ានី​កាលពីថ្ងៃពុធ នេះបាន​សម្រេច​​ឧទ្ទិស នាម​លោក Sorin Grindeanu អតីតរដ្ឋមន្ត្រី​ឲ្យកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់ប្រទេសជាតិ​​បន្ទាប់ពី​​បេក្ខជនមុន​ត្រូវបានបដិសេធ​ដោយ​ប្រធានាធិបតី ។

ការ​ប្រែប្រួលថ្មីនេះ​ត្រូវបានប្រកាស​ដោយ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​សង្គម​លោក Liviu Dragnea ដែលនឹងមកជំនួស​អ្នក​ចាស់​ដើម្បីបន្ធូរបន្ថយជាបណ្តោះអាសន្ននូវ​​វិបត្តិនយោបាយ​ក្នុងប្រទេស ។ លោក Dragnea បានថ្លែងថា​ការពិចារណា​ជាចម្បង​នោះ​គឺដើម្បី​ធានាបាននូវ​ស្ថិរភាព​ប្រទេសជាតិ​ក៏ដូចជាការ​បង្កើតឡើង​នូវ​រដ្ឋាភិបាលថ្មី​មួយ​ឲ្យបាន​ឆាប់​បំផុត​តាមដែលអាចធ្វើទៅបាន​ដើម្បី​បំពេញនូវ​​ការ​សន្យាបោះឆ្នោត​របស់ពួកគេ ។

លោក Grindeanu ដែលជាបេក្ខជនថ្មីវ័យ៤៣ឆ្នាំ​ត្រូវបានសភា​ឧទ្ទិសនាមនោះ​បានក្លាយ​ជា​គណៈ​អភិបាលក្រុង Timis County បន្ទាប់ពីការ​បោះឆ្នោត​ក្នុងស្រុក​កាលពី​ខែ​​​មិថុនា​​ឆ្នាំ​២០១៦ ។ លោក​ក៏ជា​សមាជិក​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ផងដែរ​ចាប់តាំងពី​ឆ្នាំ​១៩៩៦ ហើយ​បាន​កាន់តំណែងជា​រដ្ឋមន្ត្រី​ព័ត៌មានសង្គម​នៅ​ចន្លោះ​ខែ​ធ្នូ​ឆ្នាំ​២០១៤និង​ខែវិច្ឆិកាឆ្នាំ​២០១៥ ។

លោកប្រធានាធិបតី Klaus Iohannis កាលពីថ្ងៃអង្គារ​បានបដិសេធ​ចំពោះបេក្ខភាព​ទី១​​​​គឺលោកស្រី Sevil Shhaideh ដែលជា​ជនមូស្លីម​មានដើមកំណើតមកពី​ជនជាតិភាគតិច Tatar ។

លោកស្រី Sevil Shhaideh ជាបេក្ខភាពទី១ត្រូវបានបដិសេធ

ទោះជាយ៉ាងណាការ​ការ​ទម្លាក់ចោល​នេះបាន​នាំមកនូវ​ស្ថានការណ៍​នយោបាយ​​កាលពី​អតីតកាល​ ស្របពេល​ដែល​មេដឹក​បក្សប្រជាធិបតេយ្យ​សង្គម​បាន​ថ្លែងកាលពី​​គ្រាមុនថា​បេក្ខជន​របស់ពួកគេ​គឺមានតែម្នាក់គត់​ហើយ​ប្រសិនជា​មានការ​ប​ដិសេធ​នឹង​មិន​មាន​បេក្ខជន​ថ្មី​ឡើយ ។

RELATED ARTICLES