Sunday, May 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖គិតយ៉ាងណា?

ឱក សុគន្ធកញ្ញា ៖គិតយ៉ាងណា?

ភ្នំពេញ៖នៅឆ្នាំ២០២៣ នេះតារាចម្រៀងស្រីៗមួយចំនួនរកបានដៃគូអស់ទៅហើយ​ក្នុងនោះ​មាន​ដូចជាពេជ្រ សោ​ភា ចាប់ដៃអនាគតប្ដីលោកឆឹម សក្កដា ,មាស សុខសោភា ដៃគូដួង វីរៈ​សិទ្ធ,សុខ ពិសី ចាប់ដៃជាមួយ​លោក​ឆាយ វីរៈយុទ្ធ និងនាយចឺម ,សួស វីសា ដៃគូ​ជា​មួយស្វាមី​នាងលោកថមមី ខណៈដែលនាងតន់ ច័ន្ទ​សីម៉ា មានដៃ​គូ​ច្រើ​ន​ជាងអ្នកចម្រៀងស្រី​ផ្សេងៗ​នោះ​គឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និង​លោក​ខេម ។ដោយឡែកសម្រាប់ឱក សុគន្ធ​កញ្ញា វិញ​ក្រោយបាត់បង់ដៃគូសំខាន់លោកខែម ប៊ុនថៃ ដែលទៅចូលរួមជាមួយGalaxy នោះមក​ពេល​នេះតារា​កូន១មិនទាន់រកបានដៃគូថ្មីដែល​សាក​សម​ជាមួយនាងបានឡើយ ព្រោះពេល​នេះ​ហង្សមាសអត់ទាំងព្រាប សុវត្ថិ និងខេមរៈ សិរី​មន្ដ​។ដោយឡែកម្ចាស់ពានតារា​ចម្រៀង​ប្រុសៗ​មួយចំនួននៅហង្សមាស​ទោះជាពួកគេមាន​សម្ថ​ភាព​​​រៀងៗខ្លួនក្ដី ប៉ុន្ដែបញ្ហាគម្លាត​អា​យុខុស​គ្នា​ឆ្ងាយនោះនៅតែជាបញ្ហា​ចោទមិនអាចឲ្យ​សុ​គន្ធ​​​កញ្ញា ចាប់ដៃ​បាន​ទៀងទាត់ឬបាន​យូ​អង្វែង​ឡើយ។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែមិនទាន់មានដៃគូពិតប្រាកដនៅឆ្នាំ២០២៣ នេះមែន ប៉ុ​ន្ដែមើលទៅប្អូនថ្លៃថៅកែ​ហង្ស​មាស​​រូបនេះហាក់គ្មានការបារម្ភច្រើន​ពីការពិបាករកដៃគូ​ច្រៀ​ង​​ផ្ដោះផ្ដងនោះឡើយ ព្រោះថាតាមបណ្ដារ​ឆាក​តន្រ្ដីធំៗទាំងឡាយនាង​នៅតែចេញមុខ​ជាបន្ដ​បន្ទាប់ដូចមុនដដែលក្រោយមានស្វាមីនិងកូន១នេះ បើទោះជា​ទូ​ទៅគេកត់សម្គាល់ថាទីផ្សារ​ចម្រៀងរបស់នាងហាក់មិនសូវមានសន្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែស្វាមីនាងលោកអ៊ឹង សុខលី​ ជា​អគ្គនាយកទូរទស្សន៍ហង្សមាសដែលក្ដាប់Concerts ធំៗទាំងឡាយក្នុងដៃនោះមានន័យថា​លោក​​មិន​ឲ្យភរិយាបាត់មុខពីឆាកធំៗឡើយ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាក្នុងកាលៈទេសៈដែលហង្សមាសអត់ទាំងព្រាប សុវត្ថិ​ និងខេមរៈ សិរីមន្ដ បែបនេះឱក សុគន្ធកញ្ញា ជៀសមិនផុតពីការវិលរកដៃគូ​ចាស់ជា​បណ្ដោះ​អាសន្ននោះគឺតារាចម្រៀង​រោមទ្រូង​ច្រើន​លោកឆន សុវណ្ណារាជ នោះឡើយ។ដោយ​ឡែកសុគន្ធកញ្ញា ទោះជាក្រោយរៀបការ​ជាង៣ឆ្នាំនេះនាងស្ទើ​តែគ្មានបទផ្ទុះខ្លាំងៗដូចមុនក្ដី ប៉ុន្ដែក្នុងឋានៈរូបនាងជាប្អូនថ្លៃថៅកែហង្សមាស ហើយមានស្វាមីជាអ្នក​គ្រប់គ្រង​ទូរទស្សន៍​ហង្សមាសនោះគេជឿរថាម្ចាស់ក្រុមហ៊ុនធំខាងលើនេះមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។នេះ​បើតាមអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ និងគួច ខេវិន ធ្លាប់យល់ឃើញស្រប​គ្នា​បែបនេះនា​ពេល​កន្លង​មក​។

 ក្រៅពីឱក សុគន្ធកញ្ញា តារាចម្រៀងដែលគ្មានដៃគូច្បាស់លាស់នៅឆ្នាំ២០២៣ នេះ​មាន​ដូចជាសុគន្ធ និសា ,សុខ ស្រី​នាង ,អ៊ីវ៉ា និងសុខ សីឡាលីន ជាដើម៕

RELATED ARTICLES