Friday, September 20, 2024
Homeតារាខ្មែរតើលោកណុប បាយ៉ារិទ្ធ -ឆន សុវណ្ណារាជ ៖អាចឡើង​ខ្លាំង​វិញទេ?

តើលោកណុប បាយ៉ារិទ្ធ -ឆន សុវណ្ណារាជ ៖អាចឡើង​ខ្លាំង​វិញទេ?

ភ្នំពេញ៖តារាចម្រៀងណុប បាយ៉ារិទ្ធ ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដុះស្លែម្នាក់​របស់​ហង្ស​មាស ព្រោះឈ​ជើងនៅទ្រនុំមួយនេះរយៈពេលជាង២០ឆ្នាំទៅហើយ ខណៈដែល​អតីត​តារាU2 ​លោកឆន សុវណ្ណារាជ មករួម​ទ្រ​នុំនេះរយៈពេលជាង១៥ឆ្នាំដែរ ដែលពួកគេមាន​បច្ចេក​ទេស ស្ទីលច្រៀងសម្ដែងខុសៗគ្នាហើយ​លេចធ្លោម្យាងៗ​ម្នាក់​ក្នុងចំណោមអ្នក​ចម្រៀង​នៅផលិតកម្មធំនេះ។ប៉ុន្ដែចាប់តាំងពីលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដើរ​ចេ​ញ​ពីសាន់​ដេចូលហង្សមាសកាលពីឆ្នាំ២០១៧ មក មជ្ឈដ្ឋានមហាជនមើលឃើញថាលោកបាយ៉ារិទ្ធ និង​សុវណ្ណា​រាជ ហាក់ចុះខ្សោយជាងមុនពោលគឺទប់មិនជាប់ទល់ឥទ្ធិពលរបស់លោកប៊ុនថៃ តែ​ម្ដង​ទើបធ្វើឲ្យតារាទាំង​ពីរពិ​បាករក្សារតំណែង។

តែថ្មីៗនេះលោកប៊ុនថៃ បានដើរចេញពីហង្ស​មាស​ក្រោយផុតកុងត្រារយៈពេល៥ឆ្នាំ​ហើយទៅរួមរស់ជាមួយ​Galaxy ទើបធ្វើឲ្យមាន​ការ​លើក​​​ឡើងថាចាប់ពីពេលនេះតទៅលោកណុប បាយ៉ារិទ្ធ -ឆន សុវណ្ណារាជ អាចនឹង​មាន​សង្ឃឹម​ល្បីលេចធ្លោឡើងវិញជាមិនខាន។ការសម្អាងបែបនេះ​ព្រោះតែហង្សមាសនៅមិនទាន់​រក​តារាជើង​ខ្លាំងណាម្នាក់មកជំនួសលោកប៊ុនថៃ បានឡើយ ហេតុនេះផលិតកម្មជើងចាស់​នេះ​​ជៀសមិនផុតពីការ​ប្រើប្រាស់​និងឡង់សេតារារបស់ខ្លួនដែលមានស្រាប់ជាថ្មីជាមិនខាន ដើម្បីទប់ទល់អតីតតារា​របស់ខ្លួនដែលទៅឈ​ជើងនៅ​ផលិតកម្មជាគូប្រជែង។

យ៉ាងណាមតិខ្លះទៀតបែជាថាឆ្នាំនេះលោកបាយ៉ារិទ្ធ មានអាយុ៤២ឆ្នាំ ខណៈលោកសុវណ្ណារាជ មានអាយុ​៣៨ឆ្នាំ ទៅហើយ ហេតុនេះតារាទាំងពីរគឺពិតជាពិបាកនឹងស្ទុះឡើងដូច​កាលពួកគេនៅក្មេង​ទៅ​វិញ ។ការយល់ឃើញ​បែប​នេះដោយសារតែអំឡុងពេលដែលលោកបាយ៉ារិទ្ធ និងសុវណ្ណា​រាជ ឡើង​កូដខ្លាំងនោះ ហង្សមាសមិន​ទាន់​មានកម្មវិធីជ្រើសរើសតារាចម្រៀងដូចពេលនេះទេ ហើយអ្នកនិពន្ធជាច្រើនចាំជួយធ្វើបទ ចម្រៀងឲ្យតារាទាំង ពីរច្រៀង ព្រោះតារាតិច អ្នកនិពន្ធ​ច្រើន តែបច្ចុប្បន្ន​ហង្សមាសរើសអ្នកចម្រៀងជារៀងរាល់​ឆ្នាំហើយកម្មវិធីប្រ លងចម្រៀងមួយ​ក្រៅពីម្ចាស់ពាន​ក៍មានអម​៣ទៅ​៤នាក់ទៀតដែរក្លាយជាអ្នកចម្រៀងហង្សមាស ហេតុនេះតារា​ច្រើនជាងអ្នក​និ​ពន្ធវិញម្ដង អីចឹងការមាន​សង្ឃឹម​ថាលោកបាយ៉ារិទ្ធ និងលោកសុវណ្ណា រាជ ឡើងខ្លាំងដូចមុន គឺមិនសូវមានភាគរយខ្ពស់ឡើយ បើទោះជា​លោក​ប៊ុនថៃ បានចាកចេញ​ទៅ​ហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ នោះតារាទាំងពីរក្លាយជាJudge និងCoach និងមាន​តារា​ក្មេង​ៗ​ខ្លះហៅថាជា​គ្រូៗ ទៀតផង ហេតុនេះទីផ្សារ ចម្រៀងយុវវ័យស្ទើតែផុតពីដៃលោករិទ្ធ និងរាជ បន្ដិច​ម្ដងៗ​ទៅ​ហើយ។

 យ៉ាងណាអតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់អះអាងថាបញ្ហាអាយុមិនមែនជាការ​កំណត់ជោគវាសនា​អ្នកចម្រៀងនោះទេ ព្រោះតារានៅតែខ្លាំងឬចុះខ្សោយសំខាន់បំផុតគឺ​នៅ​លើ​សុខភាព និងរឿងថាតើផលិត​កម្មគេលើកតាមរយៈការមានបទល្អៗឲ្យ​ច្រៀងដែរឬអត់?​ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់​នៅ​ហង្សមាសបាននិយាយក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះថាទាំងលោករិទ្ធ និងរាជ និងតារាផ្សេងៗទៀតរបស់​ហង្សមាសគឺកុំពឹងលើ​ផលិត​កម្ម​ទាំងស្រុងពេក បើចង់ល្បីគឺត្រូវតែធ្វើបទខ្លួនឯងខ្លះបន្ថែមពីលើផលិតកម្មទើប​អាចទៅរួច​។គ្រូ​ភ្លេងរូបនោះសង្កត់ថាហង្សមាសមិនបានបិតតារាណាម្នាក់ទេ ប៉ុន្ដែតារាចម្រៀងពេលនេះ​ពិត​ជាច្រើនជាងអ្នកនិពន្ធមែន ហេតុនេះបទវិលជុំទម្រាំដល់តារាណា១នេះមិនដូចចិត្តទេ អី​ចឹង​មានតែអ្នកចម្រៀង​ធ្វើខ្លួនឯងខ្លះទៅដើម្បីឲ្យទាន់ចិត្តចង់ចេញរបស់ខ្លួនបាន។

 ក្រៅពីលោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ដែលទស្សនិកជនរងចាំមើលថាតើ​អាចឡើងវិញឬអត់ ក្រោយ​អត់លោកខែម ប៊ុនថៃ នោះ តារាប្រុសផ្សេងៗទៀតដូចជាលោកនី រតនា ,លីម តិចម៉េងនិងថែល ថៃ ជាដើមក៍​ស្ថិត​ក្នុងចំណោមអ្នកចម្រៀងដែលគេត្រូវតាមដាន​ទី​ផ្សារ​ចម្រៀងនិងវាយតម្លៃពីការប្រែប្រួលកម្រិត​ណានៅឆ្នាំ​២០២៣ នេះដែរ៕

RELATED ARTICLES