Friday, September 20, 2024
Homeតារាខ្មែរវ៉ាន់ នីឡា និងនាយក្រាន់៖ លេចមុខនៅ”ចៅលោកតា”របស់ប៉ុស្ដិ៍លេខ៥

វ៉ាន់ នីឡា និងនាយក្រាន់៖ លេចមុខនៅ”ចៅលោកតា”របស់ប៉ុស្ដិ៍លេខ៥

ភ្នំពេញ៖តារាកំប្លែងល្បីឈ្មោះវ៉ាន់ នីឡា ,នាយក្រាន់ និងអ្នកសម្ដែងរួមក្រុមដូចជា​ណា​ន ណាន ,សី្រមុំ,នាយជ័វ និងនាយ ថ្លែន ជាដើមបានលេចមុខក្នុងកម្មវិធី​សម្ពោធ”ចៅលោកតា”​របស់ប៉ុស្ដិ៍លេខ៥ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលជាសហការណ៍គ្នា​របស់ប៉ុស្ដិ៍លេខ​៥ និង៥ និងផលិតកម្ម9 Colors Production ដែលមាន​ការដឹក​នាំផ្ទាល់ពីអ្នកដឹកនាំក្រុម​កំប្លែង​លោក​សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ។

 លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃសា្ថនីយ៍​ទូរទស្សន៍ប៉ុស្ដិ៍​លេខ៥ បានឲ្យដឹង​ថា”ចៅ​លោកតា” ជាកម្មវិធីផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរិ៍របស់ប៉ុស្ដិ៍លេខ៥ ចាប់ពីថ្ងៃសៅរ៍ទី៤ កុម្ភៈ ឆ្នាំ២០២៣ នេះតទៅ​វេលា​ម៉ោង ១២ថ្ងៃត្រង់ ដល់១ ថ្ងៃ។កម្មវិធី​នេះ​ផលិតឡើងបំពេញតម្រូវការទស្សនិកជន និងជម្រុញឲ្យសិល្បៈ​កំ​ប្លែង​កាន់តែរីក​ចម្រើន​ទៅ​មុខ ធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយ បំបាត់ភាពតាមតឹង។លោកស្រី​ថាផលិត​ករ​”ចៅ​លោក​​តា”នឹងព្យាយាមរកConcepts ល្អៗដើម្បីជាចំណីអារម្មណ៍ដល់ទស្សនិកជន។

អតីតតារាកំប្លែងCtn វ៉ាន់ នីឡា ដែលទើបសម្រាលកូនបានជាង៤ខែនោះបានឲ្យដឹង​ថា​នាងមានអារម្មណ៍​រំភើប​ចំពោះការងារថ្មីនៅប៉ុស្ដិ៍លេខ៥”ចៅលោកតា”នេះ ហើយនាងនឹងប្រឹង​ឲ្យអស់ពី​សម្ថភាព​ដើម្បីបម្រើអារម្មណ៍​ទស្ស​​និក។នីឡា ក៍បានឲ្យដឹងដែរថាអាជីពកំប្លែងជាអ្វី១​ដែលនាងបាន​ស្រ​លាញ់បំផុត ហេតុនេះ​ក្រោយមាន​កូន​នាងមិនចេះនៅផ្ទះទេ ព្រោះពេលបាន​ធ្វើ​ការងារ​នេះ​ឡើង​វិញនាងមានអារម្មណ៍ថាសប្បាយចិត្ត។ជាមួយ​គ្នា​នេះ​ដែរ​នាងថានឹង​ខំ​ពង្រឹង​សម្ថភាព​របស់ខ្លួនថែមទៀតទៅតាមអ្នកដឹកនាំសម្ដែងតម្រូវការ ខណៈដែលស្វាមី​នាង​បាន​គាំទ្រ និង​លើកទឹកចិត្តចំពោះការវិលវិញរបស់នាង ដោយមិនប្រចណ្ឌនិងឈុតឆាកខ្លះ​ដែល​នាង​និងដៃ​គូ​លេងជាឈុតស្នេងហានៅលើឆាកឡើយ។

  ដោយឡែកលោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បានឲ្យដឹងថាក្រុម​ការងាររបស់​លោកនឹង​ធ្វើឲ្យទស្សនិកជនរីករាយ ព្រោះផលិតសាច់រឿងដែលមានគុណភាព បង្កប់​ទៅដោយការអប់រំ ជួយដល់សង្គម។លោកថា”ចៅលោកតា​”នឹងធ្វើឲ្យអាជីពកំប្លែងកាន់​តែផុស​ផុលជាមិនខាន។

  រីឯក្រាន់ វិញថាការបានចូល”ចៅលោកតា”នៅប៉ុស្ដិ៍លេខ៥ វាជាជំហ៊ានថ្មីមួយ​ទៀត​សម្រាប់​រូបនាយ ហើយការ​សម្ដែងភាគច្រើនរបស់នាយអាចនឹងប៉ៈជាដៃគូជាមួយប្អូនស្រីវ៉ាន់ នីឡា ដែលលេងជាប្ដីប្រពន្ធ ឬគូសង្សារ​ជាដើម​ហើយនាយ​ពេញចិត្តធ្វើការជាមួយ​ដៃគូម្នាក់​នេះ និងជាមួយក្រុមកំប្លែងទាំង​មូល។នាយក្រាន់អះអាងថាការ​ចាប់​អាជីពកំប្លែងមិន​ពិបាក​នោះទេ ព្រោះការលេងឈុតឆាកទាំងអស់គឺមានអ្នកដឹកនាំសរសេរប៉ារ៉ូលឲ្យ ហេតុនេះ​ទាំង​​រូបនាយ និងមិត្តរួមក្រុមមានតែចាប់ដៃគ្នា ដើម្បីប្រឹងធ្វើការឲ្យបានល្អបំផុតទៅតាម​ឈុតឆាក​ដែលអ្នកដឹក​នាំ​របស់9Colors Production និងប៉ុស្ដិ៍លេខ៥ ចង់បាន។

“ផ្ទះលោកតា”ក្រៅពីប្រជុំទៅដោយតារាកំប្លែងល្បីៗនិងមានទេពកោសល្យល្អនោះក៍មានពិធីការិនីស្រីស្អាតដាំ សុភ័ក្រ្ត​ស៊ីនឌី និងលោកពូម៉ា ផងដែរ៕

RELATED ARTICLES