ព័ត៌មានតំបន់អឺរ៉ុប
រូម៉ានី៖ សភាមតិភាគច្រើន រូម៉ានីកាលពីថ្ងៃពុធ នេះបានសម្រេចឧទ្ទិស នាមលោក Sorin Grindeanu អតីតរដ្ឋមន្ត្រីឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជាតិបន្ទាប់ពីបេក្ខជនមុនត្រូវបានបដិសេធដោយប្រធានាធិបតី ។
ការប្រែប្រួលថ្មីនេះត្រូវបានប្រកាសដោយមេដឹកនាំបក្សប្រជាធិបតេយ្យសង្គមលោក Liviu Dragnea ដែលនឹងមកជំនួសអ្នកចាស់ដើម្បីបន្ធូរបន្ថយជាបណ្តោះអាសន្ននូវវិបត្តិនយោបាយក្នុងប្រទេស ។ លោក Dragnea បានថ្លែងថាការពិចារណាជាចម្បងនោះគឺដើម្បីធានាបាននូវស្ថិរភាពប្រទេសជាតិក៏ដូចជាការបង្កើតឡើងនូវរដ្ឋាភិបាលថ្មីមួយឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីបំពេញនូវការសន្យាបោះឆ្នោតរបស់ពួកគេ ។
លោក Grindeanu ដែលជាបេក្ខជនថ្មីវ័យ៤៣ឆ្នាំត្រូវបានសភាឧទ្ទិសនាមនោះបានក្លាយជាគណៈអភិបាលក្រុង Timis County បន្ទាប់ពីការបោះឆ្នោតក្នុងស្រុកកាលពីខែមិថុនាឆ្នាំ២០១៦ ។ លោកក៏ជាសមាជិកមួយរូបរបស់គណបក្សប្រជាធិបតេយ្យសង្គមផងដែរចាប់តាំងពីឆ្នាំ១៩៩៦ ហើយបានកាន់តំណែងជារដ្ឋមន្ត្រីព័ត៌មានសង្គមនៅចន្លោះខែធ្នូឆ្នាំ២០១៤និងខែវិច្ឆិកាឆ្នាំ២០១៥ ។
លោកប្រធានាធិបតី Klaus Iohannis កាលពីថ្ងៃអង្គារបានបដិសេធចំពោះបេក្ខភាពទី១គឺលោកស្រី Sevil Shhaideh ដែលជាជនមូស្លីមមានដើមកំណើតមកពីជនជាតិភាគតិច Tatar ។
លោកស្រី Sevil Shhaideh ជាបេក្ខភាពទី១ត្រូវបានបដិសេធ
ទោះជាយ៉ាងណាការការទម្លាក់ចោលនេះបាននាំមកនូវស្ថានការណ៍នយោបាយកាលពីអតីតកាល ស្របពេលដែលមេដឹកបក្សប្រជាធិបតេយ្យសង្គមបានថ្លែងកាលពីគ្រាមុនថាបេក្ខជនរបស់ពួកគេគឺមានតែម្នាក់គត់ហើយប្រសិនជាមានការបដិសេធនឹងមិនមានបេក្ខជនថ្មីឡើយ ។